​ជ្រើសរើសយុវជនឆ្នើម​ផ្នែកកុំព្យូទ័​រ​(MOS)​ទៅប្រគួត​ដណ្តើមពាន់រង្វាន់​ពិភពលោកនៅ ​Disneyland California America ​ឆ្នាំ​២០១៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ សិស្ស-និស្សិតកម្ពុជា​ប្រមាណជាង៨៦,២០០នាក់មកពី​ទូទាំងប្រទេស​គ្រោង​ប្រកួតប្រជែង​សមត្ថ​​​​​​​ភាពលើជំនាញ បច្ចេកទេសកុំព្យូទ័រ Microsoft Office Specialist ដើម្បី​ជ្រើស​រើសយកជើងឯកឆ្នើម​សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រកួត​ប្រជែងជាលក្ខណៈ​អន្តរ​ជាតិ​ បន្តជាមួយ​បណ្តារ​ប្រទេសចំនួន១០២ទៀត នៅសហរដ្ឋអាមេរិក នាថ្ងៃទី២៧ដល់ថ្ងៃ​ទី៣០​ខែកក្កដា​ឆ្នាំ​២០១៤ ។

នេះជាកម្មវិធីប្រលងប្រកួតប្រជែងពាន់រង្វាន់ពិភពលោកប្រចាំឆ្នាំ២០១៤ លើជំនាញ​បច្ចេក​ទេស​កំព្យូទ័រ Microsoft Office Specialist (MOS) ដោយផ្តោតទៅលើយុវជន ក្នុង ជំនាញ Word 2010 , Excel 2010 និង PowerPoint 2010  ដែលជា​កម្មវិធីលើកដំបូងក្នុង ប្រទេសកម្ពុជា ក្រោមកិច្ចសហការគ្នារវាង ក្រសួង​អប់រំ​យុវជន និងកីឡា និងក្រុមហ៊ុន IIG Education Cambodia ក្នុងគោលដៅផ្តល់ឱកាសដល់ សិស្ស​និស្សិតកម្ពុជាបានបញ្ចេញ​សមត្ថភាព​របស់ខ្លួននៅលើឆាកអន្តរជាតិ។

លោក ស្រី ឡាយ គន្ធា អគ្គនាយកគ្រប់គ្រង ក្រុមហ៊ុន IIG Education Cambodia បានមាន​ប្រសាសន៍ឲ្យដឹង នៅក្នុងពិធីបើក​វគ្គ​ប្រលងប្រគួតប្រជែងពានរង្វាន់​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៤ នាព្រឹកថ្ងៃទី១៨ខែកុម្ភៈនេះថា ដើម្បីបង្កើតភាពប្រគួត​ប្រជែង​តាម​​បែប​បញ្ញា​​សំរាប់​ក្មេងៗ សិស្ស និស្សិត ដែលមានអាយុពី១៣ទៅ២២ឆ្នាំ នៅជុំវិញពិភពលោក​ធ្វើការប្រគួតប្រ​ជែង ដោយ​បញ្ចេញជំនាញរបស់ពួកគេ នៅលើការប្រើប្រាស់កម្មវិធី Microsoft Office ។

ដោយ​ឡែកសម្រាប់កម្ពុជា នេះជាលើកដំបូងហើយ ដែលយើងបង្កើតឲ្យមាន​កម្មវិធី​នេះ ហើយមាន​ការចូលរួម​ពីបណ្តារស្ថាប័ន​ចំនួន២២ មានសិស្ស និស្សិតប្រមាណ​ជា​៨៦,២០០នាក់​​នៅទូទាំងប្រទេសបានចូលរួម។ ក្នុងនោះស្ថាប័ន​នីមួយៗមានឱកាស​ជ្រើស​រើស​សិស្ស​និស្សិត ឆ្នើមចំនួន១៥រូប ធ្វើការប្រគួតប្រជែងទៅកាន់វគ្គផ្តាច់ព្រាត់ ដើម្បីទទួល​បានអ្នកឆ្នើមប្រចាំ​ប្រទេស​ចំនួន៣រូប មាន Words ១រូប Excel ១រូប និង PowerPoint ១រូប ទៅចូលរួមប្រលង​ប្រគួតខ្នាតអន្តរជាតិ នៅរដ្ឋកាលីហ្វូញ្ញ៉ា សហរដ្ឋអាមេរិក ។

លោកស្រីបន្តថា ការ​ប្រកួតប្រជែងស្នាដៃយុវជន​ខ្មែរ​ឲ្យ​យល់ដឹងពីកម្មវិធី Microsoft Office ជាលក្ខណៈសាកលភាវូបនី​យ​កម្ម​នេះ ដើម្បីនាំយកស្នាដៃ​របស់​ពួក​គេទៅ​ប្រកួត​ប្រជែងបង្ហាះឲ្យឃើញថា កូនខ្មែរពុំមែនអន់ជាងយុវជន​បរទេស​ប៉ុន្មានទេ គ្រាន់​តែ​ទាន់​ពុំ​មាន​​ឱកាស​ប៉ុណ្ណោះ។ ក្រៅពីការប្រកួតប្រជែង​នេះពួក​គេនឹងទទួលបានចំណេះដឹងជា​ច្រើន ដើម្បីពង្រឹងសមត្ថភាព គុណ​ភាព ក្នុងការឆ្លើយ​តបទៅ​នឹង​តម្រូវ​កា​រទីផ្សារការងារក្នុង ប្រ​ទេស​ កម្ពុជានិងតំបន់អាស៊ាន ​ដែលត្រៀមខ្លួន​ធ្វើ​សមា​ហរ​ណ​កម្ម​នៅ​ឆ្នាំ២០១៥​ខាងមុខ។

លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា នេះ​មោទ​ន​ភាព​ណាស់ សម្រាប់កូនខ្មែរ ដែល​បាន​បង្ហាញសមត្ថភាពរបស់ខ្លួនជាមួយនឹង​ក្រុម​យុវជន​មកពី​ប្រទេស​ជា​ច្រើន​នៅលើពិភពលោក ដើម្បីដណ្តើមជ័យលាភី​ ជូន​ប្រទេស​ជាតិ ។ ម៉្យាងទៀត នេះជាសម័យកុំព្យូទ័រ រាល់ការទំនាក់ទំនងគ្នា ក្នុងប្រទេស តំបន់ និងពិភពលោក គឺចាំបាច់​ត្រូវការ​ប្រើប្រាស់កុំព្យូទ័រ ទាមទារឲ្យយុវជនកម្ពុជាទាំងអស់ ត្រូវ​តែចេះប្រើប្រាស់ស្ទាត់ជំនាញលើផ្នែកនេះ និងភាសារអង់គ្លេស។

និស្សិតមកពីសាកលវិទ្យាល័យកម្ពុជា អ៊ឹម ចាន់រក្សា បានបញ្ជាក់ថា នេះជាកម្មវិធីដ៏ល្អ​បំផុត​ សម្រាប់យុវជនកម្ពុជា​បានបង្ហាញ​សមត្ថភាពរបស់ខ្លួន និងជាការទន្ទឹងរងចាំជាយូរ​មកហើយរបស់យុវជនកម្ពុជា ដែលធ្លាប់តែលឺគេនិយាយ មិនបានចូលរួម ដូច​ពេលនេះទេ  នឹងបានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​និងជំនាញរបស់ខ្ញុំទៅតាម​តម្រូវ​​ការចង់បានជា​លក្ខណៈ​អន្តរជាតិ។

តាមកម្មវិធី ប្រលងប្រគួតលក្ខណៈជាតិ​នៅក្នុងប្រទេសនឹងត្រូវអនុវត្តឡើងជា២ដំណាក់ ដោយទី១ប្រលងយកជើង​ខ្លាំង​ចំនួន​៣៣០​នាក់ ក្នុងចំនោមអ្នកចូលរួមជាង៨៦២០០នាក់ មកពីគ្រឹះស្ថានអប់​រំទំាង២២​នៅ​ទូ​ទាំង​ប្រទេស។ បន្ទាប់មកនឹង​ធ្វើការ​ប្រកួតថ្នាក់​ជាតិជ្រើស​រើសយកសិស្ស និស្សិតឆ្នើមចំនួន៣​រូប លើ​មុខ​ជំនាញ​ Word 2010 ១រូប Excel 2010 ១រូប និង PowerPoint 201០ ១រូប ដើម្បីទៅប្រកួត​វគ្គផ្តាច់​ព្រ័ត​កម្រិត អន្តរជាតិ​ Disneyland California America ដែលនឹងប្រ​ព្រឹត្ត​ឡើង​ចាប់ពីថ្ងៃទី​២៧ ដល់​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១៤ ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០១៤ ​នៅជំនាញ​កំព្យូទ័រនេះ ត្រូវបានបង្កើតឡើងតាំង​ពី​ឆ្នាំ​២០០២ មកដោយ CERTRIPORT ដើម្បីបង្កើត​ភាព​ប្រកួត​ប្រជែងតាម បែបបញ្ញាសម្រាប់ក្មេងៗសិស្សនិស្សិតដែលមាន អា​យុ​ចាប់​​​​​ពី១៣​ឆ្នាំ២២ឆ្នាំនៅជុំវិញពិភពលោក។ សម្រាប់កម្ពុជានៅថ្ងៃទី១៥ ខែមិនា ២០១៤ នឹងបិទការ​ចុះឈ្មោះ ហើយពី​ថ្ងៃទី​១​ដល់១៥ មេសា ជាវគ្គប្រគួតជុំទី១​នៅតាមស្ថាប័នដែលបានចូល​រួម ថ្ងៃទី២៦ មេសា វគ្គប្រគួតថ្នាក់ជាតិ ២៨ មេសា ពិធី​ប្រគល់​រង្វាន់សំរាប់វគ្គផ្តាច់ព្រាត់ និង ថ្ងៃទី២៧-៣០កក្កដា២០១៤ ការប្រកួតពិភពលោកវគ្គចុងក្រោយនៅអាមេរិក៕
ដោយ៖ ស ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អ៊ី អន ម៉​ល​ខូ​អិ​ល​ធី​ឌី ​បានលើកឡើង កាលពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១២​​ នៅសង្កាត់ទន្លេ​បាសាក់​​ថា ​ទោះបីជា​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ននេះនៅ​មិន​ទាន់​មានស្ថិរភាពល្អប្រសើរ​យ៉ាងណាក៏ ​... អានបន្ត


​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [689]

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​អំពាវនាវឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡាបន្ត ពង្រឹងគុណ ភាព អប់រំនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវតែ​បន្ត​ការខិត​ខំប្រឹងប្រែងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដែលជាកត្តាមិន​អាចខ្វះ ... អានបន្ត


​ក្នុង​១​ឆ្នាំ​ៗ​​ រដ្ឋាភិបាល​កម្ពុជា​​ចំណាយ​​ប្រមាណជា​​៣០០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​គុណ​ភាព​អប់រំ​​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [626]

ភ្នំពេញ​៖ អង្គការ UNESCO បានធ្វើការវាយតម្លៃថា កម្ពុជា​បាន​ចំណាយ​ថវិកា ប្រហែល​ជាង​៣០​០​​​លាន​ដុល្លារ​អាម៉េរិកក្នុង​មួយ​ឆ្នាំៗទៅ​លើ​ការ​ពង្រឹងគុណភាពវិស័យ​អប់រំ​។​លោកស្រី Anne Lemaistre តំណាង អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា មាន​​... អានបន្ត


​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [683]

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ស្តីពីវិធីសាស្រ្តបង្រៀន និងរៀប​លើមុខ​វិជ្ជា​​បុរេសំណេរ សម្រាប់​កុមារ​អាយុ៥ឆ្នាំ ផ្នែកមត្តេយ្យសិក្សារដ្ឋ នៅ ក្នុងមធ្យមសិក្សា​គរុកោសល្យ មត្តេយ្យមជ្ឈិម។លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​... អានបន្ត


​ប៊ែលហ្សិក​នឹង​យកមន្រ្តី​កម្ពុជា​ទៅ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​បៃតង​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [670]

ភ្នំពេញ៖ ដើម្បីនិរន្តរភាពបរិស្ថាននៅកម្ពុជា ប្រទេសប៊ែលហ្សិក មាន​គម្រោងយក​មន្រ្តីផ្នែក​បរិស្ថាន និងភាគីពាក់ព័ន្ធកម្ពុជា ទៅ ធ្វើការបណ្តុះបណ្តាលលើការអភិវឌ្ឍន៍បៃតង និងអញ្ជើញ មន្រ្តីថ្នាក់ដឹកនាំកម្ពុជាទៅធ្វើទស្សនៈ​កិច្ចសិក្សានៅប្រទេសប៊ែល​ហ្សិក​ក្នុងពេលខាងមុខនេះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​ Mahammad Assi​ ត្រូវ​បាន​គេ​បាញ់​សំលាប់​នៅ​តំបន់ Wes​t bank​

ប្រទេសអ៊ីសសាអ៊ែល៖ អ្នកនាំពាក្យម្នាក់ឈ្មោះលោក Peter...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [265]


អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ ប្រឡាយមេចម្ងាយ១០.៤០០ម៉ែត្រ

អភិបាល​រាជធានីភ្នំពេញចុះពិនិត្យប្រឡាយមេចម្ងា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [307]


ប្រទេស​​អាមេរិក​ទទួល​រងអាកាស​ធាតុដ៏​ត្រជាក់បំ​ផុត​​​​

ប្រទេសអាមេរិក៖ សព្វថ្ងៃនេះ ប្រទេសអាមេរិកគឺកំពុងតែរ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [315]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 53 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 260 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 276 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745966​ នាក់