នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺ​របេង​នៅក្នុងប្រទេសកម្ពុជាមានការថយចុះជាបន្ដបន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា នឹងខិតខំបន្ដ​ចូលរួមប្រយុទ្ធប្រឆាំង និងកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយ សារជំងឺរបេងនេះនៅត្រឹមឆ្នាំ ២០២០ ខាងមុខនេះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងពិធីអបអរសាទរទិវាពិភពលោកកម្ចាត់រោគរបេង កាលពី​ព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៤ ដោយបានចាត់ទុកថា តាមរយៈ យុទ្ធនាការទិវាពិភព​លោកកម្ចាត់ជំងឺ​របេង​នេះ នឹងជួយ​បំផុសឲ្យមនុស្សទាំងឡាយ នៅលើពិ ភពលោក ធ្វើការអំពាវនាវ ព្រមទាំងធ្វើសកម្មភាពដោយផ្ទាល់ ដើម្បី​ប្រយុទ្ធ​នឹងជំងឺ​របេងក្នុងជីវិតរបស់ពួកគេក្នុង គោលបំណងដើម្បីឆ្ពោះទៅកាន់ពិភពលោកមួយ ដែល​គ្មានការ​ឈឺ​ការស្លាប់ និងការរង​ទុក្ខ​ដោយសារជំងឺរបេង ។

លោកបានបញ្ជាក់ថា ដើម្បីឲ្យកម្ពុជា សម្រេចបាន តាមទិសដៅនៃផែនការយុទ្ធសាស្រ្ដថ្មី ក្នុងការចូលរួមប្រយុទ្ធនឹង​ជំងឺរបេងនៅឆ្នាំ ២០២០ ខាង មុខទាមទារឲ្យមានការចូលរួមគាំទ្រ និងផ្ដល់ធនធានថវិកាបន្ថែមពីភាគីពាក់ព័ន្ធ និង​ដៃគូអភិ វឌ្ឍ ពិសេសត្រូវបន្ដអនុវត្តន៍ការងារផ្ដល់សេវាថែទាំ ព្យាបាលតាមយុទ្ធសាស្រ្ដ ដូតស៍ដល់អ្នកជំ ងឺទាំងអស់ មិនថានៅ​តំបន់ឆ្ងាយជិត ឬដាច់ស្រយាលត្រូវពង្រីកនៅទូទាំង ប្រទេស ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក Momoe Takeuchi ក៏បានសម្ដែងនូវកិច្ច​គាំទ្រចំពោះការ​ខិត​ខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមធ្វើឲ្យមានចុះ ថយក្នុងអ ត្រាប្រេវ៉ាឡង់អត្រាស្លាប់ និងអត្រាអាំង​ស៊ី​ដង់​​​​​​​​នៃជំងឺរបេង និងបានរក្សាឲ្យមានអត្រា ជាសះ ស្បើយដល់អ្នកជំងឺនៅមានកម្រិតខ្ពស់ដដែលនៅទូទាំងប្រទេស ។

លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និង ហង់សិន បានថ្លែងឱ្យដឹងដែរថា ប្រហែល​​​​​ជា ១០ ឆ្នាំចុងក្រោយនេះអត្រាស្លាប់ និងឈឺដោយសារជំងឺ របេងនៅក្នុងប្រទេសកម្ពុជាមានការធ្លាក់​ចុះ​ខ្លាំង​ណាស់​គួរឲ្យ​កត់សម្គាល់ ដែលកត្តាទាំងនេះបណ្ដាលមកពីការរៀបចំផែនការពង្រីកយុទ្ធសាស្រ្ដដូតស៍ នៅ​តាម​សហគមន៍ និង មណ្ឌលសុខ ភាពនៅទូទាំងប្រទេស ។ ហើយអត្រាគ្របដណ្ដប់ការព្យាបាលជំងឺរបេងដោយ យុទ្ធ​សាស្រ្ដដូតស៍ គឺបានបានទទួលជោគជ័យ និងបានពង្រីក ១០០% នៅតាមមណ្ឌលសុខ ភាព និងនៅគ្រប់ស្រុក​ប្រតិ​បត្តិ​ទាំងអស់ ព្រមទាំងជំរុញការអនុវត្តនៅ​តាម​រោងចក្រសហគ្រាស និងតាមពន្ធនាគារ ពិសេសការរៀបចំទិសដៅ​ក្នុង​ផែន​ការយុទ្ធសាស្រ្ដថ្មី ប្រយុទ្ធនឹងជំងឺរបេង របស់ក្រសួងសុខាភិបាល ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា នៅ ក្នុងឆ្នាំ ២០១២ ប្រជាជន​ទូ​ទាំង​ពិភពលោកមាន ៨.៧ លាននាក់កើតជំងឺរបេង ដែលក្នុងនោះ ប្រមាណ ៣ លាននាក់ពុំបានទទួលសេវា​នៅ​ឡើយ និងប្រមាណ ១.៣ លាននាក់សា្លប់ដោយ ជំងឺរបេង ក្នុងនោះប្រហែល ១/៤ នៃការស្លាប់ទាក់ទងនឹងជំងឺ​​របេង​អេដស៍ ។ ចំណែកនៅក្នុង តំបន់អាស៊ី ប៉ាស៊ីហ្វិកខាងលិចមានប្រជាជនប្រមាណ ៤ ៥០០ នាក់ កើតជំងឺរបេងជារៀង​រាល់ថ្ងៃ និងស្លាប់ ប្រមាណ ៣០០ នាក់ក្នុងមួយថ្ងៃៗ ។

គួរបញ្ជាក់ថា អត្រាស្លាប់នៃជំងឺរបេងនៅកម្ពុជាបានថយចុះពី ១៥៦ ករណីក្នុងចំ ណោម ១០ ម៉ឺននៅក្នុងឆ្នាំ ១៩៩០ មក​ដល់ ៦៣ ករណីក្នុងចំណោម ១០ ម៉ឺននៅឆ្នាំ ២០១២ ។ ចំណែកប្រេ វ៉ាឡង់របេង​គ្រប់សណ្ឋានបានចុះពីកម្រិត ១ ៦៧០ ករណី​មកត្រឹម ៧៦៤ ករណី ហើយរក្សា បានអត្រាជាសះស្បើយលើសពី ៨៥%  និងស្រាវជ្រាវជំងឺ​របេង​បាន​ជាង ៣៨ ០០០ ករណី នៅ ក្នុងឆ្នាំ ២០១៣៕

ដោយ៖ ភីនរ៉ា

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [863]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [632]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [728]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [618]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


​រក​​​ឃើញ​​​វិធី​​​ប៉ះ​​​​ធ្មេញ​​បែប​​​កុមារ​​ថ្មី​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [476]

សុខភាព៖ ទន្ត​ពេទ្យ​​ជំនាញ​​របស់​​អង់គ្លេស បាន​រក​​ឃើញ​វិធី​​ប៉ះ​​ធ្មេញ ព្យាបាល​​ធ្មេញ​ពុក​​បែប​​ថ្មី នឹង​​ជួយ​​ឱ្យ​​អ្នក​​ដែល​​ខ្លាច​ម្ជុល​​ថ្នាំ​ស្ពឹក ឬខ្លាច​​កា​ររ៉​ធ្មេញ លែង​ខ្លាច​ការ​​ប៉ះ​​ធ្មេញ ព្រោះ​​មិន​​ធ្វើ​ឱ្យ​ឈឺ​ស្រៀវ​​ធ្មេញ​​ទេ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សារលិខិតថ្វាយព្រះពរ  សម្តេចព្រះមហាក្សត្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [261]


សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងបំផុតនៅថ្ងៃទី២២មករានេះ

ភ្នំពេញ៖ អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​បំផុត​នៅ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [332]


យន្តហោះ MH 370 ធ្លាក់នៅមហាសមុទ្រឥណ្ឌា

ព័ត៌មានអន្តរជាតិ៖ យោងតាមប្រភព័ពត៌មានច្បាស់ការមួយបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [371]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 137 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 996 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746975​ នាក់