​អូស្ត្រាលី​ សាទរលទ្ធផលនៃកិច្ច​ប្រជុំចរចារវាងក្រុមការងារ​គណបក្សនយោបាយ​ទាំងពីរ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រីការបរទេស​អូស្ត្រាលី បាន​បញ្ជាក់​ពីការអបអរសាទរ​ ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​ចរចា​រវាង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិកាល​ពី​​​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤កន្លងទៅនេះ​។ដែលបាន​ព្រមព្រៀង​គ្នាបង្កើត​គណៈកម្មការ​​ចម្រុះ សម្រាប់​កែ​ទម្រង់​ការ​បោះឆ្នោត នាពេលខាងមុខ​។​


​បន្ទាប់ពីជំនួបពិភាក្សារវាង លោកស្រី ជូ​លី ប៊ី​សប់ ( Julie Bishop ) រដ្ឋមន្រ្តីការបរទេស​អូស្រ្តាលី និង លោកឧបនាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ​ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ​ទីស្តីការ​ក្រសួងការបរទេស លោកស្រី ជូ​លី ប៊ី​សប់ និង​ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ធ្វើសន្និសីទ​កាសែត​រួម​គ្នាមួយ។​


​លោកស្រី ជូ​លី ប៊ី​សប់ បានបញ្ជាក់​ពីជំហរ អូស្ត្រាលី គាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​។ ក្នុងនោះ អូស្ត្រាលី ក៏​បាន​សាទរ​លទ្ធផល នៃ​កិច្ចប្រជុំ​ចរចា​រវាង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ក្នុង​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ រវាង​គណបក្ស​ទាំងពីរ ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត នាពេលខាងមុខ​។​ទន្ទឹមគ្នា​នោះ លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា ទទួលយក​ជនភៀស​ខ្លួន​ស្របច្បាប់បរទេស ដែល​មិនមែន​ជា​ជន​ជាតិ​​កម្ពុជា ឲ្យមក​រស់​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ចំណែក​លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ក៏​បាន​មានប្រសាសន៍ថាលោក​បាន​ស្នើ​ឲ្យ​អូស្ត្រាលី បញ្ជូន​​​​​អ្នកជំនាញមក​ចូលរួម​ក្នុង​ការកែទម្រង់​ការបោះ​ឆ្នោត នៅ​កម្ពុជា ក្នុងពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​​ជាតិ កំពុងតែ​ចរចា​គ្នា​យ៉ាង​សកម្ម​នាពេលនេះ​។​សូមជម្រាបថា នៅ​រសៀលថ្ងៃទី​នេះ លោកស្រី ជូ​លី ប៊ី​សប់ នឹង​ជួប​ ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មុន​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា គឺពី​ថ្ងៃ​ទី​២១-២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤នេះ៕​ ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1216]


​ប្រ​ទេស​សិង្ហ​បុរី​ជួយ​ពង្រឹង​វិស័យ​ហិរញ្ញ​វត្ថុ​កម្ពុជា​

ភ្នំពេញ៖ប្រទេសសិង្ហបុរីបានជួយផ្តល់ចំណេះដឹង និងបទពិ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [421]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 511 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 968 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231067​ នាក់