​ក្នុង​១​ឆ្នាំ​ៗ​​ រដ្ឋាភិបាល​កម្ពុជា​​ចំណាយ​​ប្រមាណជា​​៣០០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​គុណ​ភាព​អប់រំ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ​៖ អង្គការ UNESCO បានធ្វើការវាយតម្លៃថា កម្ពុជា​បាន​ចំណាយ​ថវិកា ប្រហែល​ជាង​៣០​០​​​លាន​ដុល្លារ​អាម៉េរិកក្នុង​មួយ​ឆ្នាំៗទៅ​លើ​ការ​ពង្រឹងគុណភាពវិស័យ​អប់រំ​។​លោកស្រី Anne Lemaistre តំណាង អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ថវិកា​ដ៏​ច្រើនសន្ធឹកសន្ធាប់​នេះ គឺ​បាន​ចំណាយ​ទៅលើ​ការពង្រឹង​គុណភាព​គ្រូបង្រៀន និង​ការ បង្រៀន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ្ភាព​ដល់សិស្ស​។ បញ្ហា​អប់រំ​នៅ​កម្ពុជា គឺ​ខ្វះ​គ្រូ​បង្រៀន​ទាំង​បរិមាណ និង​គុណ​ភាព​​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​គុណភាព​អប់រំ​យ៉ាងខ្លាំង​។​

លោកស្រី​បាន​ថ្លែង​ទៀត​ថា ពិភពលោក​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​នៃ​ការអប់រំដោយវិបត្តិ​នេះ បាន​ធ្វើ​​រដ្ឋាភិបាល​ជា​សកល ត្រូវ​ចំណាយ​ទឹកប្រាក់​រហូត​១២៩​ពាន់​លាន ដុល្លារ​អាម៉េរិក ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​ទប់ស្កាត់ បញ្ហា​ប្រឈម​នេះ​។

លោកស្រី Anne បញ្ជាក់ ថា សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​គុណភាព​អប់រំ​នៅ​ទូទាំង​សកលលោក សម្រាប់ ទាំងអស់គ្នា ទទួល​បាន​ផ្លែផ្កា​រីកចម្រើន គឺ​ត្រូវមាន​យុទ្ធសាស្ត្រ​សំខាន់ៗ​ដូចជា​៖ ការ​ផ្តោត​សំខាន់​ទៅលើ​គុណភាព​គ្រូបង្រៀន,ការ​លើក​ទឹកចិត្ត និង​ពង្រឹង​គុណភាព​គ្រូបង្រៀន ធ្វើឲ្យ​ប្រព័ន្ធ​អប់រំ​អាច​ដំណើរការ បាន​យ៉ាង​រលូន និង​មាន​ប្រសិទ្ធភាព​។

លោកស្រី​បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អនុវត្ត​គោលការណ៍​អភិវឌ្ឍន៍ សមត្ថភាព​គ្រូបង្រៀន ព្រមទាំង​រៀបចំ វិន័យ និង​ឯកសារ​ច្បាប់​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​ឲ្យ​កាន់តែ ​រឹងមាំ​។​

យោងតាមរបាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ភាពជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន រក​ឃើញ​ថា ប្រាក់ខែ​គឺ​ជា​សារៈ​សំខាន់​ដល់​ការទាក់ទាញ និង​រក្សា​គ្រូបង្រៀន​ដែល​មាន​គុណភាព​ខ្ពស់​។ ពោល​​គឺ​ក្នុងចំណោម​ដែល បាន​ឆ្លើយ​៨៦​ភាគរយ​បាន​និយាយថា ប្រាក់ ឈ្នួល​មូលដ្ឋាន​សមរម្យ គឺ​គួរតែ​ច្រើន​ជាង​ពី​៩០​ដុល្លារ​អាម៉េរិកក្នុង​មួយ​ខែ​ឡើងទៅ​។ ចំណែក​ចំនួន​៥២​ភាគ​រយ​បាន​និយាយថា គ្រូ​បង្រៀន​គួរតែ​ទទួលបាន​ប្រាក់​បៀវត្សរ៍​ច្រើនជាង​១២០​ដុល្លារ​អាម៉េរិក​ក្នុង​មួយខែ​។ របាយការណ៍​ដ​ដែល​​ក៏​បាន​រកឃើញ​ទៀតថា​កុមារ​គ្រប់រូប​ត្រូវការ​គ្រូបង្រៀន​ល្អ ​។​

លោក អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជន និង​កីឡា​មានប្រសាសន៍ថា បើទោះបីជា​មាន​កង្វះ​ខាត​យ៉ាងណា​ក្តី​ប៉ុន្តែ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើកំណែទម្រង់ ស៊ីជម្រៅ​ដោយ​ក្នុងនោះ​បាន​នឹង​កំពុង​បង្កើននូវ​គុណភាព​អប់រំ​មាន​ការលើក​ទឹកចិត្ត​គ្រូ​បង្រៀន​ដោយ​ដំឡើង​នូវ​ប្រាក់បៀវត្សរ៍​។ជា​ពិសេ​ស​​​យុទ្ធសាស្ត្រ​បង្កើន​គ្រូបង្រៀន​ឲ្យបាន​គ្រប់គ្រាន់​ទៅ​តំបន់​ដាច់ស្រយាល​ដែល​កំពុងខ្វះ​គ្រូ​បង្រៀន​​​។ លោក​បាន​ទទួលស្គាល់ថា កង្វះ​ការយកចិត្តទុកដាក់​លើ​គុណភាព​នៃ​ការអប់រំ និង​ការ​ខកខាន​មិន​បាន​ផ្តល់សេវា​ដល់​កុមារ​ដែល​បាត់បង់​ឱកាស​រៀនសូត្រ​នោះ​គឺ​បាន​ធ្វើឲ្យ​មាន​វិបត្តិ​ នៃ​ការរៀនសូត្រ​។​

​របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​បានឲ្យដឹងថា គិត​ត្រឹម​ដំណាច់ ឆ្នាំ​២០១២ នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ថ្នាល​បណ្ដុះ​ចំណេះដឹង​ទូទៅ​ចំនួន​១១.៣៧០​ សាលា​ក្នុង​នោះ​សាលា​មត្តេយ្យសិក្សា មាន​ចំនួន​២,៨១៣ សាលាបឋមសិក្សា ចំនួន ៦.៩១០ អនុវិទ្យាល័យ​ចំនួន ១.២១៤ និង​វិទ្យាល័យ​ចំនួន​៤៣៣​។ 

ដោយឡែក​សម្រាប់​បុគ្គលិក​អប់រំ​នៅ​ទូទាំង​ប្រទេស​វិញ គឺមាន​១១១.២៦១​នាក់ ក្នុងនោះ​ស្រី​៤៥.​១៤៩​នាក់​ស្មើនឹង​៤១​ភាគ​រយ​​។ ជាមួយគ្នានេះ​គ្រឹះស្ថានឧត្ដមសិក្សា​មាន​១០១​ក្នុងនោះ​ គ្រឹះស្ថាន​ឧត្ដម​​សិក្សា​រដ្ឋ​មាន​៣៩និង​ឯកជន​មាន​៦២​ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​រាជធានី​ខេត្ត​ទាំង១៩​។ និស្សិ​ត​​​ចាប់ពី​ថ្នាក់​បរិញ្ញាបត្ររង​ដល់​បណ្ឌិត​មាន​ចំនួន​២៥៥.៧៩១​នាក់​ ក្នុងនោះ​នារី​មាន​ចំនួន​៣៨​ភាគរយ​​៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អ៊ី អន ម៉​ល​ខូ​អិ​ល​ធី​ឌី ​បានលើកឡើង កាលពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១២​​ នៅសង្កាត់ទន្លេ​បាសាក់​​ថា ​ទោះបីជា​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ននេះនៅ​មិន​ទាន់​មានស្ថិរភាពល្អប្រសើរ​យ៉ាងណាក៏ ​... អានបន្ត


​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [689]

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​អំពាវនាវឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡាបន្ត ពង្រឹងគុណ ភាព អប់រំនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវតែ​បន្ត​ការខិត​ខំប្រឹងប្រែងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដែលជាកត្តាមិន​អាចខ្វះ ... អានបន្ត


​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [683]

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ស្តីពីវិធីសាស្រ្តបង្រៀន និងរៀប​លើមុខ​វិជ្ជា​​បុរេសំណេរ សម្រាប់​កុមារ​អាយុ៥ឆ្នាំ ផ្នែកមត្តេយ្យសិក្សារដ្ឋ នៅ ក្នុងមធ្យមសិក្សា​គរុកោសល្យ មត្តេយ្យមជ្ឈិម។លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​... អានបន្ត


​ជ្រើសរើសយុវជនឆ្នើម​ផ្នែកកុំព្យូទ័​រ​(MOS)​ទៅប្រគួត​ដណ្តើមពាន់រង្វាន់​ពិភពលោកនៅ ​Disneyland California America ​ឆ្នាំ​២០១៤​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [771]

ភ្នំពេញ៖ សិស្ស-និស្សិតកម្ពុជា​ប្រមាណជាង៨៦,២០០នាក់មកពី​ទូទាំងប្រទេស​គ្រោង​ប្រកួតប្រជែង​សមត្ថ​​​​​​​ភាពលើជំនាញ បច្ចេកទេសកុំព្យូទ័រ Microsoft Office Specialist ដើម្បី​ជ្រើស​រើសយកជើងឯកឆ្នើម​សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រកួត​,....... អានបន្ត


​ប៊ែលហ្សិក​នឹង​យកមន្រ្តី​កម្ពុជា​ទៅ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​បៃតង​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [670]

ភ្នំពេញ៖ ដើម្បីនិរន្តរភាពបរិស្ថាននៅកម្ពុជា ប្រទេសប៊ែលហ្សិក មាន​គម្រោងយក​មន្រ្តីផ្នែក​បរិស្ថាន និងភាគីពាក់ព័ន្ធកម្ពុជា ទៅ ធ្វើការបណ្តុះបណ្តាលលើការអភិវឌ្ឍន៍បៃតង និងអញ្ជើញ មន្រ្តីថ្នាក់ដឹកនាំកម្ពុជាទៅធ្វើទស្សនៈ​កិច្ចសិក្សានៅប្រទេសប៊ែល​ហ្សិក​ក្នុងពេលខាងមុខនេះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​វិទ្យាល័យ​បឹងត្របែក​៖​ ផេង សុវណ្ណារ៉ា​ ជានាយក​ជំនាញ​គ្រប់គ្រង​ ឬ​ជានាយក​ជំនួញ​…..?​

ភ្នំពេញ៖ វិទ្យាល័យបឹងត្របែកធ្លាប់​មាន​បញ្ហារុំារ៉ៃ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [700]


កែសម្រួលយុទ្ធសាស្រ្ត និងកសាងផែនការសកម្មភាពជាតិជីវចម្រុះ

កែសម្រួលយុទ្ធសាស្រ្ត និងកសាងផែនការសកម្មភាពជា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [377]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 31 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 31 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746010​ នាក់