​ក​ម្ពុជាគ្រោង​នឹងលក់​អគ្គិសនី១០០​មេហ្គាវ៉ាត់​ទៅឲ្យវៀតណាម ​ខណៈតម្លៃអគ្គិសនី​ នៅប្រទេស​កម្ពុជា​ខ្ពស់ជាងវៀតណាម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកឆ្នាំ​២០២០ ធ្វើយ៉ាងណាឲ្យមានអគ្គិស​នី​ប្រើប្រាស់ពីប្រភពផ្សេងៗ នៅតាម​ប​ណ្តា​ល​ភូ​មិ​ទូ​ទំា​ង​ប្រ​ទេស  និង ឆ្នាំ២០៣០យ៉ាងហោច​៧០%នៃគ្រួសារ​ទំាងអស់​​នឹងមានអគ្គីសនី ដែលមាន គុណភាពដូចអគ្គិសនីបណ្តាញជាតិប្រើប្រាស់។

យោងតាមការលើកឡើងរបស់លោក​ កែវ វិរៈ អគ្គនាយករងអគ្គិសនីកម្ពុជា (EDC)​ ក្នុងពិធីសន្និបាតបូក​សរុប​ការងារ​​​​ប្រចំាឆ្នាណ២០១៣របស់សមាគមអគ្គសនីជនបទ នាព្រឹក​​​​ថ្ងៃទី២៨ មករា ឆ្នាំ២០១៤ នៅសណ្ឋាគាកំបូឌីយ៉ាណា​ថានៅពេលនេះកម្ពុជា​នៅ​សល់​​ អ​គ្គី​ស​នី ច្រើន ក្រៅពីការប្រើប្រាស់ហើយនៅឆ្នំាក្រោយអគ្គិសនីកម្ពុជា​គ្រោង​ជ​ជែ​ក​ចុះ​​កិ​ច្ច​ស​ន្យា​លក់ថាមពលទៅឲ្យវៀតណាមវិញ ដោយនៅខែវស្សា នឹង​ ល​ក់​ចំនួន​១០០មេហ្គាវ៉ាត់​ទៅឲ្យ​ប្រ​ទេ​សវៀតណាម ខណៈតម្លៃថាមពលក្នុងស្រុកបច្ចុប្បន្នខ្ពស់ជាងវៀតណាម។

ទាក់ទងនិងការលក់កំលំាងថាមពលអគ្គិសនីនេះលោក​ កែវ វិរៈ​ បញ្ជាក់ថាវាជា​ឱកាស​ល្អសម្រាប់សមាគម​និង​អាជី​វ​​ករដែលទិញធ្វើអាជិវកម្មទិញលក់បន្តទៀត។ ក្នុងមួយ​​ឆ្នាំៗកម្ពុជា យើងបានបង្កើនសម្រាប់ធ្វើចែកចាយថាមពល​អគ្គិសនី  ដូចជាមានរោង​ចក្រ​ធ្យូងថ្ម ដែលទើបតែ​រកឃើញថ្មីៗនេះ ។  កាលពីដើម​អគ្គិសនីកម្ពុជាមានតែខ្សែមួយ​ដែល​ចេញ​ពីគិរីមរម្យ មកភ្នំពេញ តែពេលនេះយើងមានខ្សែបញ្ជូនអ​គ្គិសនីចំនួន១៣ ខេត្តក្រុង​ នឹងគ្រោ​ង​ភ្ជា​ប់​គ្នានៅ​ទូទំាងប្រទេស។

លោកអគ្គនាយករងរូបនេះបន្ថែមថា គោលនយោបាយនិងយុទ្ធិសាស្ត្រអគ្គិសនី​ភាវូបនីយកម្ម ជនបទរាជ​រដ្ឋា​ភិ​បាល​​​កម្ពុជា បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីការបង្កើតស្ថាប័នអគ្គិសនី ភាវូបនីកម្មជនបទ (ម.អ.ជ) ដើម្បីជម្រុញការអភិ វឌ្ឍអគ្គិសនីភាវូនីយកម្មជនបទ ដោយប្រើប្រាស់ប្រភពថវិការរបស់ធនាគាពិភពលោក ក្រោ ម​គម្រោងអគ្គិសនីភាវូនីយកម្មជនបទ និងខ្សែបញ្ជូន និងថវិការ បដិភាគរបស់រដ្ឋាភិបាល ។

ការធ្វើនេះក្នុងគោលបំណង ដើម្បីជម្រុញឲ្យមាន​សមធម៌ក្នុងទទួលសេវាកម្ម អគ្គិ​សនីដោយជួយ​ឲ្យប្រជាជននៅ​ជន​បទ ទទួលបានអគ្គិសនី ប្រើប្រាស់តាមថ្លៃ ដែ​ល​អា​ច​​ ជា​វបានសម្រាប់ សេដ្ឋកិច្ច សង្គម និងលំនៅដ្ឋាន រួមចំណែក កាត់បន្ថយ ភាពក្រីក្រ ព្រម​ទាំង ជំរុញនិងលើកទឹកចិត្ត ផ្នែកឯកជនឲ្យចូលរួមវិនិយោគធ្វើសេវាកម្ម អគ្គិសនី នៅជន​បទ ប្រ​ក​ប​​ដោយចីរភាព ជាពិសេសក្នុងការអនុវត្តបច្ចេកវិទ្យា ថ្មី និង​ការកើនឡើងវិញ ។

លោក​ គង់ ពុទ្ធី​ ប្រធានសមាគម អគ្គសនីជនបទ បានលើកឡើងថា ចំពោះតម្លៃ ដែ ល​​តែងតែលើកឡើង​ថាមានថ្លៃ​ខុស​​គ្នានោះដោយសារតែអាជ្ញាធអគ្គិសនី​ជាអ្នកកំណត់  ។​ប៉ុន្តែនៅតាមតំបន់និមួយៗវិញ អាស្រ័យទៅលើក​អ្នកវិនិ​យោគ ទន់ ព្រោះថាវានៅឆ្ងាយពី ព្រភពមានតម្លៃថ្លៃ ចំណែកតំបន់ដែលនៅជិតប្រភពធូថ្លៃ  ហើយបញ្ជារមួយ​ទៀត​មក​ពីទាក់ ទងនិងខ្សែបញ្ជូនផងដែរ ព្រោះខ្សែបញ្ជូនត្រូវការវិនិយោគ ទន់ខ្ពស់​នៅពេលដែលយើង​ប​ញ្ជូនទៅតំបន់​ដាច់ស្រយាល។

លោក គង់ ​ពុទ្ធី បន្តថាកាលពីដើមអគ្គិសនីបានផលិតដោយម៉ាស៊ីនមានលក្ខណៈ​តូចហើយពេលនោះ​តម្លៃភ្លើង​មួយ​​​គីឡូវ៉ាត់ស្មើនិងមូយដុល្លា(៤០០០ពាន់រៀល)។ពេលនេះ​​យើង​បានភ្ជាប់ជាមួយបណ្តាលជាតិតម្លៃក៏ចុះបន្តិច​ដែរ តែ​មាន​កន្លែងខ្លះក៏មានប្រហាក់ប្រ​ហែ​ល​ចង់ដូចពីមុនដែរ។ចំពោះតម្លៃនៅតាមជនបទដែលថាអាចនិងចុះឬឡើង​នោះ លោក ពុទ្ធិ មិនអាចប្រាប់ឲ្យដឹងទេ គ្រាន់តែថាវាជាភារកិច្ចរបស់សេវាករ ព្រោះ​ថា ​ស្ថិតនៅលើការ​កំណត់របស់អាជ្ញា​ធ​​អគ្គិសនី ជាអ្នកកំណត់ ឲ្យសេវាករលក់ថ្លៃប៉ុន្មាន ?​ សេ​វាករលក់ ទៅតាមការកំណត់ពីអាជ្ញាធរអគ្គិសនី កម្ពុជា​ទោះ​បី​ជាយើងបញ្ឆេះម៉ាស៊ីនក្តី ក៏​យើ​ងនៅតែ លក់ដូចការកំណត់របស់អាជ្ញាធរអគ្គិសីនដែរ។

លោកបញ្ជាក់ថា លក់តម្លៃអគ្គិសនីខុសគ្នានោះដោយសារតែនៅតំបន់ខ្លះមានអ្នក​ប្រើ​​ប្រាស់តិច ពេលនោះត្រូវបាន​ចំណាយសេវាច្រើន។  ប្រសិនបើកម្ពុជាមានការផលិត  ក្តី ក៏​យើ​ង​មិនអាចធ្លាក់ថ្លៃបានទេនៅតំបន់ខ្លះព្រោះថា​កម្ពុជា​​​​យើងមិនទាន់ខ្សែបញ្ជូនគ្រប់២៤ ខេត្តក្រុង។ ហើយតំបន់ខ្លះ​ដែលដាច់ចេញពីប្រព័ន្ធជាតិមិនអាចធ្លាក់ថ្លៃបានតែម្តង បាន ទេ  តែជំហាន់ដំបូងយើងត្រូវការចួលរួមពីរដ្ឋ ​និងវិស័យឯកជន ។

សូមបញ្ជាក់ថា ទាក់ទិននិងការចង់ដឹងពីតម្លៃ ដែលអាជ្ញាធរអគ្គិសនីកម្ពុជា ជាអ្នកកំណត់ថ្លៃក្រុមអ្នក សារព័តមាន បានសូមបំភ្លឺពីលោក កែវ វិរៈ​បន្ទាប់ពីចប់ការ​បូកសរុប សន្និបាតការងារប្រចាំ ឆ្នាំ២០១៣​របស់សមាគមអគ្គសនី​ជន​បទតែ លោកបាន​បដិសេធមិនផ្តល់បទសម្ភាសទេ បែ​ប​​​​ជាគេ​ចពីក្រុមអ្នកសារព័តមានទៅវិញ។

ចំពោះ​ការមិន​បញ្ជាក់​​​តម្លៃអគ្គិសនីនេះ ត្រូវ​បានប្រជាពលរ​ដ្ឋនៅ​តា​ម​ប​ណ្តា​ខេត្តចំនួនបានលើក​ឡើងថា មានតម្លៃ​ថ្លៃ​ជាងតំបន់ផ្សេងៗ ពិសេស គឺ ឧស្សា​ហ៍​ដា​ច់ចរន្ធអគ្គសនី ៕ ដោយ​៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [653]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [672]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [668]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [657]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [712]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាក...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [588]


អគ្គីភ័យ​ក្នុង​ឡាន​ក្រុង​នៅប្រទេស​​ឥណ្ឌា​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ៤២នាក់​

ប្រទេសឥណ្ឌា៖ មន្រ្តីប៉ូលីសបាននិយាយថា មនុស្សយ៉ាងហោច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [265]


ព្យុះទីហ្វុង​​ Fitow បោក​បក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ចិន​

ប្រទេសចិន៖អ្នកព្យាករណ៍អាកាស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [348]


ការប៉ះ​ទង្គិច​គ្នានៅ​ប្រទេសអ៊ុ​យក្រែនឆ​ក់យក​ជីវិត​មនុស្ស​ចំនួន ​២នាក់​

ប្រទេសអ៊ុយក្រែន៖ កាលពីព្រឹកថ្ងៃពុធនេះ ការប៉ះទង្គិច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [290]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 21 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 162 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749900​ នាក់