ឆ្នាំ២០១៣មានមនុស្សចំនួន១៩០១នាក់ត្រូវ​បានស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ យោង​តាម​របាយការណ៍​របស់​នាយក​ដ្ឋាន​នគរបាល​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហា​ផ្ទៃ​ដែលបានចេញផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ​ មាន​ចំនួន​៤៣២២​លើក​ ក្នុង​នោះ​ស្លាប់​ចំនួន​១៩០១​នាក់​ និង​របួស​ធ្ងន់​៤២០៥​នាក់​ និង​របួស​ស្រាល​៣០០៣​នាក់​។​ ចំនួន​នេះ​បើ​ធៀប​និង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​២០១២​ករណី​គ្រោះ​ថ្នាក់​និង​ស្លាប់​ត្រូវ​បាន​កើន​ឡើង​០,៤​ភាគ​រយ​ និង​របួស​ធ្ងន់​ថយ​៤​ភាគ​រយ​ និង​ស្រាល​ថយ​ចុះ​២​ភាគ​រយ​។​

​លោក​ពា​ គីម​ វង​ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​អប់​រំ​ និង​ផ្សព្វ​ផ្សាយ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ ភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​នៃ​ការ​កើន​ឡើង​នូវ​ចំនួន​គ្រោះ​ថ្នាក់​និង​អ្នក​រង​របួស​គឺ​ បណ្តាល​មក​ពី​ការ​រឹត​បណ្តឹង​ច្បាប់​របស់​កម្លាំង​សមត្ថកិច្ច​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ ដោយ​ហេតុ​ថា​ ក្រោយ​ពេល​បោះ​ឆ្នោត​រួច​មក​រដ្ឋាភិបាល​បាន​ដក​កម្លាំង​មួយ​ចំនួន​ធំ​ សម្រាប់​ត្រៀម​ការ​ពារ​សណ្តាប់​ធ្នាប់​នៅ​តាម​ដង​ ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​មាន​ការ​ខ្វះ​ខាត​នូវ​កម្លាំង​ផ្នែក​ចរាចរណ៍​។​

លោក​គឹម​ បញ្ញា​ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​ នៃ​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ចំពោះ​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ចំនួន​ជាង​ពាក់​កណ្តាល នៃ​អ្នក​ស្លាប់​បាត់​បង់​ជីវិត​នៅ​លើ​ដង​ផ្លូវ​កាល​ពី​ឆ្នាំ​២០១២​ មាន​អាយុ​ចន្លោះ​ពី​១៥​-​២៩​ឆ្នាំ​។ ​មនុស្ស​ប្រមាណ​៦៨​ភាគ​រយ ​នៃ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​ គឺ​អ្នក​ធ្វើ​ដំណើរ​តាម​ទោស​ចក្រ​យាន​យន្ត​ និង​២​ភាគ​៣​ក្នុង​ចំណោម​នោះ​បាន​ទទួល​រង​របួស​ក្បាល​។​ លោក​គឹម​ បញ្ហា​ បាន​បន្ត​ថា​ ៖«ការ​យល់​ដឹង​ ព្រម​ទាំង​ឥរិយាបថ​ របស់​ប្រជាពលរដ្ឋ​ពាក់​ពន្ធ័​និង​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​មាន​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ​»។​

            លោក​Pieter​ JM​ Van​ Maaren​ តំណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​បញ្ជាក់​ថា​ យុទ្ធនាការ​ផ្សព្វ​ផ្សាយ​អំពី​ បើ​ពិសា​គ្រឿង​ស្រវឹង​កុំ​បើក​បរ​ គឺ​ជា​សារ​មួយ​សម្រាប់​ពញ្ញាក់​ស្មារតី​របស់​ប្រជា​ជន​ឲ្យ​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​ និង​ពិត​ ប្រាកដ​នៃ​ការ​ពិសា​គ្រឿង​ស្រវឹង​ហើយ​បើក​បរ​ បើ​ទោះ​បី​ជា​ពិសា​ក្នុង​កំរិត​តិច​តួច​ក្តី​។​ លោក​បញ្ជាក់​ថា​៖«​យើង​ចង់​បង្ហាញ​ឲ្យ​ ប្រជា​ជន​យល់​ដឹង​អំពី​តើ​ហេតុ​ដូច​ម្តេច​ បាន​ជា​អាច​ធ្វើ​ឲ្យ​អ្នក​បើក​បរ​បាត់​ម្ចាស់​ការ​ក្នុង​ការ​បញ្ជារ​យាន​យន្ត​មួយ​រំពេច​ នៅ​ពេល​ ដែល​ពួក​គេ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​»​។​ ដោយ៖ អភិរក្ស

 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [598]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [759]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [642]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [544]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [523]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​ Alejandro​ Lawless​ រត់គេច​ចេញ​ពី​ការ​ឃុំឃាំង​

ប្រទេសអាហ្ស៉ង់ទីន៖ កាលពីថ្ងៃពុធម្សិលមិញ អតីតមន្រ្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [332]


មេ​ធាវី​៥៨​រូប​ប្តេជ្ញា​បម្រើ​ការងា​ដោយ​សុច្ចរិត​តាម​វិជ្ជា​ជីវៈ​របស់​ខ្លួន​

ភ្នំពេញ៖មេធាវីដែលទើបបញ្ចប់ការសសិក្សាផ្នែកវិជ្ជាជីវ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [638]


កម្ពុជា ឡាវផ្លាស់ប្តូរបទពិ​សោធន៏ក្នុងការ​គ្រប់​គ្រង​ដីសើម

អ្នកស្រលាញ់បរិស្ថានមកពីប្រទេសឡាវបានមកសិក្សា ដកបទពិ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [286]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 45 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 187 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745228​ នាក់