​កោះទ្រង់​ ខេត្តក្រចេះ​ បានក្លាយ​ជាកោះ​និស្ស័យ​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ក្រចេះ៖ ​កោះ​ទ្រង់ ​ស្ថិត​នៅ​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​​​ក៏​ពិ​ត​មែន​​ តែ​បច្ចុប្បន្ន​​កោះ​ធម្ម​ជាតិ​​មួយ​នេះ​បាន​ក្លាយ​ជា​​រមណី​យ​​ដ្ឋាន​ ទាក់​ទាញ​​​ភ្ញៀវ​​ទេស​ចរ​​គួរ​ឱ្យ​កត់​សម្គាល់​​​ ។ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​​​ដែល​បាន​ទៅ​ដល់​កោះ​ទ្រង់​សុទ្ធ​តែ​​ប​ង្ហាញ​នូវ​អារម្មណ៍​ភ្ញាក់​ផ្អើល​ និង​កោត​សរសើរ​​​ចំពោះ​សម្រស់​ធម្ម​ជាតិ​ និង​បរិស្ថាន​​​ល្អ​បរិសុទ្ធ​។ហេតុ​​ដូច្នេះ​​ហើយ​ ទើប​​ភ្ញៀវ​ទេស​ចរ​​អន្តរ​ជាតិ​​​ដែល​បាន​ទៅ​ទស្សនា​​ និង​សម្រាក​កម្សាន្ត​​នៅ​កោះ​ទ្រង់​​​​ម្តង​ហើយ​​​ តែង​វិល​​ត្រឡប់​ទៅ​ម្តង​​ទៀត​​​រួម​ទាំង​​ប្រមែ​ប្រមូល​​មិត្ត​ភក្តិ​ឱ្យ​ទៅ​​កម្សាន្ត​​​នៅ​រមណីយ​ដ្ឋាន​ដ៏ ​ស្រស់​​​ត្រកាល​​នោះ​​ថែម​ទៀត​ ។

ដូច​​នះ​ហើយ​ទើប​ភ្ញៀវ​​ទេស​ចរ​អន្តរ​ជាតិ​​បាន​ប្រសិទ្ធ​នាម​កោះ​ទ្រង់​ថា​ជា​ «កោះ​និស្ស័យ​​​» ។ទាក់​ទង​នឹង​រមណីយ​ដ្ឋាន​​កោះ​ទ្រង់ កាល​ពី​ពេល​ថ្មីៗ​​​នេះ​ថា ភ្ញៀវ​​ទេស​ចរ​អន្តរ​​ជាតិ​​ដែល​ទៅ​សម្រាក​​កម្សាន្ត​​នៅ​កោះ​ទ្រង់​​​មាន​ ចំនួន​​កើន​ឡើង​ជា​លំដាប់​ ជាក់​ស្តែង​​រយៈ​ពេល​១០​ខែ​នៃ​ឆ្នាំ​២០១៣​នេះ​ ​ភ្ញៀវ​ទេសចរ​​អន្តរ​ជាតិ​​មាន​កំណើន​រហូត​ដល់​២៥,៧៤​% បើ​ប្រៀប​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​​នៃ​ឆ្នាំ​​២០១២​កន្លង​ទៅ​​ ។

​      កោះ​ទ្រង់​ស្ថិត​នៅ​ទល់​មុខ​ទី​រួម​ខេត្ត​ក្រចេះ​​​ ដែលមានចម្ងាយ​​ប្រមាណ​ជាង​មួយ​ គីឡូ​ម៉ែត្រ​។ អ្វីដែល​​ធ្វើ​ឱ្យ​កោះ​ទ្រង់​​មាន​សម្រស់​ស្រស់​ត្រកាល​ រួម​ទាំង​បរិស្ថាន​​ល្អ​បរិសុទ្ធ​​ និង​ទាក់​ទាញ​ភ្ញៀវ​​​ទេស​ចរ​នោះ គឺ​​ស្ថិត​នៅ​កណ្តាល​ទន្លេ​មេគង្គ​តែ​ម្តង​ ។ កោះ​ទ្រង់​​​ មាន​​ធម្មជាតិ​​​ស្រស់​ត្រកាល​រស់​រវើក​ រួម​ទាំង​ដី​ស្រែ​ចម្ការ​ ​និង​ប្រពៃណី​នៃ​ការ​​រស់​នៅ​​របស់​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​​ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​​​ជាតិ​​-អន្តរ​​ជាតិ​ ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន​នោះ គឺ​​ផ្លែ​ក្រូច​ត្លុង​ដែល​មាន​រស​ជាតិ​​ផ្អែម​ឆ្ងាញ់​ពិសា​ហើយ​បើ​បាន​​ហូប​កាល​ណា​​ប្រាកដ​ជា​លាន់​មាត់​គ្រប់​គ្នា​ថា «ពិត​ជា​ឆ្ងាញ់​​មែន​​» ។​កោះ​ទ្រង់​ស្ថិត​នៅ​​​ក្នុង​សង្កាត់​កោះ​ទ្រង់​​ ​ខេត្ត​ក្រចេះ​ និង​មាន​​ទំហំ​ផ្ទៃ​ដី​​ចំនួន​៩​គីឡូ​ម៉ែត្រ​ក្រឡា​​ មាន​ប្រជា​ពលរដ្ឋ​​រស់​នៅ​ចំនួន​៣៨៥​គ្រួសារ​ ។ ប្រជា​ពលរដ្ឋ​ទាំង​នោះ​​ភាគ​ច្រើន​​​ប្រកប​របរ​នេសាទត្រី និង​ធ្វើ​ស្រែ​ចម្ការ​​ រួម​នឹង​ដាំ​បន្លែ​ និង​ឈើ​​ហូប​ផ្លែ​គ្រប់​មុខ​ ព្រម​ទាំង​ដំណាំ​រួម​ផ្សំ​ ផ្សេងៗ​ទៀត​ សម្រាប់​ផ្គត់​ផ្គង់​ភ្ញៀវ​ទេស​ចរ ​ដូច​ជា ចេក ខ្នុរ ល្ហុង​ ពិសេស​ក្រូច​ត្លុង​ ។​

​បច្ចុប្បន្ន កោះ​ទ្រង់​​មាន​ផ្ទះ​សំណាក់​​ចំនួន​២​សម្រាប់​ភ្ញៀវ​​ទេស​ចរ​​សម្រាក​ ដោយ​​រៀប​ចំ​​ជា​របៀប​ផ្ទះសំណាក់​សា​មញ្ញ​​​​ធម្មតា​ ប៉ុន្តែ​មាន​អាង​ហែល​ទឹក​ និង​កន្លែង​សម្រាប់​លេង​កីឡា​។តាម​ធម្ម​តា​​ភ្ញៀវ​ទេស​ចរ​​ដែ​លសម្រុក​ទៅ​លេង​​នៅ​កោះ​​ទ្រង់​​គឺ​ចាប់​​ពី​​​ខែ​ធ្នូ ​រហូត​​ដល់​ខែ​មេសា ឬ​ខែ​ឧសភា​​ព្រោះ​​ជា​រដូវ​ទឹក​ស្រក​​បង្ហាញ​​ឆ្នេរ​ខ្សាច់​​ដ៏​ស្រស់​ត្រកាល​ ដែល​​​​ភ្ញៀវ​អាច​ចុះ​ងូត​ទឹក​និង​​​អាំង​ថ្ងៃ​​ប្រកប​ដោយ​ផាសុក​ភាព​បំផុត​។​នា​ពេល​ខាង​មុខ​ ឆាប់ៗ​​នេះ រមណីយ​ដ្ឋាន​កោះ​ទ្រង់​​នឹង​​ក្លាយ​ជា​តំបន់​ទេស​ចរណ៍​ដ៏​សំខាន់​​​មួយ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​យើង​​ ហើយ​​​ភ្ញៀវ​ទេស​ចរ​នឹង​ទៅ​សម្រាក​កម្សាន្ត​​កាន់​តែ​ ច្រើន​ឡើងៗ​មិន​ខាន​​ ព្រោះ​កោះ​ទ្រង់​នឹង​ប្រែ​ក្លាយ​ខ្លួន​ឱ្យ​ទៅ​ជា​បុប្ផា​មួយ​ទង​ដែល​មាន​ ក្លិន​ក្រអូប​​ឈ្ងុយ​ឈ្ងប់​​ ដែល​គ្រប់​​គ្នា​ប្រាថ្នា​​ចង់​ក្រេប​គន្ធ​ពិដោរ​សួគ៌​នេះ​ ៕ ដោយ៖ ភីន​រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [565]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [520]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [551]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [497]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [483]

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមអ្នកវិនិយោគដំណាំកៅស៊ូវៀតណាមនឹងបញ្ចប់ការដាំដុះ លើផ្ទៃដី១០ម៉ឺនហិកតា

ភ្នំពេញ៖ ក្រុមអ្នកវិនិយោគផ្នែកដាំដុះដំណាំកៅស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [292]


បន្ទាប់​ពី​បែក​កូន​ស្រី​មួយ​រយៈ​គឺ​នាង​តូច Suri

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [625]


អគ្គិភ័យឆាបឆេះ​ផ្ទះអាជីវករលក់​ដូរ អស់ជាង២០ខ្នង​ នៅផ្សាររមាស ​ស្រុកទឹកផុស​

កំពង់ឆ្នាំង៖ ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​២០​ខ្នង ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [299]


ការវាយ​ប្រហារ​មកលើស្រុក​ Hanano​ ឆក់​យកជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ២៥នាក់​

ប្រទេសស៊េរី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ឧទ្ធម្ភាគចក្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [277]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 23 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 180 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 276 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745886​ នាក់