ភ្នំពេញ៖ ក្រសួងសុខាភិបាល ផ្សព្វផ្សាយសារាចរស្តីពី វិធានការហាមជក់និងបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ក្នុ្គងគោលបំណងដើម្បីចូលរួមការពារសុខាមាលភាពរបស់ប្រជាជន និងការពារទប់ស្កាត់ការបង្ហុយផ្សែងថ្នាំជក់ និងការបង្កហានិភ័យសុខភាពអ្នកនៅជំវិញនិងរក្សាបរិស្ថានបានល្អផងដែរ។
ថ្លែងក្នុងពិធីផ្សព្វផ្សាយសារាចរស្តីពីវិធានការហាមជក់និង បង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ កាលពីព្រឹកថ្ងៃទី១១មករា ឆ្នាំ២០១៤ នៅក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលមានប្រសាសន៏ថា នៅពេលនេះ ក្រសួងសុខាភិបាល បានដាក់ចេញចសារាចរស្តីពី វិធានការហាមជក់និងបង្ហុយផ្សែងថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ហើយ ដើម្បីបង្កាប្រជាពលរដ្ឋកម្ពុជាពីការស្រូបផ្សែងបារីពីគេ។
លោកបន្តថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នចូលជារដ្ឋភាគីកាលពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០០៥ ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញានេះ កម្ពុជាមានកាតព្វកិច្ចបង្កើតនិងអនុវត្តច្បាប់ និងលិខិតគតិយុត្តប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយប្រជាពលរដ្ឋកម្ពុជាប្រមាណ៣០នាក់ ដែលបានស្លាប់ក្នុងមួយថ្ងៃៗ បណ្តាលមកពីជំងឺទាក់ទងការជក់បារីនិងខាតបង់ថវិកាជិត១០០លាន ដុល្លារសម្រាប់ទិញបារីជក់ក្នុងមួយឆ្នាំៗហើយចំណាយលើការព្យាបាលជំងឺបង្កដោយការជក់បារីនេះ មានទំហំសាច់ប្រាក់ច្រើនណាស់។
លោករដ្ឋមន្ត្រីសង្ឃឹមថាបន្ទាប់ពី ផ្សព្វផ្សាយវិធានការនេះទៅ ក្រសួង មន្ទីរស្ថាប័ន និងអាជ្ញាធរមូលដ្ឋានទាំងអស់ នឹងបានចូលរួមអនុវត្តសារាចរនេះ ទាំងអស់គ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។«នេះ ក្រោមការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាលបាដាក់ចេញសារាចស្តីពីវិធានការ ហាមជក់និងបង្ហុយផ្សែង ផលិតផលថ្នាជក់ នៅកន្លែងធ្វើការនិង កន្លែងសាធារណៈ ដើម្បីបង្កាប្រជាពលរដ្ឋកម្ពុជាពីការស្រូបផ្សែងបារីពីគេ»។
លោកវេជ្ជ បណ្ឌិតមុំ គង់ នាយកប្រតិបត្តិ ចលនាអង្គការ ដើម្បីសុខភាពកម្ពុជា បានលើកឡើងថា ដើម្បីចូលរួមការពារសុខាមាលភាពប្រជាពលរដ្ឋ ការពារនិងទប់ស្កាត់ការរងផ្សែងបារីពីអ្នកជក់ ដែលបង្កឲ្យមានហានិភ័យប៉ះបាល់សុខភាពអ្នកនៅជំវិញ និងបរិស្ថាននិងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នោះ គ្រប់ក្រសួង មន្ទីរ ស្ថាប័នកន្លែងធ្វើការនិងកន្លែងសាធារណៈត្រូវឈប់ជក់បារី។
លោកវេជ្ជបណ្តិត បន្ថែមថា ព្រោះការ ជក់បារី និងចុក ថ្នាំ គឺជាមូលហេតុចម្បង ដែលនាំឲ្យកើតជម្ងឺមហារីក។លោកបន្តថា ជារៀងរាល់ឆ្នាំ ថ្នាំជក់បានសម្លាប់មនុស្ស៦លាននាក់ នៅទូទាំងពិភពលោក ក្នុងនោះ៦សែននាក់បានស្លាប់ដោយសារស្រូបផ្សែងបារីពីគេ។ ដូច្នេះ ប្រសិនបើគ្មានវិធានការទប់ស្កាត់ ការប្រើប្រាស់ថ្នាំជក់នេះទេ តួលេខនៃការស្លាប់បណ្តាលមកពី ជក់បារីនិងចុកថ្នាំនេះ នឹងកើនឡើងដល់៨លាននាក់គិតត្រឹមថ្នាំ២០៣០៕ដោយ៖ ភីន រ៉ា