ម៉ូតូ២គ្រឿងពន្លះគ្នារបួស៥នាក់
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ មនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល ដោយសារម៉ូតូ២គ្រឿងបានជិះបញ្ជ្រសទិស ខ្វះការប្រុងប្រយ័ត្ន កាលពី​វេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ៤ ក្នុង ភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

មន្រ្តីនគរបាលបានឲ្យដឹងថា ម៉ូតូបង្កម៉ាក សេ១២៥ ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CA-8950 អ្នក​​បើកបរមានឈ្មោះ ចិត្ត រតនា ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ រងរបួសបែកលើផ្ទៃមុខ និងអ្នករួមដំណើរមាន ឈ្មោះ ប៉េងលី ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ អ្នក ទាំងពីរ ស្នាក់​នៅ​ក្នុង ភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិកំពង់ល្វា ឃុំស៊ីធកណ្តាល ស្រុក​ខ្សាច់កណ្តាល ខេត្កកណ្តាល រីឯម៉ូតូរងគ្រោះម៉ាក ស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-7167 អ្នកបើក​បរ​មានឈ្មោះ អែល ថា ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាកម្មករ អ្នករួមដំណើរទី១ ឈ្មោះ អឹម វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មករ និងទី២ឈ្មោះ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ អ្នកទាំងបី រស់នៅ ភូមិព្រៃរំដួល សង្កាត់សោ្ន ខណ្ឌពោធិ៍សែនជ័យ រងរបួសស្រាល។

នគរបាលបានបន្តថា មុនពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះ ជិះគ្នា៣នាក់ក្នុងទិសដៅពីកើតទៅលិចលុះដល់​ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ មួយគ្រឿង ជិះគ្នា២នាក់ បើកពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលចង្កូត​បុក​គ្នា យ៉ាងពេញទំហឹងបណ្តាលឲ្យ អ្នកជិះម៉ូតូទាំងអស់ខ្ទាត ចេញពីម៉ូតូដេកសន្លប់នៅថ្នល់។ភ្លាមៗនោះនគរបាល មូលដ្ឋានបានចុះទៅដល់ រួចក៏បានហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១នៃកងពលតូចលេខ៧០ដឹកយក​ទៅ​កាន់​​​​មន្ទីរព្រះកុសុមៈហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយ សង្គ្រោះ អាយុជីវិតបន្ទាន់។បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿង ត្រូវនគរបាល យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ​ទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ភីន​រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [870]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [927]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [832]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [717]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [703]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

EU ស្វាគមន៍ដំណើរការ បោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖  លោកស្រី Cath...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [372]


អង្គុយច្រើន​ពេក ​ប្រឈម​នឹងជំងឺរ៉ាំរ៉ៃ​

​ សុខភាព៖ ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​នៅក្នុង...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [599]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [670]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 73 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 4415 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 555 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039171​ នាក់