​​អង្គការ​សេដាក​ នឹង​ចុះហត្ថលេខា​លើការ​ផលិត​ និង​នាំចេញ​អង្ករសរីរាង្គ​ទៅ​កាន់តែ​ ផ្សារ​អន្តរជាតិ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អង្គការ​អភិវឌ្ឍន៍​កសិកម្ម​មួយ​នៅ​កម្ពុជា ​ នា​រសៀល​ថ្ងៃទី ១២ ធ្នូនេះ ​នឹង​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​ហ៊ុន​​ឯកជន​មួយ​ ដើម្បី​សហការ​លើ​ការ​ផលិត​អង្ករសរីរាង្គ​​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។មជ្ឈមណ្ឌល​ដើម្បី​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ហៅ​កាត់​ថា​ (សេដាក)បានថ្លែង​ថា ​ខ្លួន​មាន​គោល​បំណង​ដើម្បី​ចូល​​រួម​​លើក​ស្ទួយ​​កម្រិត​​ជីវភាព​របស់​ប្រជាកសិករ ​តាម​រយៈ​ការ​ជំរុញ​ការ​ផលិត​និង​ការ​នាំ​ចេញ​អង្ករសរី​រាង្គ ​ដោយ​គ្រួសារ​កសិករ​ជាង​១ម៉ឺន​គ្រួសារ​ នឹង​ទទួល​ផល​ប្រយោជន៍​ពី​ការ​សហកា​​រ​​​​​​​នេះ​ នៅ​ក្នុង​អំឡុងឆ្នាំ​ ២០១៤​ និង​ ២០១៥។អង្គការ​សេដាក​ និង​ក្រុមហ៊ុន​មេគង្គ​អូរីហ្សា​ ត្រេតឌីង​ នឹង​ធ្វើ​ការ​ចុះ​ហត្ថលេខា​ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​ ១២​ ខែ​ធ្នូ​ ឆ្នាំ២០១៣​ នៅ​ឯ​ទី​ស្នាក់​ការ​ធនាគារអភិវឌ្ឍន៍​ជនបទ ក្រោមវត្តមាន របស់​លោក​​ សុន​ គន្ធរ​ ជា​ប្រធាន​ធនាគារអភិវឌ្ឍន៍​ជនបទ។

អង្គការ ​សេដាក​ បញ្ជាក់ទៀត​ថា ​តាមរយៈ​កិច្ចសហការ​ជា​មួយ​ក្រុមហ៊ុន​នេះ​ សហគមន៍​កសិករ​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សេដាក​ នឹង​មាន​លទ្ធភាព​កាន់​តែ​ច្រើន​​ថែម​ទៀត​ក្នុង​ការ​ផលិត​ប្រមូល​ស្តុក​ទុក​ និង​កែច្នៃ​អង្ករ​ផ្គត់ផ្គង់​មក​កាន់​ទី​ផ្សារ​។ សហគមន៍​កសិករ​ក៏​នឹង​អាច​ទទួល​បាន​ទុន​មួយ​ចំនួន​យក​ទៅ​សាងសង់​ឃ្លាំង​ខ្នាត ​តូច​ផ្ទុក​ដាក់ស្រូវ​ដំឡើង​ម៉ាស៊ីន​កិន​ស្រូវ​ខ្នាត​តូច​និង​មធ្យម​នៅ​តាម​សហគមន៍​របស់​ពួក​គាត់សំរាប់​កិន​ជាអង្ករ​សំរូប​លក់​មក​អោយ​ក្រុមហ៊ុន​វិញ​ ដើម្បី​ធ្វើការ​កែច្នៃ​ និង​វេចខ្ចប់​សំរាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ ក្រៅពី​នោះ កសិករ ​នឹង​សល់​អង្កាម​និង​កន្ទក់​ទុក​ប្រើប្រាស់​តាម​តម្រូវការ ជា​ពិសេស​​អាចធ្វើ​ជី​ដាក់​ស្រែនិង​ចំណី​សត្វ​ទៀតផង។

សូមរំលឹក​ថា អង្ករ​ក្រអូប​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ១ពីរ​ឆ្នាំ​ជាប់​គ្នា​ខាង​រស់ជាតិ​ឆ្ងាញ់ ​ក្នុង​ការ​​​​ប្រកួត​ជា​អន្តរជាតិ​កាលពី​ឆ្នាំ២០១២ និង ២០១៣ នេះ។ បើយោងតាមតួលេខរបស់អាមេរិក​ USDA បានបង្ហាញថា ​ស្រូវ​ក្រអូប​របស់កម្ពុជា​ជាប់​លំដាប់​លេខ២​ក្នុង​ពិភព​លោក​ក្នុងការ​ផលិត​ និង​ជាប់​ចំណាត់​ថ្នាក់​លេខ​៥ សំរាប់នាំចេញ៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [560]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [577]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [613]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [583]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​ច្បាប់​ទទួល​បាន​​ព័ត៌មាន​​ នឹង​​លេចចេញ​រូបរាង​ ​នៅក្នុង​​អាណត្តិទី​៥នេះ​ ​

ភ្នំពេញ៖ ច្បាប់ទទួលបានព័ត៌មាន​ ត្រូវបានជំរុញឲ្យក្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [324]


​ប្រទេស​​កូរ៉េខាង​ជើង​​បាញ់​​គ្រាប់​​រ៉ូកែត​​​ចំនួន​​​២៥​គ្រាប់​​​បន្ថែម​ទៀត​​ ​

កូរ៉េខាងជើងៈ ទោះបីជា​​មាន​​ការអំពាវនាវ​​ម្តង​ហើយ​​...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [592]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 23 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 191 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747607​ នាក់