សម្តេចប្រធានរដ្ឋសភាអំពាវនាវដល់មន្ត្រីគណបក្សអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ
ដល់មន្ត្រីគណបក្សអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅគ្រប់មូលដ្ឋានទូទាំង ប្រទេសយកចិត្តទុក
ដាក់ធ្វើ​អំពើល្អ​​និងខិតខំជម្រុញផ្តល់សេវាសាធារណៈនានា ឲ្យបានទាន់ពេលវេលា ជូនបប្រជាជនដូចជា
សំបុត្រកំណើត អត្តសញ្ញាប័ណ្ណ សៀវភៅគ្រួសារ និងលិខិតបទដ្ឋាននានា ស្របតាមកំណែទម្រង់គ្រប់
ផ្នែករបស់រាជរដ្ឋាភិបាល ។

ការធ្វើអំពាវនាវនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តព្រែក
រំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣​នេះ ដើម្បីធានា
ឲ្យបានស្ថានភាពល្អប្រសើរ សម្រាប់ផែនការបោះឆ្នោតសកល​នាពេលខាងមុខនេះ។

បើតាមរបាយការណ៍របស់អភិបាលស្រុកស្រីសន្ធរ លោក ហេង វណ្ណី បានឲ្យដឹងថា សមិទ្ធិផលនានា
ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះមាន ចាក់សាបក្នុងបរិវេណវត្ត របង បង្គោលភ្លើង រូប
សំណាក រូបបដិមាករ ក្លោងទ្វារ និងឧបដ្ឋានសាលា ដែលបានចំណាយថវិការអស់ ចំនួន ២១៤ ៧០១
ដុល្លារ ដែលទឹកប្រាក់ទាំងនេះបានមកពីសប្បុរសជន និងពុទ្ធ​បរិស័ទ​ជិតឆ្ងាយ​ចូលរួមកសាង ។

ក្រៅពីសមិទ្ធិក្នុងវត្តនេះថ្នាក់ដឹកនាំរដ្ឋាភិបាលនិងគណបក្សប្រជាជនក៏បានយកចិត្តទុកដាក់ កសាងអភិ
វឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ឌនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលរួមមានផ្លូវបេតុង ចំនួន២ខ្សែ
ប្រ វែងជិត៤០គីឡូម៉ែត្រ សាងសងលូរំដោះទឹកគ្រប់ប្រភេទចំនួន១៥កន្លែង ឆ្លងកាត់៣​ឃុំមានឃុំព្រែក
រំដេង ឃុំបារាយណ៍និងឃុំព្រែកដំបូក។សំរាប់ឆ្នាំ២០១៣មូលដ្ឋានកំពុង​បន្តធ្វើផ្លូវ​ប្រវែង​៥០០០ម៉ែត្រទៀត
ក្រោមការផ្តល់ថវិកាពីសំណាក់សម្តេចតេជោសែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ប្រទេសជាតិឈានចូលសករាជថ្មីប្រ​កប​ដោយ​ពន្លឺនិងក្តី
សង្ឃឹម ដែលប្រជាជនបានក្លាយជាម្ចាស់លើជោគវាសនាប្រតេសជាតិរបស់ខ្លួន​យ៉ាងពិត​ប្រាកដ។
សម្តេច​ប្រធានរដ្ឋសភាបានបញ្ជាក់ថា ការរីកចម្រើននេះ គណបក្សប្រជាជនបានដើរតួនៅ​ក្នុងការ​ស្តារ
ប្រទេសជាតិឡើងវិញពីចំណុចសូន្យប្រឹងប្រែងជំនះនូវផលវិបាកដ៏ធ្ងន់ធ្ងរទាំងឡាយ ដែល​របបប្រល័យ
ពូជសាសន៍ ប៉ុល ពត បានបន្សល់ទុក ក្នុងស្ថានភាពមានតែបាតដៃទទេ និងស្ថិតក្នុង​កាលៈ​ទេសៈ​មាន
សន្តិភាពផង និងសង្រ្គាមផង ទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលមកវិញ។ មិនតែប៉ុណ្ណោះកម្ពុជាត្រូវទទួលរងការដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌ពីមជ្ឈដ្ឋានខាងក្រៅមួយចំនួនថែម
ទៀត ដែលធ្វើឲ្យសភាពការណ៍កម្ពុជា នៅគ្រានោះកាន់តែលំបាកស្មុគ្រស្មាញឡើង។សម្តេចបន្តថា ទោះ
បីជាមានឧបសគ្គ និងការលំបាកធំធេងយ៉ាងនេះក្តី ក៏គ្មានអ្វីមករារាំងដំណើរជាតិកម្ពុជាមិនឲ្យ​ឈាន​ទៅមុខបានឡើយ។អា​ស្រ័យ​​ដោយមានមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ និងផ្អែកលើកម្លាំង​មហាសា
មគ្គីជាតិ ព្រមទាំងបានទទួលការឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជិតឆ្ងាយ និងកម្លាំងជឿន​លឿន​នានា គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឲ្យចេញផុតពីស្ថានភាពដ៏លំបាកលំបិនបំផុត ឈានទៅ
មុខជាជាជំហានៗ​ឆ្លងពីដំណាក់កាលរីកចម្រើនមួយ ទៅកាន់ដំណាក់កាលរីកចម្រើនមួយ​ទៀតប្រកប
ដោយមោទនភាព។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានកោតសរសើរដល់ស្រុកស្រីសន្ធរ ដែលធ្វើឲ្យ​សមិទ្ធផល
នានាក្នុងស្រុកទាំងមូលពិសេសដំណើរការកសាង​អភិវឌ្ឍន៍និងរីកចំរើនលើគ្រប់​វិស័យ​ដូចដែល
របាយការណ៍លើកឡើងមុននេះ។សម្តេចក៏បានកោតសរសើរ ចំពោះការយកចិត្តទុកដាក់​របស់ក្រុម
ការងារថ្នាក់កណ្តាល ព្រមទាំងថ្នាក់មូលដ្ឋាន ដែលមានលោក លូ គឹមឈុន ជាប្រធានក្រុម​ការ​ងារ
ថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរយើង​នេះ ដែលបានខិតខំបំពេញកិច្ចការនានា ដោយ​ប្រាស្រ័យ​ទាក់ទងជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននេះបានល្អប្រសើរ ព្រមទាំងបានលះបង់​ធនធាន
ផ្ទាល់ខ្លួនរួមទាំងកម្លាំងកាយចិត្ត ដើម្បីជួយមូលដ្ឋាននេះ ក្នុងគោលដៅបម្រើផល​ប្រយោជន៍​រួម ក៏ដូច
ជាការជួយដោះស្រាយសេចក្តីត្រូវការនានាសម្រាប់បងប្អូនជនរួមជាតិនៅទីនេះ។​ ក្នុងនាមថ្នាក់​ដឹកនាំ
គណបក្សប្រជាជនកម្ពុជាសម្តេចបានប្រ​កាស​ពីការគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេ​ជោ
ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៥នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត។

សម្តេចបានអះអាងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺគិតគូរណាស់ពីសេចក្តីសុខ និងការស់នៅ​របស់ប្រជាជន បម្រើផលប្រយោជន៍ប្រជាជន តាមទិសដៅពង្រឹងសន្តិភាព ពង្រីកលទ្ធិប្រជាធិ​បតេយ្យ ជម្រុញការ
អភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការលូតលាស់រីកចម្រើនឡើង ដើម្បីលើកស្ទួយកំរិតជីវភាពរស់​នៅប្រជា
ពលរដ្ឋថែមទៀត។

គួរបញ្ជាក់ថា វត្តពហុបុប្ផារាម(ហៅវត្តព្រែករំដែង)នេះ បានសាងសង់ឡើងនៅក្នុងអំឡុងឆ្នាំ​១៨៣២ ហើយក្នុងរបបប៉ុលពតវត្តនេះក៏ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដូចវត្តនានាទូទាំងប្រទេសដែរ  និងត្រូវកកើតឡើងវិញទាំងអស់ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩រហូតដល់បច្ចុប្បន្ន ៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1068]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1059]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [952]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [879]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 កន្លងទៅ • បើកមើល : [834]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រាជរដ្ឋភិបាលចាត់ទុកវិស័យអប់រំជាអាទិភាព​ចម្បងនៃការអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិសយ័អ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [497]


អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន១៩១,៩៤លានដុល្លារក្នុងត្រីមាសទី១

ភ្នំពេញ: អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានចំនួន១...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [440]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 710 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1486 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231585​ នាក់