​ទឹម ​រដ្ឋា​ តារាសម្តែង និ​ង​បង្ហាញ​ម៉ូដ​ ធុញទ្រាន់​នឹងការរស់​នៅក្នុង​ផ្ទះ​ល្វែង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំ​ពេញ​៖ ថ្មី​ៗ​នេះ តា​រា​សម្តែងខ្ពស់ស្រឡះ​ និង​បង្ហាញ​ម៉ូដ ​ទឹម​ រដ្ឋា ​បាន​បង្ហើប​​ឱ្យ​ដឹង​​ថា​ ​នាង​​មាន​គម្រោង​​ទិ​ញ​ផ្ទះ​ថ្មី ដែលជាផ្ទះ​វីទ្បា​​ស្កឹម​ស្កៃ​ នៅ​សម្រាប់​​ផែន​ការ​ឆ្នាំ​ថ្មី​២០១៤​ នេះ​ដើម្បី​​​លើក​រាសី​​ឱ្យ​បាន​ ព្រម​ៗ​គ្នា​​ស្រប​ពេល​ដែល​ការ​ងារ​​សិ​ល្បៈ​​កាន់តែកា​ក់​​កប និង​​​​បោះ​​ពួយ​​លឿន​​ទៅមុខ។

ប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះ​ល្វែង​​ដែល​រដ្ឋា​​ និង​ក្រុម​​គ្រួសារ​​រស់​នៅ​តាម​​បណ្តោយ​ផ្លូវ​​ម៉ៃ​ដា​ (​ផ្លូវ​២០០៤​)​ ​នៃ​​រាជ​ធានី​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​ រង​ការ​រំ​ខាន​អា​រម្ម​ណ៍​​ជា​ប្រចាំ​​ដោយ​សារ​តែ​បណ្តោយ​​​ផ្លូវ​នោះ​​មាន​ដី​ហុយគ្រប់​ម៉ោង​​ បោស​សម្អាត​​មិន​ឈ្នះ​ ហើយ​ផ្លូវ​នោះ​​ក៏ខូច​​ជាច្រើន​​កន្លែង​​ និងស្ទះ​​ចរា​​ចរ​​ណ៍​ទៀត​ ​ម្នាក់​ៗ​ធុញ​​ទ្រាន់​គ្រ​ប់​គ្នា​​ពី​បញ្ហា​ផ្ទះ​​ក្បែរ​ផ្លូវ​ធំ​​មាន​ មនុស្ស​ទៅ​មក​កក​កុញ​​ច្រើ​ន​​ ធ្វើ​ឱ្យ​ធុញ​​រាល់​លើក​ ។

ទោះបីបែប​នេះក្តី ​ទើ​បក្រុម​​គ្រួសារ​​របស់​តា​រា​ល្បី​ឈ្មោះ​ ទឹម រដ្ឋា​​ នាំ​គ្នា​គិត​ពិ​ចារណា​រ​កកន្លែង​ស្នាក់​នៅ​​​ថ្មី​ណា​មួយ​វិញ​ដើម្បី​​សម្រួល​អារ​ម្ម​ណ៍​​តាន​តឹ​ង​​ដោយ​គ្រោង​លក់​​ផ្ទះ​ចាស់​​នោះចោល​យក​លុយ​ដើ​ម្បី​បង្គ្រប់​​ទិញ​ផ្ទះ​ថ្មីតាម​បំណង​​ប្រាថ្នា​​វិ​ញ​ម្តង​។ ​គម្រោង​ទិញ​​ផ្ទះ​ថ្មី​​នោះ​ ជា​ប្រភេទ​ផ្ទះ​វីទ្បា​​ ។

កញ្ញា​ទឹម​ រដ្ឋា​ ​បាន​ទទួល​ស្គាល់​​ថា​ នាង​ពិត​ជា​គិ​ត​គូ​​រ​ដើរ​រក​ទិញ​​ផ្ទះ​ថ្មី​​ជា​ប្រភេទ​​ផ្ទះ​វី​ទ្បាមែន​ ព្រោះ​បង​ប្អូន​ឪពុក​ម្តាយ​​ស្រប​គំនិត​​គ្នា​យល់​ព្រម​​ពី​គម្រោង​​មួយ​នេះ​ដែរ​។បើ​បង​​ប្អូន​នាង​ទិញ​ប្រភេទ​​ផ្ទះ​ល្វែង​​​ដូច​មុន​ក៏​បាន​​ តែ​មក​​ពី​យល់​ថា​ ​ធ្លាប់​រស់​​នៅ​ឆ្អែត​ឆ្អន់​​យូរ​​ហើយ​ ណា​មួយ​ផ្ទះ​ល្វែង​​មិន​សូវ​​ធំ​ ខណៈ​​បង​ប្អូ​ន​សុទ្ធ​តែ​​មាន​​យាន​ជំ​និះ​​គ្រប់​គ្នា​​ ទើប​ពិ​បាក​​រក​ក​ន្លែង​​ចត​ ។ ​ក្រុម​គ្រួសារ​​នាង​ចង់​បាន​​កន្លែង​​ណា​ធំ​​ទូលាយ​​ម្តង​កុំ​ឱ្យ​ស្មុគ​​ ចិត្ត​តទៅ​ទៀត​ ។

ម៉្យា​ង​​ទៀត​នាង​មិន​ចង់​ហក់​លោត​​រក​​ផ្ទះ​​ថ្មីទេ​ បើ​ផ្ទះ​​​ចាស់​​របស់​នាង​មិន​មាន​បញ្ហា​​ហុយ​ដី​​ ស្ទះ​ចរា​ចរណ៍​និង​ទឹក​​លិច​ទេ​នោះ​ ។ប្រភពព័ត៌មានដដែលបានឱ្យ​ដឹងទៀតថា ផែន​ការ​ទិញ​វី​ទ្បា​​ថ្មី ​ដោយ​​ចំណោយ​​ទឹក​ប្រាក់​រាប់​​ម៉ឺ​ន​ដុល្លារ​ ​ហើយ​​ដោយ​មិន​​ចង់​ឱ្យ​មាន​​ការ​ជជីក​​សួរ​​នាំ​ជុំ​វិញ​រឿង​មាន​លុយ​​ ច្រើន​បែប​នេះ​ ​រដ្ឋា​បាន​​និយាយ​ការ​ពារ​ខ្លួន​​ថា​បើ​គិត​​ទៅ​ផ្ទះ​ល្វែង​​សព្វ​ថ្ងៃ​នេះ​ ​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​១០​ម៉ឺន​ដុល្លារ​ដែរ​ ព្រោះ​​គេ​បំពាក់​​របស់​របរ​ល្អ​ៗ​ ដូច្នេះ​បើ​ចំណោយ​លុយ​រាប់​ម៉ឺន​ដុល្លារ​​ទៅ​ហើយ​គួរ​តែ​ទៅ​​ទិញ​​ផ្ទះ​ណា​ មើ​ល​ទៅ​ប្រសើរ​​ជាង​នេះ​ ។ ​

​ទ្ទឹម រដ្ឋា​ បានលើក​ឡើង​ថា វីទ្បា​​នៅ​ក្នុង​​បុរី​ខ្លះ​​គេ​លក់​ក្នុង​​តម្លៃ​​ជិត​២០​ម៉ឺន​ដុល្លារ​​ ​​ល្មម​ពិ​ចារ​ណា​បាន​ ហើយ​​ផ្ទះ​ក៏ធំ​ស្រួល​​នៅ​ទៀត​ផង​។ ​ម៉្យា​ង​ទៀត​​បើ​និយាយ​​រឿង​​លុយ​ គឺ​នាង​​មាន​ចំណែក​​ខ្លះ​ដែរ​ ឯ​ចំណែក​​ផ្សេង​ទៀត​​គឺ​បាន​​​ពី​ឪ​ពុក​ម្តាយ​​ និង​បង​ប្អូន​​ជួយ​​សហការ​​គ្នា​​សម្រាប់​​ទិញ។

គួររំលឹកដែរថា មានប្រុសៗជាច្រើនបានគ្រឺតក្នាញ់នឹងសម្រស់ ទឹម រដ្ឋា និងប្រាថ្នាចង់នែបនិត្យបី​ត្រកង​​ថ្នាក់ថ្នមកា យាស្រីស្រស់រូបនេះកាន់តែខ្លាំង ក្រោយពីតារារូបនេះ បានចាក់សាក់​នៅ​ត្រគាករូប​ខ្យា​​ដំរី ចំណែកនៅកំភួនជើង នាង ម្តងសាក់រូបមេអំបៅ ម្តងជារូបផ្កាកុលាប អ៊ីចឹងហើយ បានជាធ្វើ​ឱ្យ​បុរស​សម្បូរទ្រព្យ លង់ស្នេហ៍នាងខ្លាំង ណាស់។

ក្រៅពីជាសមាជិកលេចធ្លោម្នាក់ ក្នុងក្រុមបង្ហាញម៉ូដCambodia Super Media​ ទឹម រដ្ឋា ពេល​នេះកំពុងតែធ្វើពិធីកា
រិនី នៅ MyTV ក្នុងកម្មវិធី “រង្វាន់ ១៥.០០០ដុល្លារ” និងលេចមុខតាម​កញ្ចក់​ទូរ​ទស្សន៍ CTN ក្នុងរឿងភាគ “អ្នក
មាន គុណ” ផងដែរ ទើបធ្វើឱ្យ គេនិយាយថា នៅឆ្នាំ២០១៣នេះ ទឹម រដ្ឋា ល្បីទាំងសិល្បៈ ល្បីទាំងស្នេហាព្រមគ្នា តែម្តង...៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [604]

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នឹង​រៀបចំ​ពិធី ឡើង​គេហដ្ឋាន​ថ្មីស្រឡាង របស់​នាង​ដែលមាន​ទីតាំង​នៅក្នុងបុរី​សុភ​មង្គល ក្នុង​ខណ្ឌឫស្សីកែវ​នៅក្បែរ ស៊ី​ធី​អិន ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ។​... អានបន្ត


​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [658]

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល​​វេ​លា​ជា​រៀ​ង​រា​ល់​ឆ្នាំ​ ដើ​ម្បី​ចា​ក​ចេ​ញ​ពី​ស្រុ​កខ្មែ​រ​ចេ​ញ​​ទៅ​ស​​ហរ​ដ្ឋ​អា​មេ​រិ​ក​នា​ឱ​​កាសចូ​ល​ឆ្នាំ​ខ្មែ​រ​ម្ត​ង​ៗ​ដើ​ម្បី​បា​ន​ស​ម្រា​ក​កា​យ​និ​ង​ឆ្លៀ​ត​ចេញ​ទៅ​មើ​ល​មុ​ខ​រ​ប​រ​មួ​យចំ​នួ​ន​ដែ​ល​ពិ​ធី​កា​រិ​នី​ឆ្នើម​រូប​នេះ​បា​ន​ដំណើ​រ​កា​... អានបន្ត


​នីកូ​ ធ្លាក់​កូដមែនឬ?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិមា​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បណ្តាល​ឱ្យ​ខ្ទាត​តំណែង​​របស់អ្នក​ដឹក​នាំ​កម្មវិធី​ជើង​ចាស់​មួយ​ចំនួន​មក ពេល​នេះ ណុប សម្បត្តិ​នីកូ ហៅ​នីកូ ហាក់​ស្ងប់​ស្ងាត់​បាត់​ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ឈឹង​តែ​ម្តង ... អានបន្ត


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [741]

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។... អានបន្ត


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [763]

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [558]


រដ្ឋមន្ត្រីក្រសួង​ព័ត៌មានចាត់វិធាន​ការពង្រឹងគុណ​ភាពព័ត៌មានលើ​ប្រពន្ធ័ផ្សព្វផ្សាយរដ្ឋ​

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធិ​ រដ្ឋមន្រ្តីក្រស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [298]


ការប៉ះ​ទង្គិច​គ្នា​នៅតំបន់​ Xinjiang​ ឆក់​យក​ជីវិត​មនុស្ស​ ៨នាក់​

ប្រទេសចិន៖ យោងតាមសារព័ត៌មានស៊ិនហួរបស់ប្រទេសចិនបានអ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [339]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 36 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1857 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753117​ នាក់