​ក្នុងមួយ​ថ្ងៃៗ ​ពលរដ្ឋខ្មែរ ​ប្រមាណជា៣០នាក់ ​បានស្លាប់​ដោយសារតែបណ្ដាល​មកពីការជក់បារី ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖  លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលថ្លែងដោយអះអាងនៅក្នុងពិធីផ្សព្វ​ផ្សាយ​​សារា​ចរស្ដីពី «វិធានការហាមជក់ និងបង្ហុយផ្សែងផលិតផល ថ្នាំជក់ នៅកន្លែងធ្វើការ និងនៅ​កន្លែង​​សាធារ​ណៈ​»​​ថា ប្រជាពលរដ្ឋ ខ្មែរ ប្រមាណ៣០នាក់ក្នុងមួយថ្ងៃៗ បានស្លាប់បណ្ដាលមកពីជំងឺ​ ការជក់​បារី មិនតែប៉ុណ្ណោះ ទឹកប្រាក់ជិត ១០០ លានដុល្លារ សហរដ្ឋអាម៉េរិក ត្រូវបានប្រើប្រាស់ សម្រាប់​ទិញ​បារី​ជក់​ក្នុង១ឆ្នាំៗនៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងទៀតនៅព្រឹកថ្ងៃទី១១ខែកុម្ភៈ ថា ក្រៅពី​មនុស្ស​ស្លាប់​​ប្រមាណ ៣០​ក្នុងមួយថ្ងៃ និងចំណាយ ទឹកប្រាក់ ទិញថ្នាំជក់ជិត ១០០លានដុល្លារ​ក្នុងមួ​យ​ឆ្នាំ​នោះ ប្រជាពលរដ្ឋខ្មែរ​បាន​ចំណាយ​ទៅលើការព្យាបាលជំងឺ ដែលបង្កដោយការជក់​បារីមាន​ទំហំធំ​ជាង​ប្រាក់​ចំណាយទៅលើការទិញបារីឆ្ងាយណាស់។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត ភីធឺ ជេអឹម វ៉ាន់ម៉ារ៉េ បានលើក​ឡើងថា ថ្នាំជក់ គឺជាមូលហេតុចម្បងដែលនាំឱ្យមនុស្សគ្រប់រូបកើតជំងឺមហារីក។ ជារៀងរាល់ឆ្នាំ ថ្នាំ​ជក់​​បានសម្លាប់​មនុស្ស​៦លាន​នាក់នៅទូទាំងពិភពលោក ដែល​ក្នុង​នោះមាន៦០០.០០០​នាក់ស្លាប់​ដោយ​សាររងការស្រូបផ្សែងបារីពីគេ។​

"ប្រសិនបើគ្មានវិធានការដ៏​មាន​​ប្រសិទ្ធភាព​ក្នុងការត្រួតពិនិត្យ​ថ្នាំ​ជក់​​ទេនោះ តួលេខនៃការស្លាប់​ដែលបណ្ដាលមក​ពីការ​ប្រើប្រាស់​ថ្នាំ​ជក់ នឹងកើនឡើងដល់៨លាន​នាក់​គិត​ត្រឹ​មឆ្នាំ២០៣០"។កសន្និដ្ឋានថា នៅកម្ពុជាជារៀងរាល់​ថ្ងៃ​មានមនុស្សជិត៣០នាក់ស្លាប់ដោយសារជំងឺ​ដែល​ទាក់​​​​ទង​នឹងការប្រើប្រាស់ថ្នាំជក់ ដែលភាគច្រើននៃ​ការស្លាប់ទាំង​នោះ ស្ថិតក្នុងវ័យ​កំពុង​ពេញ​កម្លាំង​ពល​​កម្ម​​ក្នុងការអភិវឌ្ឍជាតិ។ ក្នុងន័យនោះ ក្នុងមួយឆ្នាំៗពលរដ្ឋកម្ពុជា បានបាត់​បង​ជីវិតមុនអាយុ​កាល​ប្រមា​​ណ១ម៉ឺននាក់ដោយសារការរាតត្បាត ដែលគេអាចបង្ការបានទាំងស្រុង។លោកបន្ថែមថា ការរងផលប៉ះពាល់ដោយសារការស្រូបផ្សែងបារីពីគេនៅតែមានអត្រាខ្ពស់នៅតាម មធ្យោបាយ​ដឹក​ជញ្ចូនសាធារណៈ និងទីកន្លែងធ្វើការងារដែលស្ថិតក្នុងអគារបិទជិត។ ផ្អែកលើស្ថិតិថ្មី បំផុតនៃការអង្កេតស្រាវជ្រាវ​ស្តីពីថ្នាំជក់ទៅលើមនុស្សពេញវ័យនៅក្នុងប្រទេសកម្ពុជា (NATS) ប្រជា​ពល​រដ្ឋខ្មែរប្រមាណជា ៨៤%រងនូវការស្រូប​ផ្សែងបារីពីគេនៅតាមភោជនីយដ្ឋាននានានៅទីក្រុង ហើយ​ ៩០% នៅតាមរោជនីយដ្ឋាននៅតាមទីជនបទ។គួរជម្រាបផងដែរថា ប្រទេសកម្ពុជា មានការរីកចម្រើនឆ្ពោះទៅរកការអនុវត្តមាត្រា ៨នៃអនុសញ្ញា ស្តីពីការត្រួត​ពិនិត្យ​ថ្នាំជក់របស់អង្គការសុខភាពពិភពលោក ដោយបានចេញសារចរស្តីពីវិធានការ ហាម​​​ជក់ និងការបង្ហុយ​ផ្សែង​ផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងទីសាធារណៈ ភោជនីយដ្ឋាន និងសណ្ឋា​គារជាដើម។បើយោងតាមលទ្ធផលស្រាវជ្រាវ របស់ក្រសួង​ផែន​ការ​ឆ្នាំ២០១១​បច្ចុប្បន្ន​នេះប្រជាពលរដ្ឋ​កម្ពុជា​ជិត​៩០​ភាគរយ​កំពុង​​​ស្រូបផ្សែងបារីពីគេនៅតាមភោជនីយដ្ឋាន៦០%, ចំណែក​​ឯ​នៅតាម​មធ្យោ​បាយធ្វើ​​ដំណើរសាធារណៈ​ជិត​៥០%​។​ ដោយឡែក តាមលទ្ធផលនៃ​ការ​វិភាគ​បឋ​ម​ខាង​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀតបានឱ្យដឹងថា ការចំណាយ​ទៅ​លើការព្យាបាល​ជំងឺ​មហា​រីក​​មួយត្រូវ​ការ​ថវិកាជាមធ្យម​១​ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [864]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [634]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [731]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [611]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [621]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ស្ថានភាព​នៅទី​លានប្រជាធិបតេយ្យ​ក្រោយពេល​បណ្តេញ​ក្រុមបាតុករ ​មានកម្លាំង​សមត្ថកិច្ច​ការពារយ៉ាង​មាំទាំ​

ភ្នំពេញ៖ ក្រោយពេលបណ្តេញក្រុមបាតុករនិងរុះរើសំណង់ផ្ស...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [351]


កម្មករប្រមាណជា១ម៉ឺននាក់ បានទៅពិនិត្យសុខភាពនៅក្រសួងការងាររៀងរាល់ខែ

ភ្នំពេញៈ កម្មករ-កម្មការិនី ប្រមាណ១ម៉ឺននាក់ បានទៅត្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [241]


មនុស្ស ៧​​​លាននាក់ជុំវិញពិភពលោកបានស្លាប់ដោយសារការបំពុលបរិយាកាស

ព័ត៌មានអន្តរជាតិ៖ យោងតាមអង្គការសុខភាពពិភពលោកបានប៉ា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [319]


CNMCពិនិត្យលើភាពរីកចម្រើន នៃកម្មវិធី កសាងផែនការអភិវឌ្ឍន៍អាងទន្លេ ឆ្នាំ២០១១-២០១៥

 CNMCពិនិត្យលើភាពរីកចម្រើន នៃកម្មវិធីកស...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [230]


សម្ដេចតេជោ នាយករដ្ឋមន្រ្តី បកស្រាយ អត្ថន័យលេខរៀងទី៤ របស់គណបក្សប្រជាជនកម្ពុជា

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បកស្រាយអត្ថន័យលេខ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [345]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 19 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 95 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1137 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748648​ នាក់