បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អ៊ី អន ម៉​ល​ខូ​អិ​ល​ធី​ឌី ​បានលើកឡើង កាលពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១២​​ នៅសង្កាត់ទន្លេបាសាក់ថា ​ទោះបីជា​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ននេះនៅ​មិន​ទាន់​មាន​ស្ថិរភាពល្អប្រសើរ​យ៉ាងណាក៏ ​ក៏​លោក​​​​គ្មានមាន​ការ​ព្រួយបារម្ភ​ទៅលើ​ការ​វិនិយោគ​នោះ​ឡើយ ដោយ​សារ​តែ​លោក​មាន​ជំនឿ​ជឿជាក់​លើ​រាជរដ្ឋាភិបាលកម្ពុជា។ តំណាងម្ចាស់វិនិយោគរូបបាន​បន្តថា ​ការដែល​លោក​សម្រេច​ចិត្ត​កសាង​ផ្សារ​ទំនើប​នៅ​ប្រទេស​ កម្ពុជា​ដោយ​សារតែ​កម្ពុជា​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ​ ហើយ​មាន​អំណោយផល​ និង​សក្ដានុពល​លើ​ផ្នែក​វិនិយោគ​ពិសេស​នាពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ មាន​ផ្សារ​ទំនើប​មាន​លក្ខណៈ​​ជា​ស្តង់ដារ​អន្តរជាតិ​នៅឡើយ​ទេ។ ដូចនេះ​លោក​ចង់​ផ្តល់​នូវ​សេវា​ទំនិញ​ល្អ​មានគុណ​ភាព​ដល់​ប្រជា​ពលរដ្ឋ​ កម្ពុជា​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ។

លោក​ក៏បានរំពឹងទុកជាមុនដែរថា ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​រីករាយ​នឹង​ទិញ​ទំនិញ​មានគុណ​ភាព​បែប​ ជប៉ុន​និង​តម្លៃ​ថោក​​​​​​សមរម្យ​ពី​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ។ ផ្សារ​ទំនើប​នេះ​នឹង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន​ពី​២៥០០​ទៅ​៣០០០​នាក់ ​ដែល​ស្ទើរ​១០០%​ជា​ជនជាតិ​ខ្មែរ។ គួររំម្លឹកថា ​ផ្សារ​ទំនើប​អ៊ី អន​ម៉​ល​ភ្នំពេញ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១២ ក្រោម​អធិបតីភាព ​របស់​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គ្រោង​នឹង​បើក​​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែមិថុនា​ ឆ្នាំ​២០១៤​ខាងមុខនេះ។ 

ពាក់ព័ន្ធនឹងការសាងសង់​ផ្សារ​ទំនើប​ខាងលើ​នេះ​ កន្លងមក​ក្រុមហ៊ុន​ និង​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ផ្សារភ្ជាប់​នូវ​ទំនាក់​ទំនង​យ៉ាង​ល្អ​នឹង​គ្នា​តាមរយៈ​សកម្ម​ភាព​នានា​មួយចំនួន​ដូចជា​ក្លឹប​អ៊ី អន​១%​បាន ​ឧបត្ថម្ភ​ដល់​ការសាងសង់​សាលា​រៀន​ការ​ដាំ​ដើម​កូនឈើ​ដែល​ជា​ប្រភេទ​ដើមក្រវាញ ​និង​ដើម​ម៉ៃសាក់​ចំនួន​៦៦០០​ដើម​នៅ​ជុំវិញ បរិវេណ​ប្រាសាទ​អង្ករ​វត្ត​ក្នុង​ទំហំ​ដី​៣​ហិកតា​ ​ឆ្នាំ​២០០២​និង ឆ្នាំ​២០០៤​និង​ដាំ​កូនឈើ​ដើម្បី​ការពារ​ភ្លៀង​និង​ខ្យល់​បោកបក់​ទៅលើ​ ប្រាសាទ​ចៅស្រីវិបុល​​៕ 

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [689]

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​អំពាវនាវឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡាបន្ត ពង្រឹងគុណ ភាព អប់រំនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវតែ​បន្ត​ការខិត​ខំប្រឹងប្រែងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដែលជាកត្តាមិន​អាចខ្វះ ... អានបន្ត


​ក្នុង​១​ឆ្នាំ​ៗ​​ រដ្ឋាភិបាល​កម្ពុជា​​ចំណាយ​​ប្រមាណជា​​៣០០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​គុណ​ភាព​អប់រំ​​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [626]

ភ្នំពេញ​៖ អង្គការ UNESCO បានធ្វើការវាយតម្លៃថា កម្ពុជា​បាន​ចំណាយ​ថវិកា ប្រហែល​ជាង​៣០​០​​​លាន​ដុល្លារ​អាម៉េរិកក្នុង​មួយ​ឆ្នាំៗទៅ​លើ​ការ​ពង្រឹងគុណភាពវិស័យ​អប់រំ​។​លោកស្រី Anne Lemaistre តំណាង អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា មាន​​... អានបន្ត


​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [683]

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ស្តីពីវិធីសាស្រ្តបង្រៀន និងរៀប​លើមុខ​វិជ្ជា​​បុរេសំណេរ សម្រាប់​កុមារ​អាយុ៥ឆ្នាំ ផ្នែកមត្តេយ្យសិក្សារដ្ឋ នៅ ក្នុងមធ្យមសិក្សា​គរុកោសល្យ មត្តេយ្យមជ្ឈិម។លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​... អានបន្ត


​ជ្រើសរើសយុវជនឆ្នើម​ផ្នែកកុំព្យូទ័​រ​(MOS)​ទៅប្រគួត​ដណ្តើមពាន់រង្វាន់​ពិភពលោកនៅ ​Disneyland California America ​ឆ្នាំ​២០១៤​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [770]

ភ្នំពេញ៖ សិស្ស-និស្សិតកម្ពុជា​ប្រមាណជាង៨៦,២០០នាក់មកពី​ទូទាំងប្រទេស​គ្រោង​ប្រកួតប្រជែង​សមត្ថ​​​​​​​ភាពលើជំនាញ បច្ចេកទេសកុំព្យូទ័រ Microsoft Office Specialist ដើម្បី​ជ្រើស​រើសយកជើងឯកឆ្នើម​សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រកួត​,....... អានបន្ត


​ប៊ែលហ្សិក​នឹង​យកមន្រ្តី​កម្ពុជា​ទៅ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​បៃតង​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [670]

ភ្នំពេញ៖ ដើម្បីនិរន្តរភាពបរិស្ថាននៅកម្ពុជា ប្រទេសប៊ែលហ្សិក មាន​គម្រោងយក​មន្រ្តីផ្នែក​បរិស្ថាន និងភាគីពាក់ព័ន្ធកម្ពុជា ទៅ ធ្វើការបណ្តុះបណ្តាលលើការអភិវឌ្ឍន៍បៃតង និងអញ្ជើញ មន្រ្តីថ្នាក់ដឹកនាំកម្ពុជាទៅធ្វើទស្សនៈ​កិច្ចសិក្សានៅប្រទេសប៊ែល​ហ្សិក​ក្នុងពេលខាងមុខនេះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ព្យុះទីហ្វុង​​ Fitow បោក​បក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ចិន​

ប្រទេសចិន៖អ្នកព្យាករណ៍អាកាស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ទុកឆ្មប ជំនាញគឺជាអ្នកគាំពារសុខភាពស្រ្តីនិងកុមារ

ប្រធានកាកបាទក្រហមកម្ពុជាបានចាត់ទុកឆ្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [268]


លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទូល រូបសំណាកគ្រុឌ និងហនុមានសម្តែងឫទ្ធិ

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទូល រូបស...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [274]


សាក​សព​ ៨នាក់​ត្រួវ​បាន​គេរក​ឃើញនៅ​កន្លែង​ជីករ៉ែមាសក្នុង​ប្រទេស​អាព្រិក​ខាងត្បូង​

អាព្រិកខាងត្បូង៖​ កាលពីល្ងាចថ្ងៃពុធម្សិលមិញ ក្រុមអ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [295]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 32 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 207 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 276 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745913​ នាក់