​ភ្ញៀវទេសចរ​ទៅកម្សាន្ត​ខេត្ត​ព្រះសីហនុ​ ក្នុងឱកាសចូលឆ្នាំថ្មី​ប្រពៃណីចិន​-វៀតណាម​យ៉ាងច្រើន​កុះករ​ប្រមាណជាង​បួនម៉ឺន​នាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ  ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាមឆ្នាំ​២០១៤ កន្លងទៅថ្មីៗ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរ​ជាតិ​យ៉ាងច្រើន​កុះករ​ដើរ​កម្សាន្ត​ដោយ​អ្នកខ្លះ​ ទៅលេង​ក្រៅប្រទេស តែ​ដោយ​ឡែក​​ខ្លះបានធ្វើដំណើរ​កម្សាន្ត​របស់​ខ្លួន​នៅក្នុង​ស្រុក​មាន​ជាអាទិ៍​ទីក្រុង​ព្រះសីហនុ ខេត្តកំពត កែប សៀមរាប រតនគិរី មណ្ឌលគិរី​។​ល​។ក្នុងនោះ ក្រុងព្រះសីហនុ ជាទី​ក្រុង​ទេសចរណ៍​សំបូរ​ទៅដោយ​រមណីយដ្ឋាន​ធម្មជាតិមាន​ឆ្នេរ​សមុទ្រ​ កោះ ដ៏​មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត​យ៉ាង​វែង និង​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេងៗ​ជាច្រើន​កន្លែង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ចូលមក​ទស្សនា និង​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​ផងដែរ​។​

ប៉ុន្តែ​មិនថាតែ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម​ ប៉ុណ្ណោះ​ទេ នៅក្នុង​ពិធីបុណ្យ​ជាតិ បុណ្យ​អន្តរ​ជាតិ​​ឬក៏​ថ្ងៃ​ឈប់សម្រាក​ផ្សេងៗ​ទៀត ក៏មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​មក​ទស្សនា និង​លេង​កម្សាន្ត​យ៉ាងច្រើន ហើយ​មិនតែប៉ុណ្ណោះ ក៏មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ជាច្រើន​សញ្ជាតិ​បានមក​តាំង​លំនៅស្ថាន និង​បើក​បម្រើសេវា​ទេសចរណ៍ និង​សេវាកម្ម​ផ្សេងៗ​ទៀត​យ៉ាងច្រើន​សំបូរបែប​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ ទេសចរណ៍​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​ផងដែរ​។

បើតាមប្រសាសន៍របស់បងស្រី សុខ ស្រីស្រស់ ជា​អាជីវករ​ម្នាក់ ដែលមាន​ទីតាំងនៅ​ឆ្នេរសមុទ្រ​សម្រាប់​ឲ្យ​ភ្ញៀវ​សម្រាក​​កម្សាន្ត​បាន​ឲ្យដឹងថា នាឱកាស​នេះ ជា​ឱកាស​មាស​ឱកាស​ប្រាក់​សម្រាប់​ពួក​គាត់ ខណៈ​គាត់​កំពុង​នាំគ្នា​ដុតដៃ​ដុត​ជើង​រួត​រះ​បម្រើ​សេវាកម្ម មាន​ម្ហូបអាហារ និង​កន្លែង​សម្រាក​កម្សាន្ត ដោយ​ទឹកមុខ​រីករាយ​ភ្លេច​អស់​ភាព​នឿយហត់​ក្នុងកំឡុងពេល​នេះ​។រីឯ​នៅ​កន្លែង​សំចត​យានយន្ត​វិញ គឺ​ពេញ​សឹងតែ​រក​កន្លែង​ចត​គ្មាន​ផងនេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​បងប្រុស ចំរើន ជា​អ្នក​ទទួល​​ផ្ញើ​ឡាន​ម៉ូតូ​នៅ​តំបន់ឆ្នេរ​អូ​ឈើទាល​។​

ភាព​រីកចំរើន​លើ​ស្ទើរ​គ្រប់​វិស័យ​របស់​កម្ពុជា ពិសេស គឺ​វិស័យ​ទេសចរណ៍​ដែលជា​ឧស្សាហកម្ម​បៃតង​ដ៏​សំខាន់​សម្រាប់​​ការអភិវឌ្ឍន៍​ ជាតិ​។ មិនតែប៉ុណ្ណោះ មិន​ថា​នាឱកាស​អ្វី​នោះទេ តំបន់​ទេស​ចរណ៍​រប​ស់​ខេត្ត​មួយ​នេះពេញ​ព្រៀប​ទៅដោយ​ភ្ញៀវទេសចរ​សឹង​គ្រប់​សញ្ជាតិ​មក​ទស្សនា​ផងដែរ​។

សូមបញ្ជាក់ថា បើយោងតាមមន្ត្រី​ជំនាញ​មន្ទីរ​ទេសចរណ៍ខេត្ត​ព្រះសីហនុ បាន​អះអាងថា ក្នុង​ឱកាស​​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណី​ចិន មាន​ភ្ញៀវ​ទេសចរណ៍ ប្រមាណ​ជាង​បួន​ម៉ឺន​នាក់ បាន​មកលេង​កំសាន្ត​​នៅ​ខេត្ត​ព្រះសីហនុ។បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០១៣ កន្លងមក មានការ​កើនឡើង ប្រមាណ ១២ ភាគរយ​។​ ហើយក្នុង​ដំណើ​កំសាន្ត​របស់​ភ្ញៀវ​ទេស​ចរណ៍ នៅលើ​ដែន​គោក និង​នៅតាម​ដែន​កោះ​ក្តី ពុំមាន​គ្រោះថ្នាក់​អ្វី​កើតឡើងមកលើ​ភ្ញៀវ​នោះទេ គឺ​ប្រកប​ដោយ​​សុ​វត្តិភាព ក្នុងអំឡុងពេល​បុណ្យ​ចូលឆ្នាំ​ចិន​នេះ​៕ ដោយ​៖ ភីន​ រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [566]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [520]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [552]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [497]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [484]

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សត្វត្រយ៉ង​ចង្កំ​ក​ស​ចំនួន​៩៧៣​ក្បាល ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ កំណត់ត្រាថ្មីនៃសត្វត្រយ៉ងចង្កំកស(Pseudibi...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [357]


​ក្រសួង​អប់រំ​អំពាវ​នាវ ​កុំឱ្យ​យុវជនខ្មែរ ​មានការជ្រួលជ្រើម​ភ្លើតភ្លើន​ខ្លួន​នៅក្នុងថ្ងៃ ​១៤ កុម្ភ:

ភ្នំពេញៈ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​អប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [323]


មេជួញ​ថ្នាំ​ញៀន​ David ​Mather​ ត្រួវបា​នឃុំ​ខ្លួន​នៅប្រទេសអេ​ស្ប៉ាញ​

អង់គ្លេស៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ មេជួញដូរថ្នាំញៀនម្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [256]


ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក ​មេម៉ាយ​​ម្តង​ជា​ពីរ​ដង​​​ជាប់ខ្នោះ​ប៉ូលិស

ជន​ប្រមឹក​ប៉ុន​ប៉ង​​រំលោភ​កូនស្រី​អ្នក ​មេម៉...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [237]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 20 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 20 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745999​ នាក់