កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ​កិច្ច​​ប្រជុំ​​ចំនួន​​៥​​ជុំវិញ​​ប្រធាន​​បទ​ «​ការ​​អភិវឌ្ឍ​​សង្គម​​សម្រាប់​​ទាំង​​អស់​​គ្នា​»​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀប​ចំកិច្ច​ប្រជុំ​ចំនួន​៥​ជុំវិញ​​ប្រធានបទ«ការអភិវឌ្ឍសង្គម​សម្រាប់​​ទាំងអស់គ្នា» នៅខេត្តសៀមរាប ក្រោម​វត្តមាន សម្តេចអគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

នេះបើតាមការថ្លែងឲ្យដឹងពីលោក អ៊ុង សម្បត្តិ អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិ​ការ នៃក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងឱកាសបើកសិក្ខាសាលាស្តីពី​ការ​ព្យា​បាល​ដោយចលនា​អ្នកជម្ងឺហេម៉ូលា នៅសណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣​នេះ។

កិច្ចប្រជុំចំនួន៥ជុំវិញប្រធានបទ«ការអភិវឌ្ឍសង្គមសម្រាប់ទាំងអស់គ្នា» នោះទី១-គឺវេទិការរដ្ឋាភិ​បាល និង​អង្គ​ការមិនមែនរដ្ឋាភិបាលក្នុងក្របខ័ណ្ឌប្រទេសអាស៊ានទាំង១០ ហៅថា «ASEAN GO-NGO Forum​(Governement​​​ and Non-Governementa Organization Forum on Socila Welfare and Development) ទី២-គឺកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ក្នុងក្របខណ្ឌ​ប្រ​ទេស​អាស៊ានទាំង១០ បូកបីគឺប្រទេសចិន ជប៉ុន និងកូរ៉េ ដែលហៅថា ASEAN SOMSWD+3(ASEAN+3 Senior Official Meeting on Social​ Welfare and Development Plus Three) ទី៤-គឺកិច្ចប្រជុំរដ្ឋ​មន្ត្រី​ទទួល​បន្ទុកសុខុមាលភាពសង្គម​និង​អភិវឌ្ឍន៍​ក្នុងក្របខណ្ឌប្រទេសអាស៊ានទាំង១០ ដែលហៅថា ASEAN AMMSWD (ASEAN Ministrial Meeting on Social Development)ទី៥-គឺកិច្ចប្រជុំឧត្តមមន្ត្រី​ទទួល​បន្ទុក​សុខុមាលភាពសង្គមនិងអភិវឌ្ឍន៍ក្នុង​ក្រប​ខណ្ឌ​ប្រទេសអាស៊ានទាំង១០+3គឺប្រទេសចិន ជប៉ុន និងកូរ៉េ ASEAN AMMSWD+3(ASEAN Ministrial Meeting on Social Development Plus Tree)។ ក្រៅពីកិច្ច​ប្រជុំ​​ទាំងនេះ ក៏មានកិច្ចពិភាក្សាស៊ីជម្រៅទៅលើ​សេចក្តី​ថ្លែង​ការណ៍ចំនួនពីរកម្រិតរដ្ឋមន្ត្រីទទួល​បន្ទុក​សុ​ខុ​​មាលភាពសង្គម និងអភិវឌ្ឍន៍ ទី១គឺសេចក្តីថ្លែង​ការណ៍​អា​ស៊ាន​ស្តី​ពីការពង្រឹងកិច្ចគាំពារសង្គម និង​ទី២​គឺសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការទប់ស្កាត់ការរើស​អើង​នឹងអំពើហិង្សាប្រឆាំងស្ត្រី និងកុមារ ដែល​ឯក​សារ​ទាំងពីរនឹងត្រូវអនុម័តដោយប្រមុខរដ្ឋ ប្រមុខរដ្ឋា​​ភិបាល​​​​​​​​​​​​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅប្រ​ទេស​ប្រ៊ុយ​ណេ​ដារុយសាឡឹមនាខែវិច្ឆិកាខាងមុខនេះ។ ឯកសារ​នេះគឺពិតជាមានសារសំខាន់ណាស់ព្រោះថា ក្រោយពេលដែលអនុម័តរួចនិងបានជាប្រយោជន៍ដល់ក្រុម​គោល​​​​ដៅកុមារ ជនពិការ ចាស់ជរា រួមទាំង​ក្រុម​ជនរងគ្រោះ និងងាយរងគ្រោះផ្សេងៗទៀតនៅក្នុងប្រទេស​សមាជិក​អាស៊ាននីមួយៗរួម​ទាំងកម្ពុជា​ផង​ដែរ ក្នុងករណីដែលរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាអនុវត្តទៅតាម​មាតិកា​នៃសេចក្តីថ្លែងការណ៍នោះ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក អ៊ុង សម្បត្តិ បានបញ្ចាក់ថា កិច្ចប្រជុំនេះប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះក៏ប៉ុន្តែក្រសួង​សង្គម​​កិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ដែលតំណាងឲ្យរាជរដ្ឋាភិបាលទទួលបន្ទុក​វិស័យ​សុខុមា​ល​ភាព និង​អភិវឌ្ឍន៍សង្គមគឺជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ ដោយបានបង្កើតគណៈកម្មការអន្តរ​ក្រសួង​មួយ ក្នុងនោះ​ថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗមួយចំនួននៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្ម​ភាពជន​ពិ​កា​ររួមទាំងរូបលោក​ផ្ទាល់ក៏ជាសមាជិកក្រុមការងាររៀបចំកិច្ចប្រជុំទាំងនោះផងដែរ៕

  ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [785]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1531]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [792]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [558]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បក្សកាន់អំណាចបានប្រកាសរៀបចំខ្លួនរួចជា​ស្រេចសម្រាប់ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥

ភ្នំពេញ៖ សម្រាប់ការចុះឈ្មោះប្រកួតប្រជែងបោះឆ្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [270]


តំបន់ទេសចរណ៍​ប្រទេសចិន ៖​ « ល្អាងភ្នំឡុងមិន »​

ចិនៈ « ល្អាងភ្នំឡុងមិន » គឺជាតំបន់ទេសចរណ៌ដ៏ល្បីល្ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [308]


ការទម្លាក់​​​គ្រាប់​បែក​មកលើ​ប្រទេស​ប៉ាគីស្ថាន​ឆក់​យក​ជីវិមនុស្ស​ ៥នាក់​

ប្រទេសប៉ាគីស្ថាន៖ យោងតាមសំដីរបស់មន្រ្តីប៉ូលីសម្នាក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [333]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 33 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 166 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1137 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748719​ នាក់