​គណបក្ស​​ជាប់ឆ្នោតទាំងពីរ ​យល់ព្រម​បង្កើតគណៈ​កម្មកា​រចម្រុះ​កែ​ទម្រង់​ការបោះ​ឆ្នោតរួមគ្នា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ក្រោយ​ពីបានជួប​ចរចា​គ្នារវាង​គណបក្ស​ជាប់ឆ្នោតទាំងពីរ​ អស់​ពេលប្រហែលជា២ម៉ោង​កន្លះរួចមក ​ក្រុមការងារចរចា បានព្រមព្រៀងគ្នាបង្កើតនូវគណៈកម្មាការចម្រុះមួយដែលមានសមាភាព​ជាប់ឆ្នោតខាងលើនៅក្នុងរដ្ឋសភាលោក សុន ឆ័យ ប្រធានក្រុមការងាររបស់គណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងសន្និសទីរួមគ្នាថា គណបក្ស​ទាំង​ពីរ បាន​មូល​មាត់​គ្នា​​ជា​ឯក​ច្ឆន្ទ រៀបចំ​យន្តការ​កែទម្រង់​ការបោះ​ឆ្នោត​ទៅ​ថ្ងៃ​ខាងមុខ ដោយ​បង្កើត​គណៈកម្មការ​ចម្រុះ ដែល​មាន​សមាស​ភាព​ស្មើគ្នា មកពី​គណបក្ស​មាន​អស​នៈ​ក្នុង​សភា​។

លោក​បន្តថា គណៈកម្មការ​ចម្រុះ​នេះ​នឹង​បំពេញ​ការងារ​របស់​ខ្លួន តាមរយៈ​ការប្រមូល​មតិយោបល់ និង​បទពិសោធន៍​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​កែលម្អ​ច្បាប់ និង​កំណែទម្រង់​ការបោះឆ្នោត នាពេល​ខាង​មុខ​។​

    ក្នុងនោះដែរ ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា គឺលោក ព្រុំ សុខា មានប្រសាសន៍ផង​ដែរ​ថា គណបក្ស​ទាំង​ពីរ​ក៏​យល់ព្រម​គ្នា បង្កើត​ឲ្យ​មាន​​​សិក្ខា​សាលា​​ថ្នាក់ជាតិ ដើម្បី​បើកទូលាយ​ឲ្យមាន​ការចូលរួម​យោបល់ និង​អនុសាសន៍​ពី​ប្រជាពលរដ្ឋ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ដៃគូរ​អភិវឌ្ឍន៍ ជុំវិញ​ការកែលម្អ​ការងារ​បោះឆ្នោត ដើម្បី​ឈាន​ទៅរក​ការបោះឆ្នោត​មួយ ដែល​មាន​ភាពសេរី និង​យុត្តិធម៌​។

លោកបានបញ្ជាក់ទៀត​ថា  ក្នុង​កិច្ចដំណើរការ​កែទម្រង់​ការបោះឆ្នោត ក៏​ត្រូវការ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ថវិកា​ពី​ដៃគូរ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ-​អន្តរជាតិ​ផង​ដែរ​។​ លោក​ ព្រុំ សុខា មិន​បាន​បញ្ជាក់​ពី​ការបរិច្ឆេទនៃការ​បង្កើត​គណៈ​កម្មការ​ចម្រុះ និង​ការ​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ នៅឡើយទេ ប៉ុន្តែលោកថានឹង​រៀបចំនៅពេល​ឆាប់​ៗ​ខាង​មុខ​នេះ។​ខាងក្រោមនេះ លទ្ធផលនៃក្រុមចរចា​របស់​គណបក្សទាំងពីរ​បាន​ព្រមព្រៀងគ្នា​លើ​៣​ចំនុច៖

    ទី១. ស្នើ​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ដោយ​មាន​សមាសភាព​ស្មើគ្នា មក​ពីគណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដើម្បី​សិក្សា និង​រៀបចំ​ក្របខណ្ឌ​កំណែ​ទម្រង់​ការ​បើឆ្នោត​នាពេល​ខាង​មុខ ស្របតាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ សំដៅ​ធានា​ឲ្យការបោះឆ្នោត​ប្រព្រឹត្តិទៅ​ប្រកបដោយសេរី​ ត្រឹមត្រូវ និង​យុត្តិធម៌។

    ទី២ គណៈកម្មការ​ចម្រុះ​ត្រូវ​រៀបចំ​ឲ្យមាន​សិក្ខាសាលាថ្នាក់ជាតិមួយ ដើម្បី​បើក​ទូលាយ​អោយ​មាន​ការ​ចូលរួម​យោបល់ និង​អនុសាសន៍​នានាពី​សំណាក់​មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួម​ទាំងដៃគូអភិវឌ្ឍន៍ គណបក្ស​នយោបាយដែល​មាន​ចុះបញ្ជី សង្គមស៊ីវិល​ដែល​មាន​ជំនាញ​លើការងារ​បោះឆ្នោត ព្រមទាំង​តួអង្គ​ពាក់ព័ន្ធ។

ទន្ទឹមនេះ ត្រូវ​បង្ក​លក្ខណៈ​អោយមាន​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ផ្តល់មតិ​យោបល់​សម្រាប់​ការកែទម្រង់​ការ​បោះឆ្នោត ជាអាទិ៍ តាម​រយៈវេទិកា​សាធារណៈ។និងទី៣នោ ក្នុង​កិច្ចដំណើរការ​នៃកំណែទម្រង់ការ​បោះឆ្នោតនេះ ត្រូវបង្ក​លក្ខណៈ​អោយ​មានការ​គាំទ្រ​បច្ចេកទេស​ និងហិរញ្ញវត្ថុ​ពីដៃ​គូ​អភិវឌ្ឍន៍​ និងអង្គការជាតិ អន្តរជាតិនានា។

សូមបញ្ជាក់ថា ការជួប​គ្នា​លើក​នេះ គឺជា​ជោគជ័យ​មួយ ដែល​អាច​នឹង​ឈានទៅដល់​ការដោះស្រាយ​បញ្ហា​ជាប់​គាំង​​​នយោបាយ​ដែល​កើតមាន បន្ទាប់ពី​ការបោះឆ្នោត​។ ក្រុមការងារ​គណបក្ស​ទាំងពីរ នឹង​រាយការណ៍​ពី​លទ្ធផល​ជំនួប​នេះ ជូន​ដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​​គណបក្ស​រៀងៗ​ខ្លួន ហើយ​រំពឹង​ថា ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំងពីរ​នេះ នឹង​ជួប​ចរចា​គ្នា​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [661]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [686]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [707]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [611]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [567]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តើការពារកម្មករ រឺ ជំរុញអោយកម្មករអត់ការងារធ្វើ

តើការពារកម្មករ រឺ ជំរុញអោយកម្មករអត់ការងារធ្វ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [280]


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋ...អានបន្ត

កសិកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [580]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 19 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 35 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749773​ នាក់