សង្គមស៊ីវិលជំរុញឲ្យការប្រើប្រាស់​បច្ចេក​វិទ្យា​សា​រ​គមនាគមន៍​និង​ព័ត៌​មាន​វិ​ទ្យា​ស​ម្រាប់​ការ​អភិ​វឌ្ឍន៍​ប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ​ ៖​ ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សារ​គមនាគមន៍​ និង​ព័ត៌មានវិទ្យា​(ICT)​ទៅ​ជា​គុណប្រយោជន៍​ និង​ផល​វិជ្ជមាន​សម្រាប់​ប្រជាជាតិ​ និង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​នោះ​ ក្រុម​អង្គការ​ សង្គម​ស៊ី​វិល​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ជួបជុំ​គ្នា​ កាលពី​ថ្ងៃ​ទី​២៩​ខែសីហា​ឆ្នាំ​២០១៣​នេះ​នៅ​សណ្ឋាគារ​សាន់​វ៉េ​ និង​បាន​ផ្តល់​ឱកាស​ឲ្យ​មានការ​ពិភាក្សា​គ្នា​អំពី​ផល​វិជ្ជមាន​នៃ​ការ​ ប្រើប្រាស់​បច្ចេកវិទ្យា​ សារ​គមនាគមន៍​ និង​ព័ត៌មានវិទ្យា​យ៉ាងណា​សម្រាប់​ការ​អភិវឌ្ឍន៍​ ពោល​គឺ​ការ​អ​ភ​វឌ្ឍន៍​សហគមន៍​ ព្រមទាំង​ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ICT​នេះ​។​

លោកស្រី​ ជី​ម​ ម៉ា​ណា​វី​ នាយិការ​ប្រតិបត្តិ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ នៅ​ពេល​អ្នក​រាល់​គ្នា​ប្រើប្រាស់​ICT​ គឺ​យើង​ត្រូវ​ដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​ភាគរយ​ដែល​យល់​ដឹង​ ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​នេះ​ ដូច្នេះ​ការ​ប្រើប្រាស់​របស់​យើង​គឺ​ទាមទារ​ឲ្យ​មាន​សារ​ប្រយោជន៍​ដល់​សហគមន៍​ និង​សង្គម​​ជាតិ​ទាំងមូល​លើ​វិស័យសេដ្ឋកិច្ច​ កសិកម្ម​ សុខមាលភាព​ និង​ វិស័យ​សិទ្ធិ​មនុស្ស​ជាដើម​ ។​

ទាំងនេះ​មាន​គោលដៅ​ធ្វើ​ជា​ស្ពាន​ចំលង​ និង​កាត់​បន្ថយ​គម្លាត​រេ​ខូ​ប​នី​យ​កម្ម​ និង​ជា​ជំនួយ​សម្រាប់​ការ​អភិ​វឌ្ឍន៍​​ដោយ​ជំរុញ​ នូវ​ការ​ចូលរួម​ទៅ​កាន់​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រាស្រ័យ​ទាក់ទង​គ្នា​ដ៏​ទំនើប​ ព្រោះ​វា​ជា​ឧបករណ៍​ដ៏​មាន​អំណាច​មួយ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។​
​លោកស្រី​បាន​​​​​លើក​​ឡើង​​ទៀត​​ថា​​ បច្ចេកវិទ្យា​ សារ​គមនាគមន៍​និង​ព័ត៌មានវិទ្យា​ អាច​ត្រូវ​ប្រើប្រាស់​ ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាជន​ក្រីក្រ​នៅ​លើ​ពិភពលោក​។​ ក៏​ជា​ឧបករណ៍​ជំនួយ​ដល់​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្ថាប័នរដ្ឋ​ និង​ស្ថាប័នឯកជន​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​នៅ​ប្រទេស​ណាមួយ​នោះ​ ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​

​លោក​ស្រី​​ ជីម​ ម៉ា​ណាវី​ បាន​បន្ត​ទៀត​ថា​ កម្ពុជា​ជា​ប្រទេស​កសិកម្ម​ យើង​អាច​និយាយ​អំពី​e-Agriculture​។​ កសិកម្ម​​ជា​វិស័យ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ប្រើប្រាស់​ ICT​ ដោយហេតុ​ថា​ ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក​ភាគច្រើន​ពឹងផ្អែក​លើ​កសិកម្ម​ដើម្បី​ទ្រទ្រង់​ជីវិត​ ។​ ដូច្នេះ​ប្រជា​ កសិករ​ត្រូវការ​ដឹង​អំពី​តម្លៃ​ស្រូវ​ អង្ករ​ដែល​គាត់​ផលិត​ និង​ត្រូវ​ដឹង​ពី​តម្លៃ​ទីផ្សារ​ដើម្បី​គាត់​អា​ចរក​កម្រៃ​បាន​ច្រើ​ពី​ការ​លក់​ផលិតផល​របស់​គាត់​ ជាង​នេះ​គឺ​ត្រូវ​ដឹង​ព័ត៌មាន​អំពី​ធនាគារ​ណាខ្លះ​ដែល​អាច​ពួក​គាត់​ខ្ចីប្រាក់​ធ្វើ​ជាដើម​ទុក​សម្រាប់​ពង្រីក​មុខរបរ​របស់​គាត់​បន្ថែម​  ។​​លោក​ស្រី​បាន​បន្ត​មួយ​វិញទៀត​ ICT​ ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ទប់ស្កាត់​ និង​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី​ កុមារ​ តាន​រយៈ​ការ​ផ្តល់​ព័ត៌មាន​អំពី​ករណី​ហិង្សា​ រំលោក​កើតឡើង​ ការ​ផ្តល់​ព័ត៌មាន​អំពី​ច្បាប់​នានា​ដែល​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ទាំងនោះ​ ហើយ​ក៏​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​អំពើ​ហិង្សា​ និង​ចូលរួម​ទប់ស្កាត់​ផង​ដែរ​។​

​លោក​ស្ត្រី​បាន​​ បញ្ជាក់​ថា​ តាម​រយៈ​ការ​ប្រើប្រាស់​ICT​ និង​គម្រោង​ដទៃៗ​ទៀត​​​របស់​អង្គការ​វិទ្យា​ស្ថាន​បើ​ក​ទូលាយ​ដូចជា​គម្រោង​ICT4D​ Cambodia​ Network​ គឺ​សុទ្ធសឹងតែ​ប្រើប្រាស់​ បច្ចេកវិទ្យា​ សារ​គមនាគមន៍​និង​ព័ត៌មានវិទ្យា​ សម្រាប់​ពិភាក្សា​ ផ្សព្វផ្សាយ​លើ​ប្រ​ធា​ម​បទ​ទាក់ទង​និង​ការ​អភិវឌ្ឍន៍​ និង​អភិបាលកិច្ច​ល្អ​ យេ​ន​ឌ័​រ​ និង​ស្ត្រី​ជាដើម​។​ លោក​ស្ត្រី​មាន​ជំនឿ​ថា​ឆ្លង​តាម​ការ​ពិភាក្សា​នឹង​នាំ​មក​នូវ​គំនិត​ផ្តួចផ្តើម​ថ្មី​ជា​ច្រើន​ទៀត​ក្នុង​ការ​ប្រើប្រាស់​ បច្ចេកវិទ្យា​ សារ​គមនាគមន៍​និង​ព័ត៌មានវិទ្យា​ដើម្បី​អភិវឌ្ឍ​ន័​នៅ​កម្ពុជា​។​

​លោក​ អ៊ិ​ន​ មាន​ ទីប្រឹក្សា​ព្រឹទ្ធសភា​ផ្នែក​ICT​ បាន​ចាត់​ទុក​ថា​ ការ​គិ​រ​គូរ​របស់​សង្គម​ស៊ី​វិល​ច្រើន​ពិតជា​ទទួល​បាន​​ផល​ល្អ​ព្រោះ​អ្នក​ទាំងអស់​គ្នា​ សុទ្ធតែ​ជា​អ្នក​គិត​ពី​ប្រយោជន៍​ជាតិ​ ។​

តាម​រយៈ​ សិក្ខាសាលា​ថ្ងៃនេះ​នឹង​ជំរុញ​ឲ្យ​ICT​នៅ​កម្ពុជា​មានការ​ជឿនលឿន​និង​ដើរ​លើ​ផ្លូវ​វិជ្ជមាន​កាន់តែ​ប្រសើរ​។​ ព្រោះថា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ICT​នៅ​កម្ពុជា​មានការ​រីក​ចំរើន​ខ្លាំង​ពោល​គឺ​ពលរដ្ឋ​កាន់តែ​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន​ ហើយ​បើ​តាម​ទិន្នន័យ​របស់​ICT​បង្ហាញ​ថា​ មាន​ពលរដ្ឋ​ជាង​២​លាន​នាក់​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ (​អ៊ី​ន​ធើ​ណេ​ត​)​តាម​ទូរស័ព្ទ​ដៃ​ និង​១០​ម៉ឺន​នាក់​ផ្សេង​ទៀត​កំពុង​ប្រើប្រាស់​តាម​រយៈ​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​ថា​ចំនួន​អ្នក​ប្រើប្រាស់​ICT​កាន់តែ​ច្រើន​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

​ទាក់ទិន​និង​បញ្ហា​ខាងលើ​នេះ​ដែរ​ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ក្រសួងមហាផ្ទៃ​ក៏​បាន​បង្ហាញ​ចេតនា​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ហ្វេ​ក​បុក​ឲ្យ​ប្រសើរ​ឡើង​ជាង​មុន​ ដោយ​ចាប់ផ្តើម​ឡើង​ពី​ថ្នាក់​ក្រោម​ជាតិ​ ព្រោះថា​ថ្នាក់​ក្រោម​ជាតិ​មាន​សក្ក​ដា​នុ​ពល​ច្រើន​ តែ​កម្រិត​នៃ​ការ​យល់​ដឹង​របស់​ពួក​គេ​នៅ​ទាប​នៅឡើយ​។​ ហើយ​ការ​ធ្វើ​កំណែទម្រង់​នេះ​ក៏​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ពិសេស​អង្គការ​សង្គម​ស៊ី​វិល​៕​ 

ដោយ​៖​ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [785]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1531]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [792]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [558]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កូនច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ចេញមុខ​អន្តរាគមន៍​រឿងអ្នកភូមិបឹងកក់

ទំនាស់​ដី​ធ្លី​​ដ៏រ៉ាំរ៉ៃរបស់​អ្នកភូមិ​បឹងកក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [292]


សមាជិកសភាគណបក្សប្រជាជន នឹងចូលរួមក្នុងមហាបាតុកម្មជាមួយអ្នកទោសគុកទួលស្លែង

សមាជិកសភាគណបក្សប្រជាជននឹងចូលរួមក្នុងមហាបាតុក...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [263]


បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [619]


​ក្រុមកម្មក​ររោង​ចក្រវិន​ស្តារ​បន្តផ្ទុះ​កូដកម្ម​

ភ្នំពេញ៖ ​លោក ទូច សើ អនុប្រធានសហជីពសេរីកម្មករ នៃព្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [308]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 16 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 123 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1137 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748676​ នាក់