ធ្លាយ​ថា អឿន ស្រីមុំ ត្រូវ​ប៉ូលិស​បញ្ជូន​ពី​កាណាដា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

រាជធានី​ភ្នំពេញ ៖ ដូចគ្នា​នឹង​លោក ឃុន ដេវីត អ្នក​ស្ព​ន​ស័​រ​នាំ​តារា​ទៅ​ច្រៀង និង​សម្តែង​នៅ​ប្រទេស​កាណាដា​ធ្លាប់​លាតត្រដាង​អាថ៌កំបាំង​នាង អឿន ស្រីមុំ នោះ​ថ្មីៗ​អាណិកជន​ខ្មែរ​នៅ​រដ្ឋអុង​តា​រី​យ៉ូ​ប្រទេស​កាណាដា ម្នាក់​បាន​ទម្លាយ​ព័ត៌មាន​ថា អឿន ស្រីមុំ វិល​មក​ស្រុក​ខ្មែរ​វិញ មិនមែន​នាង​វិល​មក​ដោយ​ចិត្ត​ឯង​នោះឡើយ គឺ​នាង​ត្រូវបាន​ប៉ូលិស​នៅ​កាណាដា នោះ​ចាប់បញ្ជូន​នាង​មកវិញ​ព្រោះ​នាង​មិនមាន​ឯកសារ​គ្រប់គ្រាន់​ក្នុងការ​ បំពេញ​សិទ្ធិ​រស់​នៅ​ទីនោះ​»​។​

 

​កាលពី​ចុងឆ្នាំ​២០១២ មុន​វត្តមាន​អ្នកនាង​អឿន ស្រីមុំ មកដល់​ប្រទេស​កំណើត​ប្រមាណ​ជាង​មួយខែ​នោះ លោក ឃុន ដេវីត បាន​បញ្ជូន​ព័ត៌មាន​តាម​សារ​អេឡិចត្រូនិក​ដោយ​រៀបរាប់ថា តារាចម្រៀង អឿន ស្រីមុំ រស់នៅ​ទីក្រុង​ម៉ុង​ត្រេ​អាល់ ប្រទេស​កាណាដា តាំងពី​ឆ្នាំ​២០១០ រហូតដល់​ឥឡូវ ប៉ុន្តែ​នាង​គ្មាន​សិទ្ធិ​រស់នៅ​ជា​អចិ​ន្រៃ្ត​យ៍​ឡើយ​។​

ក្នុង​សារ​អេឡិចត្រូនិក លោក ឃុន ដេវីត ក៏បាន​លើកឡើង​ដែរ​ថា អ្នកនាង អឿន ស្រីមុំ រស់​នៅលើ​ទឹកដី​កាណាដា​នោះបាន​ដោយសារ​មានការ​ធានា​ពី​ស្វាមី​ក្រោយ​របស់​នាង ​។ ប៉ុន្តែ​ក្រោយពេល​វិល​មក​ស្រុក​ខ្មែរ​វិញ​នោះ អឿន ស្រ​មុំ បាន​អះអាង​ផ្ទុយ​ពី​លោក ឃុន ដេវីត ទៅវិញ​។​

ជារឿយៗ​រាល់​ការធ្វើ​បទ​សម្ភាស​ជាមួយ​ស្ថានីយទូរទស្សន៍​នានា​អ្នកនាង អឿន ស្រីមុំ តែង​និយាយថា​៖«​ខ្ញុំ​មក​រស់នៅ​ស្រុក​ខ្មែរ ព្រោះ​ខ្ញុំ​ស្រឡាញ់​ស្រុក​ខ្មែរ នឹក​ស្រុក​ខ្មែរ និង ពុក​ម៉ែ និង​ស្រឡាញ់​ការងារ​សិល្បៈ​។ ខ្ញុំ​មិនមាន​បញ្ហា​អ្វី​ចោទ​នៅ​កាណាដា​នោះឡើយ​ទាំង​ជាមួយ​ប្តី​ហើយ​ត្រឡប់​ ទៅវិញ​ថ្ងៃ​ណា​ក៏​បានដែរ​»​។​

ស្របគ្នា​នោះ​នាង​ក៏​អះអាងថា​៖«​ប្តី​ប្រពន្ធ​ខ្ញុំ​នៅតែ​ស្រឡាញ់គ្នា ផ្អែមល្ហែម​ចាក់ទឹកមិនលេច​ដូចដែល​ចាប់ផ្តើម​ដដែល​ហ្នឹងហើយ​ខ្ញុំ​នេះ​ខ្ញុំ​ ទៅលេង​គាត់​ថ្ងៃ​ណា ខែ​ណា​ក៏បាន​ដែរ​។ មិនមាន​បញ្ហា​អ្វី​ក្នុង​ការឡើង​ចុះ​កាណាដា នោះទេ​»​។​

ប៉ុន្តែ​ដោយឡែក ថ្មីៗ​នេះ​មាន​ប្រភព​មកពី​កាណាដា​បាន​ទម្លាយ​ការពិត​របស់​នាង​អឿន ស្រីមុំ ជាមួយ​ការផ្ញើ​ខ្លួន​រស់នៅ​កាណាដា​ជាមួយ​ប្តី​ទី​ពីរ ជា​អ្នករត់​តាក់ស៊ី​នោះ​ថា អ្នកនាង អឿន ស្រីមុំ រស់នៅ​កាណាដា នោះ នាង​រស់នៅ​មិន​សុខ​ស្រួល​ឡើយ​។ នាង​នៅ​កាណាដា​នោះ​ខិតខំ​ធ្វើ​ការងារ​ផ្សេង ក្រៅពី​ការងារ​សិល្បៈ ដែលមាន​យូរៗ​ម្តង​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាងណា​ប្រភពពី​អ្នក​កាណាដា ដែល​ទើប​ចុះ​មកលេង​ស្រុក​ខ្មែរ​បាន​ជាង​១០​ថ្ងៃ​ម្នាក់នេះ បាន​អះអាងថា នាង​ក៏​ទទួល​ការ​ថ្នាក់ថ្នម​ពី​បុរស​ម្នាក់​នោះដែរ​។​

ប៉ុន្តែ​យ៉ាងណា ស្រីមុំ នៅ​មិន​ចង់​ទទួលបាន​ត្រឹមតែ​ភាព​ថ្នាក់ថ្នម ពី​អ្នករត់​តាក់ស៊ី​នោះឡើយ អ្វីដែល​នាង​ចង់បាន​លើស​នេះ គឺ​ចង់​ឲ្យ​ប្តី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ស្របច្បាប់​ឲ្យ​នាង​នៅ​ទីនោះ​។​

ប្រភព​ដែល​ទើប​មកពី​កាណាដា ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​បន្តថា មូលហេតុ​តែមួយគត់​ដែល​បណ្តាល​ឲ្យ​អ្នកចម្រៀង​សំនៀង​រដឺន​នេះ​បន្សាត់​ខ្លួន​ មក​រស់នៅ​ស្រុក​ខ្មែរ​វិញ គឺ​បណ្តាលមកពី​មូលហេតុ​ម្យ៉ាង​ដែល​ប្តី អ្នកនាង​អឿន ស្រីមុំ មិនមាន​សិទ្ធិ​ក្នុងការ​ធានា​នាង​ឲ្យ​បន្ត​រស់​នៅលើ​ទឹកដី​កាណាដា បាន​នោះ​ព្រោះថា​បុរស​ម្នាក់​នោះ​មិនមាន​សញ្ជាតិ​កាណាដា​ហើយ​ពេលនេះ​ជីវិត​ ស្នេហា​របស់​នាង​ជាមួយ​អ្នករត់​តាក់ស៊ី​នោះ​ក៏បាន​បញ្ចប់​ហើយ​ដែរ​។​

បើតាម​ការអះអាង​រប​ស់​ប្រភព​នេះ​កាលដែល​អ្នកនាង អឿន ស្រីមុំ បោះបង់​មហិច្ឆតា​រស់នៅ​កាណាដា​នោះ ដោយ​នាង​បានបញ្ចប់​សម្ព័ន្ធភាព​ប្តី​ប្រពន្ធ​ពី​អ្នករត់​តាក់ស៊ី​ទើប​នាង​ ស្វែង​មក​ស្រវា​អាជីព​សិល្បៈ​ក្នុងស្រុក​។ យ៉ាងណា ដំណើរ​វិល​ចូល​ស្រុក​នេះ​ក៏​មិនមែន​កើតឡើង​ដោយសារ​អស់ចិត្ត​ផ្តាច់​ស្នេហ៍​ ពី​អ្នករត់​តាក់ស៊ី​នោះដែរ​ប្រភព​ដដែល​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា អឿន ស្រីមុំ ត្រូវបាន​ប៉ូលិស​នៅ​ប្រទេស​កាណាដា​ចាប់​បញ្ជូនមក​កម្ពុជា​វិញ​ដោយសារ​នាង​ គ្មាន​លិខិត​គ្រប់គ្រាន់ ក្នុងការ​រស់នៅ​ទីនោះ​៕

ប្រភព​ភ្នំពេញ​ប៉ុស្តិ៍​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ចាប់ឈើប្រណីត​ ជាង​១០០​កំណាត់​ ដែលឈ្មួញ​ដឹកទៅ​លក់​នៅវៀតណាម​

ក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃផ្នែករដ្ឋបាលព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [384]


អ្នកការទូតជប៉ុន​និងស្វែងយល់ ​ពីសន្តិសុខ​ និងស្ថានភាព​ទេសចរណ៍ ​នៅតំបន់ ​ប្រាសាទ ព្រះវិហារ​

ព្រះវិហារ ៖ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតជប៉ុន ប្រចាំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [326]


មន្រ្តី​ប៉ូលីស​នៅក្នុង​ប្រទេស​ Togo​ ចាប់​ខ្លួន​មនុស្ស​ ៣នាក់​​ពីបទជួ​ញដូរ​ភ្លុក​ដំរី​

ប្រទេស Togo៖ កាលពីព្រឹកថ្ងៃពុធនេះ មន្រ្តីប៉ូលីសនៅក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [409]


សេដាកបង្ហាញពីសារៈប្រយោជន៍ការធ្វើធ្វើស្រែកខ្លឹម និងឲ្យបោះបង់ការធ្វើស្រែឃ្លោកដល់កសិករ

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មក...អានបន្ត

កសិកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [527]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 250 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 592 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963492​ នាក់