អត្ថន័យធម៌​​បរាភវ​​សូ​ត្រ​​ក្នុង​​ការ​​អប់រំ​​មនុស្ស​​អោយ​​ដើរ​​ផ្លូវ​​ល្អ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ:ធម៌បរាភវសូត្រត្រូវបានព្រះសង្ឃយកមកសូត្រសម្រាប់អប់រំទូន្មានមនុស្សទូទៅអោយដើរផ្លូវល្អ។ធម៌បរាបវសូត្រនេះជាញឹកញាប់ត្រូវអ្នកកាន់ព្រះពុទ្ធសាសនាយកមកសូត្រក្នុងឱកាសភ្ជុំបិណ្ឌរយៈពេល១៥​ថ្ងៃ ព្រោះជាពេលវេលាមួយដែលប្រជាពលរដ្ឋអាចបានស្តាប់ច្រើននាក់ ពេលដែលគេជួបជុំគ្នាធ្វើបុណ្យទាន។

           បរាភវសូត្រមានន័យថា សេចក្តីវិនាស ដំបូងឡើយត្រូវបាន​ព្រះសម្មាសម្ពុទ្ធទ្រង់សំដែង​តបទៅនឹង​ទេវតាដែលបានទូលសួរព្រះអង្គពីហេតុដែលនាំអោយវិនាសសាបសូ​ន្យចា​កគុណ។ធម៌បរាបវសូត្រ​នេះមាន​១២​គាថា សម្តែងពីទង្វើដែលមនុស្សសត្វក្នុងលោ​-កសន្និវាសនេះ គួរជៀសវាងដើម្បីកុំអោយកើតសេចក្តីវិនាស​អន្តរាយដល់ខ្លួន។ព្រះតេជគុណ ឧត្តមចរិយា ឆឹង ប៊ុនឈា សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជនិងជាព្រះចៅអធិការវត្តស្រះចក បានពន្យល់ដោយសង្ខេបលើគាថា មួ​យ​​ចំនួនដែល​ប្រែជា​ភាសា​ខ្មែរថា« អ្នកដេកច្រើន១ និយាយច្រើន១ និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង អ្នកខ្ជិលច្រអូស មិនមាន​ខ្នះខ្នែង ខឹងច្រើនសម្តែងអោយគេឃើញបាន ហេតុធម៌ទាំងនោះមិនជាកល្យាណ នាំអោយខកខាន ខាតខូ​ច​ប្រយោជន៍ មានជាប្រធាន តិចច្រើនដោយហោច​ នាំបង់ប្រយោជន៍ ហើយអោយវិនាស»។តាមគាថា បន្តបន្ទាប់​ទៀតនោះ ព្រះតេជគុណបានបន្ថែមថា «នរជនណា មានទ្រព្យធនធាន ហើយខ្លួនមិនបាន ចិញ្ចឹមរក្សា មាតា​បិតា ដែលចាស់ជរា ហេតុនោះទៅជា នាំអោយវិនាស»។យោងតាមឯកសារបុណ្យភ្ជុំបិណ្ឌ គេធ្វើបុណ្យនេះ​ឡើងក្នុងគោលបំណងបីយ៉ាង ទី១.ធ្វើឧទ្ទិសកុសលចំពោះបេតបុគ្គលឬប្រេតបុគ្គល​ដែលចែកឋានទៅ​កាន់​បរលោក ទោះទៅកើតអ្វីក៏ដោយ មិនថាប្រេត នរក តិរច្ឆាន អសុរកាយ នោះទេ។ទី២.ធ្វើដើម្បីអោយបាន​សេចក្តី​សុខសេចក្តីចម្រើនសិរីសួស្តីដែលកើតពីផលទានដល់ខ្លួន។និងទី៣.ធ្វើដើម្បីបង្កើតសាមគ្គីធម៌​របស់​ជាតិ។គួរបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌមានរយៈពេល១៥ ដោយចាប់ផ្តើមពីថ្ងៃ១រោចរហូត​ដល់ថ្ងៃ១៥រោច​ខែ​ភទ្របទនៃចន្ទគតិ។ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌឬថ្ងៃកាន់បិណ្ឌ។ ចំណែកថ្ងៃ១៥រោចគេ​ហៅថា ថ្ងៃភ្ជុំបិណ្ឌឬភ្ជុំធំបង្ហើយ៕ដោយៈ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​​ប្រកួត​​កីឡា​ស៊ីហ្គេម​​៖ កម្ពុជា​​ទទួល​បាន​​មេដាយ​​២៣​​គ្រឿង​​ហើយ​​
កីឡាបាល់ទាត់ជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [666]

ភ្នំពេញ៖ កម្ពុជា​ទទួល​បាន​មេដាយ​២៣គ្រឿង​ហើយ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ​រហូតមក​ដល់​ព្រឹក​​ថ្ងៃ​ទី១៦ ​ធ្នូ ២០១៣។ មេដាយ​មាស​ដែល​កម្ពុជា​ទទួល​បាន​រហូត​មក​ដល់​ពេល​នេះ​ មាន​៤លើ​វិញ្ញា​សា​... អានបន្ត


ទស្សនាការផ្សាយបន្ត​ផ្ទាល់​ការ​ប្រ​កួត​កី​​ឡា​បាល់​ទា​ត់​ពី​​ចក្រ​ភពអង់គ្លេស
កីឡាបាល់ទាត់ជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [743]

មានអ្នកស្នេហាកីឡាបាល់ទាត់ច្រើនកុះករបានចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ពីចក្រអង់ គ្លេសនូវការ ប្រកួតដ៏គួរជក់ចិត្តមួយរវាងក្លឹបបាល់ទាត់ យក្សពីររបស់ចក្រភពអង់គ្លេស កាលពីរាត្រីថ្ងៃ ទីអាទិត្យទី01 ខែធ្នូ ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។... អានបន្ត


បើក​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​នៅ​ខេត្ត​កំពង់​ចាម
កីឡាបាល់ទាត់ជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [678]

ខេត្ត​កំពង់​ចាម​ ៖ ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​ទូទាំង​​ប្រទេស​ ប្រចាំ​ឆ្នាំ​សិក្សា​២០១២-​២០១៣​ ក្នុងនោះ​មាន​ បាល់​ទាត់​ បាល់​ទះ​ បាល់​បោះ​ និង​អត្ត​ពលកម្ម​ ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​កាលពីរសៀល​ថ្ងៃ​

... អានបន្ត


បី​នាក់​​ជ្រុះ​ចេញ​ពី​បញ្ជី​ជម្រើស​ជាតិ​​គឺ…
កីឡាបាល់ទាត់ជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [712]

បញ្ជី​ឈ្មោះ​ចុង​ក្រោយ​បង្អស់​នៃ​ក្រុម ជម្រើស​ជាតិ ដើម្បី​ឆ្ពោះ​ទៅ​ ហ្វីលីពីន ​នៅ​ម៉ោង​​ប្រហែល​​១០ព្រឹក​ស្អែក​នេះ

... អានបន្ត


ពហុកីឡដ្ឋានតេជោមរកតគ្រោងបើក ការដ្ឋានសាងសង់នៅមុនថ្ងៃបុណ្យ ចូលឆ្នាំខ្មែរ
កីឡាបាល់ទាត់ជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [754]

ពហុ​កីឡដ្ឋានតេជោមរកត​គ្រោងនឹងបើកការដ្ឋានសាងសង់នៅមុន​ថ្ងៃបុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំរោង ចត្វាស័ក ពស ២៣៥៦ ដែលត្រូវនឹងខែមេសាឆ្នាំ២០១៣នេះ ក្រោមវត្តមានដ៏ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាចំណងដៃឆ្នាំថ្មី​ជូនប្រជាពលរដ្ឋកម្ពុជា។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សេវាជួលយានយន្ត ​នឹងក្លាយ​ជាទ្រង់ទ្រាយ​ដ៏សំខាន់​មួយនៃ​ឩស្សាហកម្ម​ដឹក​ជញ្ជូន​នៅកម្ពុជា​

ភ្នំពេញ៖ សេវាជួលយានយន្ត នឹងក្លាយជាទ្រង់ទ្រាយសំខាន់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [349]


ការប៉ះ​ទង្គិច​គ្នា​នៅប្រទេស​ស៊ូដង់​ខាងត្បូង​ឆក់់យក​ជីវិត​មនុស្ស​ប្រហែល​ ៤០០​ទៅ ៥០០​នាក់​

ស៊ូដង់ខាងត្បូង៖ យោងតាមអង្គការសហប្រជាជាតិបានអោយដឹងថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [321]


ក្រុម​ Manchester​ City​ បំបាក់​ក្រុម ​Spur ដោយ​លទ្ធផល​ ៥-១​

អង់គ្លេស៖ កាលពីវេលាម៉ោង ២និង៤៥នាទីរំលងអាធ្រាត្រយប់...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [416]


មក​មើល smartphone ចិន​ដែល​ស្ដើង​ជាង​គេ​បំផុត​ទៅ​មើល៍

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

វិភាគព្រឹត្ដិការ​ណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [715]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 219 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 534 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963434​ នាក់