​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ កម្ពុជា-ថៃ ​ល្អធម្មតា​ ខណៈប្រទេសថៃ​ ប្រកាស​ប្រើច្បាប់​គ្រាអាសន្ន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែងកាលពីម្សិល មិញនេះថា បើទោះបីជាស្ថានភាព នៅក្នុងប្រទេសថៃ( ពិសេសក្រុង​បាងកក) កំពុងតែស្ថិតក្នុងភាពវឹកវរ ដែល​បង្ក​ការ​រំខានពីក្រុមបាតុករប្រឆាំងថៃ ដែលដឹក​នាំ​ដោយ លោក ស៊ូថេប ក្នុងបំណងទម្លាក់រាជរដ្ឋាភិបាល លោកស្រី យីង ឡាក់ស៊ីណាវ៉ាតត្រា ចេញពីដំណែងក៏ដោយ ប៉ុន្តែទំនាក់ទំនង ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នៅតែ​មាន​ដំណើរល្អ និងរក្សាបានដូចដើម គ្មានអ្វីប្រែប្រួលនោះឡើយ ។

លោក ផៃ ស៊ីផាន បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅអង្គប្រជុំមួយ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នៅទីស្តីការ គណៈរដ្ឋមន្រ្តីថា យើងអត់មានអីទេ កម្ពុជា​អនុវត្ត​តាមរដ្ឋធម្មនុញ្ញ យើងអព្យាក្រឹត្យ យើងគោ​រព​នូវសន្តិសហវិជ្ជមាន ហើយនយោបាយ​ជាការសម្រេចរបស់ប្រជាពលរដ្ឋថៃ ក៏ប៉ុន្តែកាតព្វកិច្ចរបស់យើង ដែលជា​កាតព្វកិច្ច​នៅក្នុង​សមាជិក នៃប្រទេសជាសមាគមអាស៊ាន យើងត្រូវដូចគ្នា ហើយកាតព្វកិច្ចអនុវត្តន៍ជាតិ​នៅតែ​បន្ត​ទៀត ហើយទំនាក់ទំនងពាណិជ្ជកម្ម នៅតែបន្តមានជាប្រក្រតីដូចពេលកន្លងមក។

មន្រ្តីអ្នកនាំពាក្សរូបនេះបន្តថា ក្រសួងការបរទេសកម្ពុជា តាមរយៈអគ្គកុងស៊ុល ខ្មែរប្រចាំ​ប្រទេស​ថៃ តែងតែធ្វើ​ការ​អប់​រំណែនាំប្រជាពលរដ្ឋ ក៏ដូចជាពលករ កុំឲ្យទៅក្បែរកន្លែងប្រមូល ជាពិសេសកន្លែងធ្វើ​បាតុកម្មរបស់ក្រុម​បាតុករ​ថៃ ហើយពួកគាត់ក៏បាន យល់ច្បាស់អំពីបញ្ហា​នេះ​ដែរ ដោយពួកគាត់បានខិតខំប្រឹងប្រែងធ្វើការងារ មិនបានរវីរវល់​អំពីបញ្ហានេះទេ។ លោកបន្តទៀតថា អគ្គកុងស៊ុលនៅទីនោះ បានប្រាប់ពួកគាត់កុំឲ្យជឿតាមពាក្យញុះញុង របស់​ជន​មួយចំនួន ដែលអាចអូសទាញពួកគាត់ ឲ្យទៅចូលរួមធ្វើបាតុមកម្មផ្សេងៗវាជាអំពើ​ខុស​ច្បាប់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃពុធទី២២ ខែមករាកន្លងទៅនេះ ប្រទេសថៃ បានប្រកាសប្រើ​ច្បាប់​គ្រាអាសន្ន ​ចំនួន​៦០​ថ្ងៃ ដែលមានសុពលភាព ចាប់ថ្ងៃទី ២២ ខែមករា នោះតទៅ នៅក្នុង​ក្រុងបាងកក និង តំបន់ជិតខាង ដើម្បី​ធានា​ឲ្យមានសន្តិសុខ សណ្តាប់ធ្នាប់នៅ​ក្នុងសង្គម ព្រោះ​សកម្មភាព របស់ក្រុមបាតុករថៃដែលដឹកនាំដោយ លោក ស៊ូ​ថេប កាន់តែមានភាព​អនាធិបតេយ្យ និងបង្ករភាពវឹកវរកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕ ដោយ​៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [713]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [544]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [576]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [573]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [586]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រទេសអូស្រាលីបានផ្តល់ជំនាញផ្នែកស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដល់កម្ពុជា

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅព្រឹក ថ្ងៃទី២...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [256]


​​ខែ​វិច្ឆិកា​​ឆ្នាំ​២០១៣ ​​ពន្ធដារ​​កើនឡើង​​១១.៤​​ភាគរយ​​ប្រៀបធៀប​​ឆ្នាំមុ​ន​

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបូកសរុបលទ្ធផលសារព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [405]


និយាយលេង ដុតមែន ត្រូវសមត្ថកិច្ច ចាប់ខ្លួន

ព្រះសីហនុ៖ កម្លាំងនគរបាល ស្រុកព្រៃនប់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [387]


​​ច្បាប់​ទទួល​បាន​​ព័ត៌មាន​​ នឹង​​លេចចេញ​រូបរាង​ ​នៅក្នុង​​អាណត្តិទី​៥នេះ​ ​

ភ្នំពេញ៖ ច្បាប់ទទួលបានព័ត៌មាន​ ត្រូវបានជំរុញឲ្យក្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [324]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 49 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 36 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747452​ នាក់