​ចិនចង់​ឲ្យគណបក្សឈ្នះឆ្នោត ​សម្របសម្រួល​នយោបាយ​ដើម្បី​ការរីកចំរើន​នៅក្នុងប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​​អន្ដរជាតិ​នៃ​គណៈកម្មាធិការ​កណ្ដាល​បក្ស​កុម្មុយ​នីស្ត​​ចិន​លោក Chen Feng xiang ​បានថ្លែងនៅក្នុងជំនួប​ជាមួយ​អគ្គលេខាធិការ​គណបក្ស​ហ៊ុនស៊ិន​ប៉ិច​​​​ កាល​ពី​រសៀល​ថ្ងៃទី​២៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៤ ថា ភាគី​ចិន​​ចង់​អោយ​មានការ​សម្រប​សម្រួ​ល​រវាង​​គ​ណ​បក្ស​ឈ្នះឆ្នោត​ទាំងពីរ ​ដើម្បី​សន្ដិភាព ​ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍន៍​នៅក្នុង​ប្រទេ​ស​​កម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ញឹក ​ប៊ុនឆៃ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា នៅក្នុងជំនួបនោះប្រតិភូ​ចិន ដែលដឹកនាំដោយ​​លោក ​Chen​ Feng xiang ​​បាន​លើក​ឡើង​​​ពី​បញ្ហា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​ហ៊ុនស៊ិនប៉ិច និង​គណបក្ស​កុម្មុយនីស្ត​ចិន​ ជា​ពិសេ​ស​ការ​ពង្រឹង​សមាជិក​នៅ​តាម​មូលដ្ឋាន ហើយ​សំរាប់​ឆ្នាំ​នេះ​ដែរ​ខាង​បក្ស​កុម្មុយ​នីស្ដ​ចិន​បាន​ផ្ដល់​នូវ​ម៉ូតូ និង​កង់​អាគុយ ​ដើម្បី​ធ្វើ​ការងារ​ផង​ដែរ​។​ លោកបន្តថា ​ក្នុងនាម​គណបក្ស​ហ៊ុនស៊ិន​ប៉ិច​ លោកក៏​បាន​សំណូមពរ​អោយ​បង្កើន​ធនធាន​មនុស្ស ​គឺ​ការ​​ទៅ​សិក្សា​រយៈពេល​វែង​នៅ​សា​ធារណរដ្ឋ​ប្រជាមានិត​ចិនផងដែរ។

​ទាក់ទងទៅនឹងបញ្ហា​​​នយោបាយ​នៅ​កម្ពុជា ​​​លោក ​Chen​ Fengxiang ​បានលើកឡើង​ ដោយ​គាត់​​​ចង់​អោយ​មាន​ការ​សម្រ​ប​​សម្រួល​​រវាងគណបក្សឈ្នះឆ្នោត​ទាំងពីរ ពីព្រោះ​​ប្រទេស​​ចិន​លោក​​មាន​​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា «​ប្រជាធិបតេយ្យ​សម្រប​សម្រួល​»​ ។ លោកបញ្ជាក់ថា ​ការប្រើ​ពាក្យ​នេះ​ ក៍ដោយសារតែ​ប្រទេស​កម្ពុជា​យើង​​នៅពេល​ក្រោយ​ការ​បោះឆ្នោត​តែង​មាន​បញ្ហា​ដូច្នេះ​ត្រូវ​តែ​មាន​ការ​ជជែក​គ្នា ​និង​សម្របសម្រួល​គ្នា ដូច្នេះ​ទើប​ខាង​ភាគី​ចិន​បាន​ប្រើ​ពាក្យ​ប្រ​ជាធិបតេយ្យ​សម្របសម្រួល​។​​

តាមលោក ​ញឹក​ ប៊ុន​ឆៃ ​បញ្ជាក់​ថា ​គោលបំណង​ដែលលោក ​Chen​ Fengxiang ​ចង់លើក​ឡើង​ គឺ​លោក​ចង់​អោយ​គណបក្ស​​ដែល​ឈ្នះ​ឆ្នោត​មានការ​សម្របសម្រួល​ឈាន​ទៅ​ដល់​ធ្វើការ​ជា​មួយគ្នា​ដើម្បី​សន្ដិភាព និង​ស្ថិរភាព និង​ដើម្បី​សង្គម ព្រមទាំង​ការអភិវឌ្ឍន៍​នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សភាតំណាងរាស្រ្តអាស៊ី-ប៉ាស៊ីហ្វិកកូរ៉េចាប់អារម្មណ៍ធម្មជាតិ បរិស្ថាននៅកម្ពុជា

ភ្នំពេញ៖ប្រតិភូសភាតំណាងរាស្រ្តអាស៊ី-ប៉ាស៊ីហ្...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [528]


ការប៉ះ​ទង្គិច​គ្នា​នៅទីក្រុង​ Caracas​ ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ២នាក់​

ប្រទេស Venezuela ៖ ការប៉ៈទង្គិចគ្នាកាលពីថ្ងៃពុធម្ស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [338]


​សិល្បៈ ​ទស្សនីយភាព​ និង​​សិល្បៈ​​ល្ខោន​នា​ដ​កម្ម​​ខ្មែរ​​កំពុង​​ជួប​​បញ្ហាប្រឈម​​

ភ្នំពេញ៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យសិល្បៈ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [748]


ឧទ្ធម្ភាគចក្រ​របស់​រដ្ឋាភិបាល​ស៊េរី​ទំលាក់​គ្រាប់បែក​មកលើ​តំបន់​ពួកឧទាម​ ស្លាប់​ ២២នាក់​

ប្រទេសស៊េរី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ឧទ្ធម្ភាគចក្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [369]


ក្រុមអ្នកពាក់ពន្ធ័កំពុងដាក់​ផែន​ការ​បន្ស៊ាំនៃ​ការ​ប្រែប្រួលអាកាសធាតុ

មូលនិធិវិនិយោគអាកាសធាតុ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [660]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 259 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 608 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963508​ នាក់