​អង្គការ​មូលនិធិប​ង្ការ​របួសអាស៊ី ​និងអគ្គស្នង​ការដ្ឋាននគរ​បាលជាតិ​ បន្តរួមដៃគ្នា ដើម្បីកាត់​បន្ថយការស្លាប់​ ដោយគ្រោះថ្នាក់ចរាចរណ៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការមូលនិធិបង្ការរបួស​អាស៊ីបានចុះ អនុស្សរណៈនៃការយោគយល់គ្នាមួ​យបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីកាត់បន្ថយការស្លាប់និង​ការ​​រង​របួសដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាឱ្យធ្លាក់ចុះម​ក​នៅ​កម្រិ​ត​ទា​បត្រឹមឆ្នាំ២០១៦ខាងមុខ។ការ​ចុះ​អនុស្សរណៈខាងលើនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ នាអគ្គស្នងការដ្ឋាននគរបាល​ ជាតិ។ កិច្ចព្រមព្រៀង​ដែលមានរយៈបីឆ្នាំ នឹងពង្រីកគម្រោងស​កម្មភា​ពការងារដែលរួមមានយុទ្ធនាការអប់រំផ្សព្វផ្សាយតាមដងផ្លូវការ​ទាក់ទាញមតិគាំទ្រទៅលើបទបញ្ញត្តិស្តីពីការពាក់មួកសុវត្ថិភាពក្នុង​ចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត ហើយនិងបង្កើនការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍។ 

អង្គការមូលនិធិបង្ការរបួសអាស៊ី នឹងបន្តផ្តល់សម្ភារៈមួយចំនួនដូចជា អាវកាក់ ចំណាំងពន្លឺ សាជី​ចរាចរណ៍ ម៉ាស៊ីន​វាស់ ល្បឿន និងម៉ាស៊ីនវាស់ជាតិ​អាល់​​កុល ទៅដល់កងកម្លាំងនគរបាលជាតិ សំដៅ​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវ។លោក ហ្គ្រេជ ក្រាហ្វធ៍ ស្ថាបនិក​ និងជា​ប្រធាន​អង្គការមូលនិធិបង្ការ​របួស​អាស៊ី បានថ្លែងឱ្យដឹង​ថា យើងបានបំពេញការងារនៅកម្ពុជាប្រមាណ​ជា​ង១០ឆ្នាំកន្លងមកហើយបើគិតមក​ដល់ពេល បច្ចុប្បន្ន​នេះ។ លោកបានបន្ថែមទៀតថា ប្រាកដណាស់ថា យើងអាចនឹងមិនសម្រេចបាននូវសមិទ្ធផល​ការងារទាំងឡាយឡើយ ប្រសិនបើគ្មានការគាំទ្រនិងការស​​​​​ហ​កា​រ​ដ៏ល្អពីស្ថាប័នរាជរដ្ឋាភិ បាល​នា​នា​។ដោយសារ ការខិតខំប្រឹងប្រែងរួមគ្នារបស់យើង ទើបយើងបានឃើញអត្រានៃការពាក់មួកសុវត្ថិ​ភាព​នៅ​តាមសាលារៀន គោល​ដៅបានកើនឡើងរហូតដល់៨៨ភាគរយ ហើយការយល់ដឹងអំពី ការ​ពាក់មួកសុវត្ថិភាពក្នុងចំណោម​អ្នករួមដំណើរ​តាម​ទោ​ចក្រយានយន្តក៏មានការកើនឡើង។

មិនតែប៉ុណ្ណោះយើងក៏អាចប្រមូលផ្តុំបាននូវការគាំទ្រទៅលើកិច្ចខិតខំទាក់ទាញមតិគាំទ្រលើការ​អនុម័តនូវបទ​បញ្ញត្តិ​​ស្តីពីការពាក់មួកសុវត្ថិភាព ស​ម្រា​ប់អ្នករួមដំណើរតាមទោចក្រយានយន្តដោយរួម​ទាំងកុមារផង​នៅក្នុង​សេចក្តី​ព្រាង​​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក(ថ្មី)។​លោកបញ្ជាក់ថា ការផ្លាស់ប្តូ​រទាំង​នេះ នឹងជួយកាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករ​ង​របួស​ដោយ គ្រោះ​ថ្នាក់ចរាចរណ៍លើដងផ្លូវនៅកម្ពុជាហើយនឹងផ្ត​ល់​សិទ្ធិអំណាចដល់ប្រជាពលរដ្ឋកម្ពុជាជំនាន់​ក្រោយ​​ឱ្យមានការលូតលាស់ធំធាត់ ជាមួយនឹងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ និងការយ​ល់​ដឹ​ង​ជា​មូលដ្ឋាន​អំពី​សារៈសំខាន់នៃការពាក់មួកសុវត្ថិភាពគ្រប់វេលាធ្វើដំណើរ។លោកឧត្តមសេនីយ៍ឯក ចាន់ គឹមសេងប្រធាននាយក​ដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបាន​មានប្រ​សា​ស​​ន៍ថានៅប្រទេស​កម្ពុជា​គ្រោះថ្នាក់ចរាចរណ៍ កាលពី​ឆ្នាំ២០១៣ ប្រមាណ៩៦ភាគរយគឺបង្កឡើងដោយអ្នកបើកបរមិនបានគោ​រព​តាម​ច្បាប់។

លោកបានបន្តទៀតថា មូលហេតុចំបងដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺបញ្ហាល្បឿនដែលធ្វើ​ឱ្យ​​មា​ន​អ្នក​ស្លាប់រហូតដល់៤៦ភាគរ​យ ​ហើយមូលហេតុបន្ទាប់គឺការបើកបរក្រោមឥទ្ធិ​ពលនៃ​គ្រឿអនកងស្រវឹង​ដែលមាន​១៣​ភាគរយ។សម្ភារៈសម្រាប់អនុវត្តច្បាប់ដែលនឹងប្រគល់ជូនដល់កងកម្លាំងនគរបាលដូចមានចែង ក្នុងអនុស្ស​ណៈ​​​នៃ​ការ​យោគយល់គ្នា នេះនឹងជួយដល់យើ​ង​ក្នុងការចាត់វិធានការណ៍កាន់តែមានប្រសិទ្ធ​ភាព​លើ​ការបើកបរហួស​ល្បឿន​​កំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងហើយដែលនឹង​ជួយ​​យើងឱ្យឈាន​ទៅកាត់​បន្ថយការ​ស្លាប់ និងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍បាន។ គោលដៅ រួមគ្នា​មួយទៀត គឺការបង្កើនលទ្ធភាពនៃ​ការធ្វើ​ឱ្យ​មានមួកសុវត្ថិភាព ដែលមានគុណភាពខ្ពស់និង មាន​តម្លៃ​សមរម្យនៅលើទីផ្សារក្នុងព្រះ​រា​ជាណាចក្រកម្ពុជា និងបង្កើនការយល់ដឹងពីសារៈសំខាន់នៃការពាក់ មួក​សុវត្ថិភាពក្នុងចំណោមអ្នក​រួមដំណើរតាមទោចក្រ​យានយន្ត​គិតទាំង​​កុមារ។សូមបញ្ជាក់ថា កម្ពុជាគឺជា ប្រទេសមួយ ក្នុងចំណោមបណ្តា ប្រទេសប្រមាណ ជាង១០០​ផ្សេង​ទៀត ដែល​​បានប្តេជ្ញាចិត្ត ចំពោះផែនការ សកម្មភាពសុវត្ថិ​ភាព ចរាចរណ៍ផ្លូវគោក (ឆ្នាំ២០១១-២០​២០) របស់អង្គ​ការសហ​ប្រជាជាតិ ហើយផែនការ នេះមានគោលដៅ ជួយសង្រ្គោះ​ជីវិតមនុស្ស​ឱ្យ​បាន​៥លា​ន​​នាក់ត្រឹមឆ្នាំ២០២០ តាមរយៈ​ការចាត់ជាវិធានការណ៍ដ៏សកម្មដើម្បីបង្កើនសុវត្ថិភាពចរា​ចរណ៍​៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ពលរដ្ឋ​រិះគន់​លោក ​សាំ ​ពិសិដ្ឋ​ថាគ្មានចំណាត់​ការជួសជុល​ឧបករណ៍ហាត់ប្រាណ​នៅលើ​សួន​ច្បារដេអិន​

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលតែងតែនាំគ្នាទៅហាត់ប្រាណ នៅល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [515]


កម្ពុជាគ្រោងសាងសង់ ​Express Way ​ទៅខេត្តព្រះសីហនុ​ក្នុងឆ្នាំ២០២០​ នឹងត្រូវចំណាយទុន​ជាង២០០០លានដុល្លា​

ភ្នំពេញ៖ ដោយសារកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [433]


ក្រ​សួង​វប្បធ​ម៌​ពង្រឹង​សម​ត្ថ​​ភាព​មន្ត្រី​ពីរ​បៀប​​ចុះ​បញ្ជី​បេ​តិ​កភណ្ឌវ​ប្ប​ធម៌​អរូ​បិយ​

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបើកវគ្គបណ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [413]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 428 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1848 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134535​ នាក់