​ក្រុមហ៊ុន​ វីនស៊ី ​ខនសេសស្សិន​ មាន​គម្រោង​ បណ្តាក់ទុន​ វិនិយោគ ​នៅព្រលាន​ យន្តហោះ ​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ដោយសង្កេត ឃើញពី កំណើន នៃអ្នកវិនិយោគ និងភ្ញៀវទេសចរ នៅកម្ពុជា ក្រុមហ៊ុន វីនស៊ី ខនសេសស្សិន មាន គម្រោង ធ្វើការបណ្តាក់ ទុនវិនិយោគ បន្ថែម លើការសាងស​ង់​ ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើអាជីវកម្ម លើព្រលាន យន្តហោះ កម្ពុជា​។ក្នុងជំនួប ពិភាក្សា រវាង លោក គាត ឈន់ ឧបនាយក រដ្ឋមន្ត្រី ប្រចាំការ និងជាអនុប្រ​ធា​​នទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា CDC ជាមួយ អ្នកវិនិយោគ បារាំង លោក ល្វីស រ៉ូស ប៊ៀហ្កា ប្រធាន ក្រុមហ៊ុន វីនស៊ី ខនសេសស្សិន  ភាគីបារាំង បានថ្លែង អំណរគុណ ជាអ​នេ​​​ក ​ចំពោះរាជ រដ្ឋាភិបាល និងរដ្ឋបាល នានារបស់កម្ពុជា ដែលកន្លងមកបានបន្តគាំទ្រ និ​ងផ្តល់ ការលើកទឹកចិត្ត ដល់សកម្ម ភាព វិនិយោគ ទាំងឡាយ របស់ក្រុមហ៊ុនឱ្យ​សម្រេច បា​នជោគជ័យ។

លោក គាត ឈន់ បានគូស បញ្ជាក់ថា គម្រោង អភិវឌ្ឍន៍ និង វិនិយោគបន្ថែម របស់ក្រុមហ៊ុន វីនស៊ី ខនសេសស្សិន នឹងឆ្លើយតប ទៅនឹងកំណើន ជាលំដាប់នៃភ្ញៀវទេស​ចរ និងអ្នកវិនិយោគ នៅកម្ពុជា និងតម្រូវការ ខ្ពស់នៃការតភ្ជាប់ ទំនាក់ទំនងរវាងប្រ​ទេ​ស​នា​នា​ ក្នុងសមាគម អាស៊ាន និងពិភពលោក ព្រមទាំង ការចរាចរ ទំនិញនានា ផងដែរ។តាងនាម អោយរាជ រដ្ឋាភិបាល​​​ ​កម្ពុជា លោក  ឧបនាយក​ រដ្ឋមន្ត្រី ប្រចាំការ បានថ្លែងអំ​ណរ គុណចំពោះ​​​​ ការវិនិយោគ ផ្នែក ព្រលាន យន្តហោះ នៅប្រទេសកម្ពុជា របស់​ក្រុ​មហ៊ុន ខនសេសស្សិន សម្បទាន ព្រលានយន្តហោះ។

លោក ឧបនាយក រដ្ឋមន្ត្រី បានបញ្ជាក់ ទៀតថា រាជរដ្ឋាភិបាល កម្ពុជាដើរ តួនាទីជាអ្ន​ក​សម្របសម្រួល ដល់ការវិនិយោគ នានា​របស់​អ្នក វិនិយោគ ដែលធ្វើការ បណ្តាក់ទុនអាជីវកម្ម នៅកម្ពុជា។ជាមួយ គ្នានេះ លោក ល្វីស រ៉ូស ប៊ៀហ្កា បានធ្វើ ការឧទ្ទេស​នាម លោក នីកូឡា ណូប៊ែរប្រធាន ក្រុមហ៊ុន វីនស៊ី អ៊ែផត ដែលមក បំពេញទស្សនៈ កិច្ចព្រលានយន្ត ហោះនៅកម្ពុជា លោក ល្វីស បានបញ្ជាក់ថា ដំណើរទស្សន កិច្ចរបស់លោក នីកូឡា មកកម្ពុជានៅពេលនេះ គឺដើម្បីស្វែងយល់ និងសិក្សា ពីម៉ូដែល ព្រលានយន្តហោះ នៅកម្ពុជា​ដែ​ល​ស្ថិត ក្នុងចំណោម ព្រលានយន្តហោះ លំដាប់ខ្ពស់ទាំង ដប់នៅអាស៊ី ខាងការគ្រប់គ្រង និងផ្តល់សេវាអតិថិជន។

លោក នីកូឡា នឹងយកម៉ូដែលនេះ​ ទៅធ្វើការអនុវត្តក្នុងការវិនិយោគលើវិស័យព្រលានយន្តហោះរបស់ក្រុមហ៊ុន វីនស៊ី អ៊ែផត នៅព្រលានយន្តហោះព័រទុយហ្កាល់ ដែលក្រុមហ៊ុនវីនស៊ីអ៊ែផតទើបទទួលបានសិទ្ធិវិនិយោគនាពេលថ្មីៗនេះ។លោក នីកូឡា បានលើកឡើងពីកិច្ចសម្របសម្រួលរបស់រាជរដ្ឋាភិបាលដល់អ្នកវិនិយោគ និងអ្នកទេសចរដែលមកដល់ព្រះរាជាណាចក្រកម្ពុជា និងយន្តការដ៏មានប្រសិទ្ធភាពនៃការផ្តល់ទិដ្ឋាការដល់ទីកន្លែងអ្នកធ្វើដំណើរបរទេសផងដែរ៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [566]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [520]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [551]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [497]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [484]

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឧបនាយក រដ្ឋមន្រ្តី ​ស ខេង ​អំពាវ​នាវ​ឲ្យរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

ភ្នំពេញៈ ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [312]


បិទវគ្គហ្វឹកហ្វឺនក្បាច់គុណដល់​មន្ត្រី​នគរ​បាល​ជាតិ

ភ្នំពេញ​៖​ បន្ទាប់ពីទទួលការ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [252]


បំផ្ទុះ​​គ្រាប់​បែក​នៅ​អាហ្កា​នីស្ថាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៥នាក់​​

ប្រទេសអាហ្កានីស្ថាន៖ កាលពីពេលថ្មីៗនេះ ការវាយប្រហារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [362]


ក្រុម​​​ Man Utd​ យក​ឈ្នះ​លើក្រុម​​ Olympiakos​ ដោយ​លទ្ធផល​ ៣-០​​​​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [294]


ត្បូង​ពណ៌ខៀវទំហំ​ ២៩.៦​ការ៉ាត់​ត្រួវបាន​គេរកឃើ​ញនៅអាព្រិក​ខាងត្បូង​​​

អាព្រិកខាងត្បូង៖ កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមរុករ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [333]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 3 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 3 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745982​ នាក់