​កម្ពុជា​ទទួលបានភ្ញៀវ​ទេសចរជា​ង​៤លាននាក់​ក្នុង​ឆ្នាំ២០១៣​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

(MC):មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអោយដឹងថា ឆ្នាំ២០១៣នេះកម្ពុជាទទួលបានភ្ញៀវទេសចរជាង៤លាននាក់។ចំនួន នេះ ជាក្តីសង្ឃឹមមួយសម្រាប់កម្ពុជា ក្នុងវិស័យទេសចរណ៍ថា អាចនឹងកើនឡើង ទៀតសម្រាប់អនាគត។រដ្ឋលេខាធិការ ក្រសួង ទេសចរណ៍ ឯកឧត្តម ទិត ចន្ថា បានបង្ហាញសុទិដ្ឋិនិយមថា ស្រ​ប​គ្នានឹងកំណើនទេសចរ តម្រូវការអ្នកបម្រើការ ក្នុងវិស័យទេស ចរណ៍ក៏កើនឡើ​ងដែរ តាមការទស្សន៍ទាញនៅឆ្នាំ២០២០ កម្ពុជានឹងមានកំណើនភ្ញៀវជាង៧លាននាក់​។ លំហូនៃ ចូលនៃទេស ចរនេះ គឺជាឱកាសផ្តល់ការងារកាន់តែច្រើនស​ម្រា​ប់ប្រជាជនកម្ពុជាផងដែរ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដែលមាន រយៈពេលបីឆ្នាំក្រោម ជំនួយសហគមន៍ អឺរ៉ុប នៅព្រឹកថ្ងៃសុក្រនេះ ឯកឧត្តម ទិត ចន្ថា បានមានប្រសាសន៍ថា សម្រាប់២០២០ ការងារលើវិស័យទេសចរណ៍ ដូចជាអ្នក ធ្វើការនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងមគ្គុទេសទេសចរណ៍ជាដើមនោះ នឹងកើនដល់ទៅជាង៨០ម៉ឺននាក់។ដើម្បី ផ្តល់ សេវាល្អក្នុងវិស័យទេសចរណ៍ អង្គការអភិវឌ្ឍន៍​ហូឡង់ សហការជាមួយអង្គការមិត្តសម្លាញ់ និងសមាគមភោជនីយដ្ឋានកម្ពុជា បានបណ្តុះ​​បណ្តាល អ្នកបម្រើការក្នុងវិស័យទេសចរណ៍ក្រៅប្រព័ន្ធចំនួន ១៥​០០នាក់ ដល់ប្រ​ជា​ជនកម្ពុជា ។

ឯកឧត្តម ទិត ចន្ថា បានចាត់ទុក ការចូលរួមបណ្តុះបណ្តាលរបស់អង្គការក្រៅរដ្ឋាភិបាលនេះថា ជាការផ្នែកមួយនៃការ ប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការលើកម្ពស់វិស័យទេ​សចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការចល័តកន្លែងធ្វើ ការរបស់អ្នកធ្វើការក្នុង វិស័យទេសចរណ៍ ក្នុងឆ្នាំ២០១៥ខាងមុខ នៅពេលសមាគមអាស៊ាន ធ្វើសមាហរណកម្មជាសហគមន៍អាស៊ាន នៅពេលនោះ ហើយដែលប្រជាជនអាស៊ានអាចធ្វើការក្នុងប្រទេ​សណាមួយក៏បាន ក្នុងចំណោមប្រទេសទាំ ង ១០នៃសមាជិកអាស៊ានទាំង មូល។គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍ប្រកបដោយប្រសិទ្ធិភាពខ្ពស់ HITT បានរៀបចំវគ្គបណ្តុះ បណ្តាល ជា សាធារណៈជាង១០០លើក និងបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលចំនួន១០វគ្គនៅក្នុងប្រទេសកម្ពុជាយើងនេះ ៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [565]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [520]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [551]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [497]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [483]

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 15 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 155 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 276 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745861​ នាក់