​សិស្ស​វិទ្យាល័យ​បឹងត្របែក ​មិន​បាន​រៀនសូត្រ​តា​ម​កម្មវិធី​សិក្សា ​ព្រោះ​ជាប់​រវល់​ដោះដូរ​ ថ្នាក់រៀន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ចាប់តាំងពីថ្ងៃបើកបវេសនកាលមកដល់ពេលនេះ សិស្សថ្នាក់ទី១១ នៃវិទ្យាល័យបឹង ត្របែក មិនទាន់​បាន​​​​ដំណើរការសិក្សារៀនសូត្រតាមកម្មវិធីសិក្សានៅឡើយទេ ដោយសារពួកគេជាប់ រវល់ជួបពិភាក្សា​ជាមួយ​ លោក​ស្រី ​​សេង សុគន្ធា ដែលជានាយិករងពីបញ្ហាដោះដូរថ្នាក់រៀន។ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញមាន​សិស្ស​ ​(ស្រីប្រុស)​ទៅអង្គុយ ឬឈរតម្រង់​ជួរគ្នា​ចាំជួបលោក​ស្រីនាយិការង​ដើម្បីដោះដូរថ្នាក់ឱ្យពួកគេមានឈ្មោះ​រៀនថ្នាក់​​​ជាមួយមិត្តភ័ក្រ​ដែលធ្លាប់​រៀនជាមួយគ្នា កាលពីនៅថ្នាក់ទី១០។ បញ្ជីាឈ្មោះសិស្សថ្នាក់ទី១១ សម្រាប់​ឆ្នាំសិក្សា​​​២០១៣-២០១៤ ត្រូវបានរៀបចំឡើងក្នុងភាពមិនប្រក្រតី ដោយឈ្មោះ​សិស្សក្នុងថ្នាក់នីមួយៗត្រូវបាន​ក្រឡុក​បញ្ចូល​​​គ្នា។

បើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានឱ្យសារព័ត៌មានអ៊ិចប្រេសអាប់ដេតដឹងថា ដើម្បីបានរៀន​ថ្នាក់ជួប​មិត្ត​​ភ័ក្រ​​ដូច​កាល​នៅរៀន​​​ ​ថ្នាក់​ទី១០ សិស្សត្រូវទៅពិភាក្សាការងារដោះដូរថ្នាក់រៀនជាមួយនឹងលោកស្រី សេង សុគន្ធា ​នាយិការងទទួល​ ​បន្ទុកថ្នាក់ទី១១ ដោយភ្ជាប់ជាមួយនូវលុយចំនួនចាប់ពី១០ ដុល្លារ​អាមេរិក​ឡើង​ទៅទើបការងារ​​បាន​សម្រេច​​​ តាមបំណង។

ប្រភពព័ត៌មានពីសិស្សថ្នាក់ទី១១ នៃវិទ្យាល័យបឹងត្របែក​បានប្រាប់ដោយ​ក្នុង​​លក្ខ​ខណ្ឌ​សុំមិន​​ បញ្ចេញ​ឈ្មោះ​ឱ្យ​​ដឹង​ថា ដោយសារបញ្ហាការដោះដូរសិស្សពីថ្នាក់មួយទៅថ្នាក់មួយ​នេះហើយ ធ្វើឱ្យ​សិស្ស​​​ ​ មិនចូលរៀន គ្រូក៏មិន​​បាន​បង្រៀនដែរ ពីព្រោះតែបញ្ហាមិនទាន់មានបញ្ជីឈ្មោះ​សិស្សជា​ផ្លូវការ​នៅ​ឡើយ​។​ ​បើ​តាម​ប្រភពព័ត៌មាន​ពី​​លោកគ្រូ អ្នកគ្រូ ដែលអ្នកយកព័ត៌មានយើងបានជួបបានឱ្យដឹងថា លោកស្រី សេង ​ សុគន្ធា ពិតជាអសមត្ថភាព​​ក្នុងការគ្រប់គ្រងដឹកនាំពិប្រាកដមែន។​

លោកស្រី សេង សុគន្ធា ត្រូវបាន​ដំឡើង​ តួនាទីពីគ្រូបង្រៀនធម្មតាទៅជានាយិការងវិទ្យាល័យ ដោយសារ​អំ​​ណាច​​​ទឹក​ប្រាក់​ប៉ុណ្ណោះ ពោលគឺ «តួនាទី​ នោះធ្លាក់ពីលើមេឃមក»។​ប្រភពព័ត៌មានដ៏រសើប​មួយបានឱ្យ​ដឹង​​ទៀតថា ចាប់តាំងពីកាន់តំណែងមកលោក ស្រី​នាយិការង រូបនេះ តែងតែធ្វើការដោះដូរសិស្ស​ពីថ្នាក់មួយទៅ​
ថ្នាក់​មួយ តាំងពីដើមឆ្នាំដល់ចុងឆ្នាំសិក្សា
។  ពេលខ្លះ យកលុយសិស្សហើយមិនដូរថ្នាក់រៀនឱ្យសិស្សទៀត។ ​មិនតែប៉ុណ្ណោះទេ សូម្បីតែ​សៀវភៅ​សិក្ខាគារិក​ ធ្វើដោយខ្លួនឯងមិនប្រើគ្រូប្រចាំ​ថ្នាក់តែបែរជាប្រើសិស្ស​ឱ្យចម្លង​​ពិន្ទុចូលទៅវិញ ។​

លោកគ្រូ អ្នកគ្រូបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះ មិនមែនថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រាជ​ធានី​ភ្នំពេញ ដែលជាបេះដួងនៃប្រទេសកម្ពុជា មិនបានដឹងនោះទេ តែក៏មិនមាន​វិធាន​ការ​អ្វី​ដែរ។ លោក ជា ជាតិ ប្រធានមន្ទីរអប់រំ និងលោក ហួត សំរិទ្ធ អនុប្រធានមន្ទីរអប់រំបានបញ្ជាក់ថា ការដាក់សិស្សក្រឡុកបញ្ចូលគ្នា គឺ​ជា​បច្ចេកទេសគ្រប់គ្រងសិស្សរបស់នាយក  ឬនាយករង។ លោកគ្រូ អ្នកគ្រូ បានបង្ហាញ នូវភាពអត់ធ្មត់ដោយរង់​ចាំ​មើលវិធានការរបស់ថ្នាក់លើ មុននឹងពួកគាត់​ត្រូវជួប​ប្រជុំគ្នា ដើម្បីសម្រេច ចិត្តថា តើត្រូវដកហូតសេចក្តីទុ​ក​ចិត្ត​ក្នុង​ការគ្រប់គ្រងនឹងដឹកនាំពីលោកស្រី សេង សុគន្ធ ដោយរបៀបណា។

សូមរម្លឹកថា ​កាលពី​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​ ២០១៣ លោក​ ហង្ស ​ជួនណា​រ៉ុ​ន​ ដែលជា​រដ្ឋ​មន្ត្រី​ថ្មី​នៃ​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ទើបតែបានប្រកាស​ផ្ទេរ​តំណែងក្រោមសក្ខីភាពពីលោក​ ឧបនាយក​រដ្ឋ​មន្ដ្រី​ សុខ​ អាន​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​កន្លងទៅថ្មីៗនេះ បានធ្វើការប្តេជ្ញាចិត្ត​របស់​​​ខ្លួនថា ដើម្បីសម្រេច​ឱ្យ​បាន​ នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ជំរុញ​វិស័យ​អប់រំ​ឱ្យ​មានការ​រីក​ចម្រើនក្នុង​នាមលោកជា​ថ្នាក់ដឹកនាំ​ក្រសួង​ នឹង​ប្តេជ្ញា​ប្រែក្លាយ​វិស័យ​អប់រំ​ ធ្វើ​យ៉ាង​ឱ្យ​ក្លាយ​ជា​​ការ​វិនិយោគ​ពិតប្រាកដ។​ ឥឡូវវាដល់​ពេលដែលលោក​រដ្ឋមន្ត្រីថ្មីរូបនេះ ចេញមុខ​បង្ហាញ​ពី​បេ្តជ្ញាចិត្តរបស់ខ្លួនហើយ ថាតើមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន​នោះពួកគេប្រព្រឹត្ត​សកម្ម​​ភាព​អ្វីខ្លះ? លោកក៏បញ្ជាក់​ថា​ នឹង​បន្ត​ធ្វើ​កំណែទម្រង់​ចំនុច​ខ្វះខាត​ដែល​នៅ​សល់​ ដូច​ជា​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ លើកកម្ពស់​ជីវភាព​គ្រូបង្រៀន​ និង​ជា​ពិសេស​បណ្តុះបណ្តាល​យុវជន​ ស្រប​តាម​និន្នាការ​តំបន់​ ដើម្បី​ប្រ​គួ​ត​ប្រជែង​ការងារ​ប្រកបដោយ​គុណភាព​ខ្ពស់​៕ ដោយ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [620]

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អ៊ី អន ម៉​ល​ខូ​អិ​ល​ធី​ឌី ​បានលើកឡើង កាលពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១២​​ នៅសង្កាត់ទន្លេ​បាសាក់​​ថា ​ទោះបីជា​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ននេះនៅ​មិន​ទាន់​មានស្ថិរភាពល្អប្រសើរ​យ៉ាងណាក៏ ​... អានបន្ត


​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [693]

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​អំពាវនាវឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡាបន្ត ពង្រឹងគុណ ភាព អប់រំនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវតែ​បន្ត​ការខិត​ខំប្រឹងប្រែងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដែលជាកត្តាមិន​អាចខ្វះ ... អានបន្ត


​ក្នុង​១​ឆ្នាំ​ៗ​​ រដ្ឋាភិបាល​កម្ពុជា​​ចំណាយ​​ប្រមាណជា​​៣០០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​គុណ​ភាព​អប់រំ​​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [630]

ភ្នំពេញ​៖ អង្គការ UNESCO បានធ្វើការវាយតម្លៃថា កម្ពុជា​បាន​ចំណាយ​ថវិកា ប្រហែល​ជាង​៣០​០​​​លាន​ដុល្លារ​អាម៉េរិកក្នុង​មួយ​ឆ្នាំៗទៅ​លើ​ការ​ពង្រឹងគុណភាពវិស័យ​អប់រំ​។​លោកស្រី Anne Lemaistre តំណាង អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា មាន​​... អានបន្ត


​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ស្តីពីវិធីសាស្រ្តបង្រៀន និងរៀប​លើមុខ​វិជ្ជា​​បុរេសំណេរ សម្រាប់​កុមារ​អាយុ៥ឆ្នាំ ផ្នែកមត្តេយ្យសិក្សារដ្ឋ នៅ ក្នុងមធ្យមសិក្សា​គរុកោសល្យ មត្តេយ្យមជ្ឈិម។លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​... អានបន្ត


​ជ្រើសរើសយុវជនឆ្នើម​ផ្នែកកុំព្យូទ័​រ​(MOS)​ទៅប្រគួត​ដណ្តើមពាន់រង្វាន់​ពិភពលោកនៅ ​Disneyland California America ​ឆ្នាំ​២០១៤​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [773]

ភ្នំពេញ៖ សិស្ស-និស្សិតកម្ពុជា​ប្រមាណជាង៨៦,២០០នាក់មកពី​ទូទាំងប្រទេស​គ្រោង​ប្រកួតប្រជែង​សមត្ថ​​​​​​​ភាពលើជំនាញ បច្ចេកទេសកុំព្យូទ័រ Microsoft Office Specialist ដើម្បី​ជ្រើស​រើសយកជើងឯកឆ្នើម​សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រកួត​,....... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រទេស​សេនី​ហ្កាល់រឹ​ប​អូស​កាប៉ាល់​នេសាទ​របស់​ប្រទេស​រូស្ស៊ី​

ប្រទេសសេនីហ្កាល់៖ កាលពីថ្ងៃសៅរ៍កន្លងមកកងទាហានរបស់ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [303]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 13 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 189 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749927​ នាក់