កម្ពុជាបើកយុទ្ធនាការ​ចាក់វ៉ាក់​សាំង​ជំងឺ​កញ្ជ្រិល​និង​ស្អូច
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ក្រសួង​សុខា​ភិ​បាល​ បាន​អំពាវ​នាវ​ឲ្យ​អាណា​ព្យាបាល​រឺ​មាតា​បិតា​ ដែល​មាន​កូន​អាយុ​ចាប់​ពី​៩​ខែ​ដល់​១៥​ឆ្នាំ​  ត្រូវ​ប្រញាប់​នាំ​បុត្រ​ធី​តា​របស់​ខ្លួន​ មក​ទទួល​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​ និង​ស្អួច​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ ក្នុង​ អំឡុង​ពេល​នៃ​យុទ្ធ​នា​ការ​ ចាប់​តាំង​ពី​ថ្ងៃទី​២១​ ខែ​តុលា​ រហូត​ដល់​ថ្ងៃទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​តាម​មណ្ឌល​សុខ​ភាព​គ្រប់​ភូមិ​-​ឃុំ​-​ស្រុក​ប្រតិបត្តិ​ និង​តាម​ប៉ុស្តិ៍​ផ្តល់​ថ្នាំ​បង្ការ​ជា​ច្រើន​ទៀត​ផង​ដែរ​។​

           កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០១៣​ លោក​ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិ​បាល​ បាន​ធ្វើការ​អំពាវ​នាវ​ ឲ្យ​អា​ណា​ព្យា​បាល​រឺ​មាតា​បិតា​កុមារ​ទាំង​អស់​ ត្រូវ​នាំ​បុត្រ​ធី​តា​មក​ទទួល​ថ្នាំ​បង្ការ​គ្រប់​គ្នា​ ក្នុង​រយៈ​ពេល​នៃ​ យុទ្ធនាការ​ ដែល​បាន​បែង​ចែក​ជា​បី​វគ្គ​ដូច​ដែល​បាន​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​ ទូរ​ទស្សន៍​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ ដើម្បី​ឲ្យ​កូន​ចៅ​បាន​ទទួល​ថ្នាំ​បង្ការ​គ្រប់​ចំនួន​ ជៀស​ផុត​ពី​ការ​ឈឺ​និង​ស្លាប់​ ដោយ​ជំងឺ​ដែល​អាច​ការ​ពារ​ បាន​។​ លោក​ម៉ម​ ប៊ុន​ហេង​បាន​មាន​ប្រសាសន៍​ថា​៖«​បន្ទាប់​ពី​យុទ្ធនា​ការ​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រិល​ និង​ស្អូច​ពី​មុខ​បញ្ចូល​គ្នា​ គឺ​ជា​ការ​ចាប់​ផ្តើម​បញ្ចូល​នូវ​វ៉ាក់​សាំង​ថ្មី​មួយ​ទៀត​ ក្នុង​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​របស់​ក្រសួង​សុខា​ភិបាល​»​។​

            នៅ​ថ្ងៃ​នេះ​ក្រសួង​សុខាភិបាល​ បាន​ប្រកាស​ផង​ដែរ​អំពី​ការ​ដាក់​បញ្ជូល​វ៉ាក់​សាំង​ប្រភេទ​ថ្មី​ ក្នុង​កាល​វិភាគ​របស់​កម្ម​វិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​ ដើម្បី​ការ​ពារ​កុមារ​ពី​ការ​ចម្លង​ជំងឺ​ ដែល​បណ្តាល​មក​ពី​វិរូស​ពីរ​ប្រភេទ​ គឺ​កញ្រ្ជិល​និង​ស្អូច​ ដោយ​ការ​ដាក់​បញ្ជូល​គ្នា​ក្នុង​ដូស​តែ​មួយ​។​ ផ្តើម​ចេញ​ពី​យុទ្ធនា​ការ​ដែល​បាន​ធ្វើ​កន្លង​មក​នេះ​ រហូត​មក​ដល់​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​ កុមារ​កម្ពុជា​មិន​កើត​ជំងឺ​កញ្ជ្រិល​ មិន​ស្លាប់​ដោយ​ជំងឺ​កញ្ជ្រិល​ ហើយ​ក៏​មិន​រង​គ្រោះ​ ដោយ​ជំងឺ​រលាក​សួត​ ជំងឺ​រាគ​រូស​ ខ្វះ​អាហារ​រូបត្ថម្ភ​ ឬ​ពិការ​ភ្នែក​ដែល​បណ្តាល​មក​ពី​ជំងឺ​កញ្ជ្រិល​ទៀត​ទេ​ ដូច្នេះ​ការ​បញ្ចូល​វ៉ាក់​សាំង​ជំងឺ​កញ្ជ្រិល​ក្នុង​យុទ្ធនាការ​នេះ​ គឺ​មាន​បំណង​បន្ត​បង្កើន​ការ​ពារ​ជំងឺ​ដល់​កុមារ​រហូត​ដល់​បំបាត់​ជំងឺ​កញ្ជ្រិល​អស់​ទាំង​ស្រុង​។​
            លោក​Pieter​ Van​ Maaren​ តំណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ ពេល​៣​ខែ​ទៅ​មុខ​ កុមារ​នៅ​ទូទាំង​ប្រទេស​ជាង​៤​លាន​នាក់​ និង​បាន​ទទួល​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រិល​រួម​បញ្ចូល​ ជា​មួយ​វ៉ាក់​សាំង​ថ្មី​ការ​ពារ​ជំងឺ​ស្អូច​ផង​ដែរ​ ដូច្នេះ​កុមារ​ទាំង​អស់​បាន​ការ​ពារ​ទល់​និង​ជំងឺ​កញ្ជ្រិល​និង​ជំងឺ​ ស្អូច​។​ លោក​បន្ត​ថា​ ក្នុង​ពេល​ថ្មី​ៗ​នេះ​ មាន​ការ​ផ្ទុះ​ជំងឺ​ស្អូច​ ធ្វើ​ឲ្យ​ទារក​ទើប​កើត​រង​ផល​វិបាក​នៃ​ជំងឺ​ស្អូច​ពី​ កំណើត​ដែល​បណ្តាល​ឲ្យ​ទារក​ពិការ​ភ្នែក​ គរ​ ថ្លង់​ និង​មាន​ជំងឺ​បេះ​ដូង​។​ លោក​បញ្ជាក់​ថា​៖«​លក្ខណៈ​ ពិសេស​នៃ​យុទ្ធ​នា​ការ​នេះ​ គឺ​ផ្តោត​ទៅ​លើ​សហគមន៍​ដែល​មាន​ហានិភ័យ​ខ្ពស់​ និង​សហគមន៍​ដែល​ងាយ​ រង​គ្រោះ​ទាំង​នេះ​ មាន​ទី​ប្រជុំជន​មិន​ទាន់​រៀប​រយ​ ប្រជា​ជន​រស់​នៅ​លើ​ទឹក​ ប្រជា​ជន​ចំណាក​ស្រុក​ និង​ប្រជា​ជន​រស់​នៅ​តាម​ភូមិ​ដាច់​ស្រយ៉ាល​ផង​ដែរ​»​។​
            លោក​សុខ​ សុ​គន្ធ​ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​បាន​ឲ្យ​ដឹង​ថា​ កុមារ​អាយុ​៩​ដល់​១៥​ឆ្នាំ​ និង​ទទួល​បាន​នូវ​វ៉ាក់​សាំង​ពីរ​មុខ​រួម​បញ្ជូល​គ្នា​នេះ​ ព្រម​ទាំង​បន្ថែម​នូវ​គ្រាប់​ថ្នាំ​ជីវជាតិ​អា​ និង​ថ្នាំ​ ទម្លាក់​ព្រូន​ប្រភេទ​មេ​បង់​ដា​ហ្សល​ ឬ​អាល់​បង់​ដា​ហ្សល​ផង​ដែរ​។​ លោក​ថា​៖«​យុទ្ធនា​ការ​នេះ​និង​សម្រេច​ឲ្យ​បាន​ អត្រា​គ្រប​ដណ្តប់​លើស​ពី​៩៥​ភាគ​រយ​ នៅ​គ្រប់​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​មណ្ឌល​សុខ​ភាព​និង​សហគមន៍​»​។​
ដោយ៖អភិរក្ស
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [620]

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អ៊ី អន ម៉​ល​ខូ​អិ​ល​ធី​ឌី ​បានលើកឡើង កាលពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១២​​ នៅសង្កាត់ទន្លេ​បាសាក់​​ថា ​ទោះបីជា​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ននេះនៅ​មិន​ទាន់​មានស្ថិរភាពល្អប្រសើរ​យ៉ាងណាក៏ ​... អានបន្ត


​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [693]

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​អំពាវនាវឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡាបន្ត ពង្រឹងគុណ ភាព អប់រំនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវតែ​បន្ត​ការខិត​ខំប្រឹងប្រែងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដែលជាកត្តាមិន​អាចខ្វះ ... អានបន្ត


​ក្នុង​១​ឆ្នាំ​ៗ​​ រដ្ឋាភិបាល​កម្ពុជា​​ចំណាយ​​ប្រមាណជា​​៣០០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​គុណ​ភាព​អប់រំ​​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [630]

ភ្នំពេញ​៖ អង្គការ UNESCO បានធ្វើការវាយតម្លៃថា កម្ពុជា​បាន​ចំណាយ​ថវិកា ប្រហែល​ជាង​៣០​០​​​លាន​ដុល្លារ​អាម៉េរិកក្នុង​មួយ​ឆ្នាំៗទៅ​លើ​ការ​ពង្រឹងគុណភាពវិស័យ​អប់រំ​។​លោកស្រី Anne Lemaistre តំណាង អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា មាន​​... អានបន្ត


​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ស្តីពីវិធីសាស្រ្តបង្រៀន និងរៀប​លើមុខ​វិជ្ជា​​បុរេសំណេរ សម្រាប់​កុមារ​អាយុ៥ឆ្នាំ ផ្នែកមត្តេយ្យសិក្សារដ្ឋ នៅ ក្នុងមធ្យមសិក្សា​គរុកោសល្យ មត្តេយ្យមជ្ឈិម។លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​... អានបន្ត


​ជ្រើសរើសយុវជនឆ្នើម​ផ្នែកកុំព្យូទ័​រ​(MOS)​ទៅប្រគួត​ដណ្តើមពាន់រង្វាន់​ពិភពលោកនៅ ​Disneyland California America ​ឆ្នាំ​២០១៤​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [773]

ភ្នំពេញ៖ សិស្ស-និស្សិតកម្ពុជា​ប្រមាណជាង៨៦,២០០នាក់មកពី​ទូទាំងប្រទេស​គ្រោង​ប្រកួតប្រជែង​សមត្ថ​​​​​​​ភាពលើជំនាញ បច្ចេកទេសកុំព្យូទ័រ Microsoft Office Specialist ដើម្បី​ជ្រើស​រើសយកជើងឯកឆ្នើម​សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រកួត​,....... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លើកស្ទួយនិង​គាំទ្រ​ឱសថផលិត​នៅក្នុងស្រុក ​ដោយលុប​បំបាត់ឱសថ​ក្លែងក្លាយ​

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [306]


បំផ្ទុះ​គ្រាប់បែក​នៅប្រទេស​លីបង់​ ស្លាប់​ ៥នាក់​ រងរបួស​ជាង ៦០នាក់​

ប្រទេសលីបង់៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ការបំផ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [362]


មនុស្សពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បន្ទុះ​គ្រាប់​បែក​នៅ​រដ្ឋ​ធា​នី ​Rwanda​

Kigali ៖ មនុស្សពីរនាក់បានស្លាប់នៅក្នុងការបន្...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [454]


លោកកឹម សុខា៖ ​ជំហរគណបក្ស​សង្រ្គោះជាតិ​គឺយើងជា​អ្នកឈ្នះឆ្នោត​

ភ្នំពេញ៖ ​លោក កឹម ​សុខា អនុ​ប្រធានគណបក្ស​សង្រ្គោះជ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [268]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 14 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 192 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749930​ នាក់