គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាមវិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​
មន្រ្តីបច្ចេក​ទេស ​ផ្នែក​គាំពារ​មាតា និង​ទារក នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង លោក សោម មេសា បាន​មាន​ប្រសាសន៍​ឲ្យដឹងថា ​ជំងឺអុតស្វាយ អាច​បង្ក​គ្រោះយ៉ាងថ្នាក់​ធ្ងន់ធ្ងរបំផុត ដល់​សុខភាព​អ្នក​​ជំងឺបានគ្រប់ពេល នៅ​ពេល​ណាពួក​គេ មិនបាន​ថែទាំសុខភាព​និង មានអនាម័យ​ខ្លួនប្រាណឲ្យបានត្រឹមត្រូវ ក្នុងការ​រស់នៅបានល្អ​ទេនោះ ​​ព្រោះ​ថា ជម្ងឺ​នេះ អាចធ្វើឱ្យ​អ្នក​ជម្ងឺ​ចុះ​ទ្រុឌទ្រោម ហេវ​ហត់ រាងកាយស្គមស្គាំង និង​អស់កម្លាំងខ្លាំង​។ទន្ទឹមនេះ នៅ​ពេល​​ប្រព័ន្ធ​សារពាង្គកាយអញនកជំងឺចុះខ្សោយ ពុំមាន​លទ្ធភាព​ទប់ទល់​នឹង​មេរោគទេ វា​អាចធ្វើឱ្យ​អ្នក​ជំងឺឈាន​ដល់​​​​​​​​​​ដំណាក់កាល​ធ្ងន់ធ្ងរ​បាន ដែល​ទាមទារ​ការព្យាបាល​ទៀតផង​។ ​មួយវិញទៀត ជំងឺនេះ ជាប្រភេទ​ជម្ងឺឆ្លង ដែល​កើត​នៅលើ​ស្បែកមនុស្ស ភាគ​ច្រើន កើត​នៅលើ​កុមារ ដែលមាន​អាយុ​ក្រោម១០ឆ្នាំ ជួនកាល​វា​អាច​កើតមាន ចំពោះ​​មនុស្ស​ពេញវ័យ​ផងដែរ​។

ជម្ងឺ​អុតស្វាយ ជា​​ជំងឺ​មួយ​ដែល​បង្កឡើង ដោយ​មេរោគ Herpes Virus ហើយ​មេរោគ​នេះ មិន​ត្រឹមតែ​បង្កឲ្យកើតជា​ជំងឺ​អុត​ស្វាយ​ប៉ុណ្ណោះ​ទេ តែនៅ​ដំណាក់​បន្ទាប់ វា​អាច​នឹង​បង្ក​ជា​ជម្ងឺ​ម្យ៉ាង​ទៀតហៅថា រើម ថែមទៀតផង។​មន្រ្តី​បច្ចេក​ទេស​រូបនេះ​បន្តថា ជម្ងឺ​អុតស្វាយ ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត តាមផ្លូវ​ដង្ហើម ដូចជា ក្អក និង​កណ្ដាស់​ជា​ដើម​។ រោគសញ្ញា​នៃ​ជម្ងឺ​នេះ គឺ​ចាប់​បង្ហាញ​ក្រោយពេល​ពី ២ ទៅ ៣ សបា្ដហ៍​។​ចំពោះ​ជម្ងឺ​នេះ កុមារ​មិនសូវ​ជាមាន​រោគ​សញ្ញា​​ពិសេស​ណាមួយ​នោះទេ ប៉ុន្ដែ​សម្រាប់​មនុស្ស​ធំ​ពេញវ័យ ចេញ​ជា​រោគសញ្ញា​មួយចំនួន ដូចជា គ្រុនក្ដៅ ហៀរ​សម្បោរ ឬ មាន​អាការ​ប្រហាក់ប្រហែល នឹង​ជម្ងឺ​ផ្ដាសាយ​ដែរ​។ ក្រៅពីនេះ មាន​រោគសញ្ញា​មួយចំនួនទៀត​ ដែល​ធ្វើ ឲ្យមានការឈឺខ្លួន​ប្រាណ ឈឺក្បាល​ជាដើម​។ រយៈពេល២ ឬ ៣ ថ្ងៃក្រោយមក ទើប​មាន​ចេញ​​កន្ទួល​​ក្រហមៗ​នៅលើ​ស្បែក ​ចេញ​ជា​ពងទឹក​ថ្លាៗនៅលើ​កន្ទួល​នោះ ហើយ​វា​ក៏​វិវត្ដន៍ទៅតាម​​​ដំណាក់កាល​ជាបន្ដបន្ទាប់ ដូចជា ពងទឹក​ថ្លាៗ ទៅជា​ខាប់​ល្អក់ និង​ក្រៀម ទៅជា​ក្រមរ រហូត អាច​បង្ក​ជា​ស្លាកស្នាម​ជាច្រើនផងដែរ​។​

ចំពោះវិធី​ព្យាបាល និង​ថែទាំវិញ លោកបានលើកឡើងថា  វា​មិនមាន​អ្វី​ពិបាក​ទេ គឺ​មិន​ត្រូវឲ្យ​អ្នក​​ជំងឺដើរ​​​​​​​​ចេញក្រៅ​ផ្ទះ​ ត្រូវ​កំដៅ​ថៃ្ង ខ្លាច​វា​វិវត្តន៍​ទៅជា​ធ្ងន់ធ្ងរ ហើយ​អ្នក​​ជំងឺ ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណឲ្យបាន​ស្អាតជា​ប្រចាំ នៅពេល​ណា​​អ្នក​​​ជំងឺក្ដៅខ្លួនខ្លាំង​គឺ​ត្រូវ​ប្រើ​ឱ​សថ​បញ្ចុះ​កំដៅ និង​ឲ្យ​អ្នក​ជម្ងឺ បរិភោគ​ចំណីអាហារឲ្យបាន​គ្រប់គ្រាន់និងមាន​​​អនាម័យ​។ គួរ​បញ្ជាក់ថា នៅ​ក្នុងប្រទេសមួយចំនួន ពិសេសប្រទេសកម្ពុជាយើង ​មិនទាន់មាន​វ៉ាក់សាំង ការពារ​ជ​ម្ងឺះ​អុតស្វាយ​នេះ​នៅឡើយទេ ព្រោះ​មិនទាន់បាន​បញ្ចូល​វា ទៅក្នុង​កម្មវិធី​គម្រោង​ផ្ដល់​ថ្នាំ​បង្ការ​នៅឡើយដែរ៕

ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [628]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [727]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [607]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [616]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


​រក​​​ឃើញ​​​វិធី​​​ប៉ះ​​​​ធ្មេញ​​បែប​​​កុមារ​​ថ្មី​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [474]

សុខភាព៖ ទន្ត​ពេទ្យ​​ជំនាញ​​របស់​​អង់គ្លេស បាន​រក​​ឃើញ​វិធី​​ប៉ះ​​ធ្មេញ ព្យាបាល​​ធ្មេញ​ពុក​​បែប​​ថ្មី នឹង​​ជួយ​​ឱ្យ​​អ្នក​​ដែល​​ខ្លាច​ម្ជុល​​ថ្នាំ​ស្ពឹក ឬខ្លាច​​កា​ររ៉​ធ្មេញ លែង​ខ្លាច​ការ​​ប៉ះ​​ធ្មេញ ព្រោះ​​មិន​​ធ្វើ​ឱ្យ​ឈឺ​ស្រៀវ​​ធ្មេញ​​ទេ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កុមារានៅខេត្ត​ក្រចេះម្នាក់ ​បានស្លាប់ដោយ​ជំងឺផ្តាសាយបក្សី ​H5N1​

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [274]


​ពិធីគោរ​ពវិញ្ញាណក្ខន្ធ​លោក​ ជា​ វិជ្ជា ​ប្រព្រឹត្តទៅ​ដោយរលូនគ្មាន​ការរារាំង​ពីអាជ្ញាធរ​សមត្ថកិច្ច ​

ភ្នំពេញៈ នៅទីបំផុតការដង្ហែក្បួនដាក់កម្រងផ្ការំលឹក​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [292]


ពួកឧទាម​ Boko Haram​ វាយប្រហារ​មក​លើជម្រំ​កង​យោធា​នីស​ហ្ស៊េរីយ៉ា​

ប្រទេសនីសហ្ស៊េរីយ៉ា៖ កាលពីថ្ងៃសុក្រម្សិលមិញ ពួកឧទា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [283]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 20 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 140 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 297 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744916​ នាក់