​រដ្ឋាករទឹក​ក្រុង ​សម្ពោធ​ប្រព័ន្ធ​ផលិតថាមពល​​អគ្គិសនី​ដើរដោយថាម​ពល​​ព្រះអាទិត្យ​​មានតម្លៃ​ជាង​​៧​លានដុល្លារ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានសម្ពោធ​ប្រព័ន្ធផលិតថាមពលអគ្គិសនីដើរ​ដោយថាមពល​ព្រះអាទិត្យ​ដែល​មាន​តម្លៃស្មើ៧ លានដុល្លារ ជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈ​ទីភ្នាក់​ងារ(JICA កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៤​រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា គម្រោងផ្តួច ផ្តើមដាក់ឲ្យប្រើប្រាស់ថាម​ពលស្អាត​ក្នុង​ការ​​ផលិតអគ្គិសនីនេះ ត្រូវបានចាប់ផ្តើម​តម្លើងនៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែកកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១២ ដោយក្រុមហ៊ុនម៉ារូប៊ីនី​មកពីប្រទេស​ជប៉ុន ក្រោមការត្រួតពិនិត្យការសាង​សង់​ដោយទីប្រឹក្សាបច្ចេកទេសរបស់ក្រុមហ៊ុនមកពីប្រទេសជប៉ុនឈ្មោះ ញ៉ូវ ហ្សេក ។


គម្រោងនេះមាន​រយៈ​ពេលសាងសង់ចំនួន១២ខែនិងប្រើប្រាស់ថវិកាអស់ចំនួន ៧២០លានយេនជប៉ុន​ស្មើ​នឹង​ប្រមាណ​៧.៧​៨០​.០០០ ដុល្លារ។បើតាមរបាយការណ៍រដ្ឋាករទឹករាជធានីភ្នំពេញ បានបង្ហាញថា​ថាមពលអគ្គិសនី​ដើរដោយ​ព្រះ​អាទិ​ត្យ​​អាច​ផលិតថាមពលអគ្គិសនីបាន១ លានគីឡូ​វ៉ាត់​ក្នុង១​ឆ្នាំ សម្រាប់បម្រើសេចក្តីត្រូវការនៅ ទីស្នាក់​ការ​កណ្តាលរដ្ឋាករ​ទឹកស្វយ័ត​ក្រុង​​ភ្នំពេញ និងរោងចក្រ​ប្រព្រឹត្ត​កម្មទឹកស្អាតភូមិព្រែក។ជាក់ស្តែង ថាម​ពល​ទទួលបានពីប្រព័ន្ធផលិតថាមពល រដ្ឋាករទឹកស្វ យ័តក្រុង​ភ្នំពេញ​អាចសន្សំសំចៃថាម​ពល​អគ្គិស​នីបានប្រមាណ ពី៦% ទៅ ៨% នៃថាមពលប្រើ​ប្រាស់សរុប​របស់​​រោង​ចក្រ ផលិតទឹកស្អា​ត​ភូមិ​ព្រែក ពោលគឺ អាចកាត់បន្ថយ​ចំណាយ​លើ​ថាមពល​អគ្គិសនី​បាន​ប្រមាណ ២០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ហើយ​បានរំពឹងដែរថា នឹងកាត់បន្ថយ​ឧស្ម័ន​កាបូន​អុក​ស៊ីត​បាន៦៤០តោនក្នុង១ឆ្នាំ ។

លោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រព័ន្ធផលិតថាមពលអគ្គិសនីដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ខាង​លើ ជាសមិទ្ធផលរូបវន្តថ្មីមួយទៀត ដែលជាផ្លែផ្កាចេញពីចំណង មិត្តភា​ព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុនក្នុងបរិការណ៍ ដែលកម្ពុជា បន្ត​​គ្របដណ្តប់ដោយសន្តិភាពពេញលេញបរិបូរណ៌។ទន្ទឹមនឹងនោះដែរក្នុង​នាម​រដ្ឋាភិបាលកម្ពុជា លោកតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានសម្តែង​នូវ​អំណរ​គុណរដ្ឋា​ភិ​បាល និងប្រជាជនជប៉ុន ដែលបាន​ផ្តល់ហិរញ្ញប្បទានឥតសំណងដ៏ថ្លៃថ្លា តាមរយៈ JICA សម្រាប់សាងសង់ប្រព័ន្ធផលិតថាមពលអគ្គិសនីដើរ​ដោយថាមពលព្រះ​អាទិត្យ ដែលមានតម្លៃ​ជាង​៧លានដុល្លារ។

យោងតាមរបាយការណ៍រដ្ឋាករទឹក បានបញ្ជាក់ថា ​ប្រព័ន្ធផលិតថាមពលអគ្គិសនីដើរ​ដោយថាម​ពល​ព្រះ​អា​ទិត្យ​មួយ​នេះ មាន​គោល​បំណងពីរ គឺរួមចំណែកកាត់បន្ថយចំណាយលើថាមពលអគ្គិ​សនី​នៅរោង​ចក្រ ប្រព្រឹត្តកម្មទឹកស្អាតភូមិព្រែក សំដៅរក្សា​ថ្លៃ​​ទឹក​ស្អាតដ៏សមស្របមួយ ដែលអតិថិជន​ទាំង​អស់នៅទូទាំងរាជធានីភ្នំពេញទទួលយកបាន និងរួមចំណែកអនុវត្តន៍​នយោ​បាយ​​របស់រាជរដ្ឋាភិ- បាល​ក្នុង​ការ​ប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [653]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [672]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [668]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [657]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [712]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមមនុស្ស​ស្រឡាញ់​ភេទដូចគ្នា ​ទាមទារសិទ្ធិ​ស្របច្បាប់ ​ដូចមនុស្ស​ធម្មតា​

ភ្នំពេញ៖ ក្រុមមនុស្សស្រីស្រឡាញ់ស្រី ប្រុសស្រឡាញ់ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [376]


កង​ទាហាន​រូស្ស៊ីវាយ​ដណ្តើម​គ្រប់​គ្រងមូ​លដ្ឋាន​កងទ័ពជើ​ង​ទឹកនៅ​ ​Crimea​

ប្រទេសរូស្ស៊ី៖ កាលពីពេលថ្មីៗនេះ កងទាហានរបស់ប្រទេសរ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


ក្រុម​ Man ​Utd បំបាក់​ក្រុម​ West​ Ham​ United ដោយលទ្ធផល ២-០​​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមបិសាក្រហម Manc...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [505]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 13 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 180 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749918​ នាក់