​តំបន់អាស៊ាន​ ទាំងមូលទទួលបាន​ ភ្ញៀវទេសចរ អន្តរជាតិ​៩០.២លាននាក់ ​ក្នុងឆ្នាំ២០១៣​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ក្នុងសមាគមន៍ ប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានទាំងមូល ដែលមាន១០ប្រទេស​នោះ មាន​ភ្ញៀវទេសចរ អន្តរជាតិ មកចូលទស្សនា ចំនួន៩០.២លាននាក់ ក្នុងឆ្នាំ២០១៣ កន្លងទៅនេះ គិតជា ភា​គ​រស្មើ​១២​ភាគ​​រយ បើប្រៀបធៀប ឆ្នាំ២០១២។

តួលេខនេះ ត្រូវបានអ្នកសែត ទទួលបាន នៅក្រសួងទេសចរណ៍ នៅព្រឹ​កថ្ងៃ​ទី២៧ ខែមករាឆ្នាំ ២០១៤នេះ​ក្នុង សន្និ​​​សីទសារព័ត៌មាន ស្តីពីការចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រី ទេសរណ៍អាស៊ាន លើកទី១៧ កិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អា​ស៊ាន-ចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ លើកទី១៣ និង វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៤ នៅប្រទេសម៉ាឡេស៊ី ។ទេសចរផ្ទៃ ក្នុងប្រទេសអាស៊ាន មានចំនួន៤៦ភាគរយ ក្នុងកំណើន ប្រ​មា​ណ១០ភាគរយ។ តាមផែន ការយុទ្ធ​សាស្ត្រ ទេសចរណ៍ អាស៊ាន២០១១-២០១៥។  នៅឆ្នាំ២០១៥ខាងមុខនេះ អាស៊ានគ្រោងនឹងទទួល បានទេសចរ អន្តរជាតិ ប្រមាណ១០៧លាននាក់។

ដោយឡែក ក្នុងឆ្នាំ២០១៣នេះ កម្ពុជាទទួល បានទេសចរអន្តរជាតិ ប្រមាណ៤.២លាននាក់ កើនឡើង១៨ភាគរយ ធៀបនឹង ឆ្នាំ២០១២ ហើយ តាមការរំពឹងទុក កម្ពុជា អាចនឹងទទួលបាន ទេសចរអន្តរជាតិប្រមាណ ៥លាននាក់នៅ​ក្នុងឆ្នាំ២០១៥ និង ប្រមាណ៧.៥លាននាក់ នៅឆ្នាំ២០២០ខាងមុខ។

លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជាមាន សក្តានុពល ធម្មជាតិសម្បូរបែបណាស់ ដែល​អាច​ទាក់ទាញ ភ្ញៀវទេសចរមក លេងកម្ពុជា ដូចជា ទេសចរវប្បធម៌ តំបន់ រមណីយដ្ឋាន ធម្មជាតិ ហើយគោល​ដៅ​អាស៊ានទាំងមូល និយាយជារួម និងកម្ពុជានិយាយដោយ ឡែក គ្រោង នឹង​បង្កើតទេ​សចរណ៍ផ្លូវទឹក តាមដងទន្លេ​មេគង្គ ឱ្យរឹតតែមាន សក្កានុពល ថែមទៀត។

ក្នុងកិច្ចប្រជុំ នៅប្រទេសម៉ាឡេស៊ី​ អង្គប្រជុំក៏បានបញ្ចូល«ទេចរណ៍បែបសុខភាព»ជាផលិតផលទេសច​រណ៍​អាស៊ាន​​ថ្មី មួយទៀត ក្នុងផែនការ យុទ្ធសាស្ត្រ ទេសចរណ៍ អាស៊ាន ២០១១-២០១៥ និងបានជំរុញឱ្យ មានការរៀប​ចំផែន​ការ អភិវឌ្ឍន៍ អេកូទេសចរណ៍ អាស៊ាន។គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសរណ៍ អាស៊ានលើកទី១៧នេះ បានផ្តល់​រង្វាន់ សណ្ឋាគារ បៃតងអាស៊ាន២០១៤-២០១៦ ចំនួន១០សណ្ឋាគារ សម្រាប់ប្រទេស នីមួយៗជាសមាជិក​អាស៊ាន ដែលក្នុងនោះកម្ពុជា ក៏បានទទួលរង្វាន់ សណ្ឋាគារបៃតង ចំនួន១០ផងដែរ៕ ដោយ​៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

កូរ៉េនៅតែបន្ដពង្រីក​ទំនាក់ទំនង​និងកិច្ចសហ​ប្រតិបតិ្ដការ​ជាមួយគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

​ភ្នំពេញ ៖ ដោយមានប្រវត្តជាមិត្តដ៏ជិតស្និត និងមានកិ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [513]


លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទូល រូបសំណាកគ្រុឌ និងហនុមានសម្តែងឫទ្ធិ

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទូល រូបស...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [423]


ប្រទេស​​អ៊ី​​តាលី​​ឧបត្ថម្ភប្រាក់​​ ១.៦លាន​ផោន​ក្នុង​​ការជួស​ជុលទី​ក្រុង​​បុរាណ ​​Pompei​i​​

អ៊ីតាលី៖ កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាលរបស់ប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [411]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 577 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1092 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231191​ នាក់