​សម្តេច​ក្រុមព្រះ​ នឹង​ជួបជា​មួយ​សមាជិកថ្មី ​នៅ​ពាក់កណ្តាល​ខែមីនា​នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ បន្ទាប់ពីប្រកាសខ្លួន ហក់ចូលក្នុងឆាកនយោបាយជាថ្មីម្តងទៀត កាលពីពេលកន្លង​នេះ សម្តេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ អតីតៈព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលគ្រោង​នឹងក្លាយជាប្រធានគណបក្សថ្មីមួយគឺគណបក្ស សង្គមរាស្ត្រ រាជាធិបតេយ្យ​ នៅក្នុងពេល​ឆាប់ៗ​នេះ បានបង្ហាញពីការជួបជុំសមាជិកថ្មីរបស់ទ្រង់នៅពាក់កណ្តាលខែនេះ។

លោក​ ប៉ែន សង្ហារ អ្នកនាំពាក្យ​របស់​សម្តេច​ក្រុមព្រះ បានអោយដឹងនៅ​ល្ងាច​ថ្ងៃម្សិលម៉ិញ​នេះ​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​យាង​​ជួបជុំ​សំណេះសំណាល​មួយជាមួយ​សមាជិក​គាំទ្រពី​គ្រប់​រាជធានី​-​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៤ នៅ​ស​ណ្ឋា​គារសាន់វ៉េ ដើម្បី​ប្រកាស​ពី​ការយាង​ចូល​ឆាកនយោបាយ​ជាថ្មី​ម្តងទៀត។ប៉ុន្ទែ អ្នកនាំពាក្សរូបនេះ មិនបានបង្ហើប ទេ ថា នឹងមានសមាជិកប៉ុន្មានាក់ចូលរួម​ក្នុង​ពិធី​នោះទេ ព្រោះនេះជាការជួបជុំលើកដំបូង បន្ទាប់ពីសាកល្បង ហក់ចូលប្រឡូកក្នុង ឆាក​នយោបាយ​ជា​ថ្មីម្តងទៀត ក្រោយការយាងចូលទិវង្គតរបស់ ព្រះបរមរតនកោដ្ឋ មកនោះ។

មានក្រុមអ្នកវិភាគនយោបាយមួយចំនួន បាននិយាយបែបពេបជ្រាយថា ហួសពេលដែល សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ វិលចូលនយោបាយជាថ្មីនោះហើយ ព្រោះថាប្រជាប្រិយ៍​ភាព​របស់ទ្រង់មានតិចតួចបំផុតសម្រាប់ប្រជាជនកម្ពុជា ពិសេស អ្នក យកជីវិតទៅប្តូរដើរតាម ទ្រង់ក្នុងរយៈពេលកន្លងមក ម៉្យាងទៀតដោយសារតែទ្រង់ផ្ទាល់ធ្លាប់ធ្វើឲ្យរាស្រ្ត​ខ្មែរ​ខកចិត្ត​នឹងរឿង ឥតបានការជាច្រើនលើក ។

ក្រុមអ្នកវិភាគទាំងនោះ និយាយទៀតថា បើទ្រង់ រណឬទ្ធិ ចង់ប្រឡូកក្នុងឆាកនយោបាយជាថ្មី មែននោះ គម្បីទ្រង់ ហក់ចូល ទៅតាមច្រកគណបក្សដែលទ្រង់ធ្លាប់ដឹកនាំទៅវិញ ក្រែងមាន​សំណាងបានម៉ាតុ ឬ ម៉ាកៅអី នឹងគេ ព្រោះនៅមានសមាជិក សមាជិការស្រាប់ខ្លះ មានទី​ស្នាក់ការ តាមរាជធានីខេត្ត និយាយរួមគឺនៅមានរចនាសម្ព័ន្ធមូលដ្នាននៅសេសសល់​ខ្លះដែល​អាច​ឲ្យទ្រង់​ប្រមែប្រមូលសមាជិកបានខ្លះៗ ងាយស្រួលជាង។ បើរំពឹងទៅលើប្រជាប្រិយ៍ភាព របស់ព្រះអង្គ មក​បង្កើតគណបក្ស បក្សថ្មីនោះទៅមិនរួចទេ ទោះជាដាក់ឈ្មោះច្រឡំទៅនិង សង្គមរាស្រ្តនិយម ដែលមានឈ្មោះបោះសំលេងល្បីល្បាញ ក្នុង អតីតកាល​ក៏ដោយក៏មិនអាច​ទៅរួចដែរ គឺបានត្រឹមតែកើត ហើយក៏លិចបាត់ទៅវិញបន្ទាប់ពីបោះឆ្នោតរួចតែប៉ុណ្ណោះ។

បើទោះជាមានក្រុមអ្នកវិភាគនយោបាយមួយចំនួនអះអាងបែបនេះក្តី ក៏មន្រ្តីដែលស្និតនិង សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ លោក អានន្ន ដាយ៉ាត ធ្លាប់បានលើកឡើងថា មានសមា​ជិកសមាជិកការ​ គណបក្សហ៊្វុនស៊ិនប៉ិច មួយចំនួនបានត្រៀមខ្លួន រួចជាស្រេច ក្នុងការចូលរួម​ជាមួយគណបក្សថ្មី ដែលដឹកនាំដោយសម្តេចក្រុមព្រះនៅពេលខាងមុខនេះដែរ។

សូមរំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ធ្លាប់បានអះអាងនៅពេលថ្មីៗនេះថា ហេតុ​​ផល​ដែលធ្វើឲ្យទ្រង់ សម្រេច ព្រះ ទ័យ ជាថ្មីម្តងទៀតនេះគឺមកពី​បញ្ហា​នយោបាយ នៅ​កម្ពុជា ពិសេស​ក្រោយ​ការបោះឆ្នោត កាលពី​ខែ​កក្កដា ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ដោះស្រាយ​។​ ហើយគណបក្សដែល​បង្កើត​ថ្មីនេះ គឺស្ថិតនៅ​កណ្តាល​ ​​មិន​ប្រឆាំង ហើយក៏​មិន​គាំទ្រ​រដ្ឋាភិបាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ដែរ ​៕​ ដោយ៖ ស​ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [661]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [686]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [707]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [611]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [567]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​តំបន់អាស៊ាន​ ទាំងមូលទទួលបាន​ ភ្ញៀវទេសចរ អន្តរជាតិ​៩០.២លាននាក់ ​ក្នុងឆ្នាំ២០១៣​

ភ្នំពេញ៖ ក្នុងសមាគមន៍ ប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកា...អានបន្ត

ទេសចរណ៍ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [512]


គ្រោះមហន្ត​រាយរបស់​ប្រទេសកម្ពុជា ​ក្រោមឥទ្ធិពល​គម្រោងអភិវឌ្ឍន៍ ​ទំនប់វារីអគ្គិសនី ​ដន សាហុង ​

ភ្នំពេញ៖ គម្រោង​អភិវឌ្ឍន៍ ទំនប់​វា​រី​អគ្គិសនី ដន ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [284]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 11 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 63 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749801​ នាក់