គណៈ​គ្រប់គ្រង​វិទ្យាល័​យ​បឹងត្របែក​កំពុង​វិវត្ត​ពី​ដំបៅ​ងារ​ទៅ​មហារីក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ វិទ្យាល័យបឹងត្របែកជាសាលាធំមួយក្នុងរាជធានីភ្នំពេញធ្លាប់មានឈ្មោះល្បីល្បាញទាំងគណៈគ្រប់​គ្រង  សមត្ថភាព​គ្រូបង្រៀន និងគុណភាពបណ្តុះបណ្តាលចំណេះដឹងដល់សិស្សានុសិស្ស សម្រាប់បម្រើឧត្តម​ប្រយោជន៍​សង្គមជាតិតាំងពីអតីតកាល។ ប៉ុន្តែរៀមច្បងដឹកនាំដែលមានបទពិសោធន៍ល្អៗ ប្រកបដោយមន​សិការទាំងនោះ​បានចូលនិវត្តន៍អស់ និងជំនួសមកវិញសុទ្ធតែមេដឹកនាំដែលមាន សែស្រឡាយព្រះឥន្ទ ព្រះព្រហ្មដែលជប់​មកសម្រាប់​ស្វែងរកលាភសក្ការៈថ្វាយអទិទេពជាម្ចាស់ប៉ុណ្ណោះ មិនមែនដើម្បីដឹកនាំអភិវឌ្ឍបន្ត និងរក្សាកិត្តិស័ព្ទ​របស់វិទ្យាល័យ​ឱ្យនៅគង់​វង្សឡើយ ។

វិទ្យាល័យបឹងត្របែកបច្ចុប្បន្នដឹកនាំដោយលោក ផេង សុវណ្ណរ៉ា ជានាយក  នាយិការងម្នាក់ និងនាយករង២នាក់គឺលោក   ប្រ៉ុក ជិនថៃ លោក លី វិបុស និងលោកស្រី សេង សុគន្ធា។ ចាប់តាំងពីគណៈគ្រប់គ្រង​ថ្មីឡើងមកបញ្ហា​អសមត្ថភាព​ដឹកនាំ ភាពមិនចុះសម្រុងគ្នាក្នុងក្បាលម៉ាស៊ីន ភាពមិនទទួលខុសត្រូវ មើលបំណាំគ្នា និងការប្រព្រឹត្តអំពើ​ពុករលួយ​ជំរិត​ទារ​ប្រាក់ពីសិស្សតាមរយៈការ​ដោះដូរថ្នាក់រៀន បំបាត់ឯកសារសិស្ស សិស្សមិនមករៀនបានឡើងថ្នាក់ និងការប្តូរវេន​សិស្សរបស់គណៈគ្រប់គ្រងមួយចំនួនបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់វិទ្យាល័យដាំក្បាលចុះស្ទើរដល់កម្រិតប្រកាសអាសន្ន។

លោកគ្រូ អ្នកគ្រូបានសង្កេតឃើញថា គណៈគ្រប់គ្រងវិទ្យាល័យទាំងអស់សុទ្ធតែជានាយក ក្តាប់រួម (នាយកធំ) ហាក់​ដូច​ជា​គ្មាន​នាយករង ឬនាយិការងឡើយ ពោលគឺគ្មានអ្នកណាស្តាប់បង្គាប់អ្នកណាតាមឋានានុក្រមឡើយ។ ម្នាក់ៗសុទ្ធតែ​អួត​ក្អេងក្អាង​ក្នុងក្អមថា ខ្លួនល្អត្រឹមត្រូវ បេះដូងបរិសុទ្ធ មានចំណេះជំនាញពេញទ្រូង ហើយចង់ផ្ទេរ​ឱ្យអ្នកជំនាន់​ក្រោយដើរ​ផ្លូវអាក្រក់ លាក់ក្បាល លាក់កន្ទុយដូចខ្លួន ទៀតផង។

 

រឿងអាស្រូវ និងភាពអសកម្មទាំងឡាយនៅក្នុងវិទ្យាល័យសុទ្ធតែជាកំហុសនៃការបណ្តែតបណ្តោយរបស់ លោកនាយក​ក្តាប់​រួមមិន​មានការទទួលខុសត្រូវ មិនហ៊ានវះកាត់រាល់បញ្ហាដែលកើតមាន ហើយទៅស៊ុំគ្រលំគ្នាដើម្បីបានចំណែកផល ព្រោះម្នាក់ៗសុទ្ធតែមានចំណុចខ្សោយរៀងៗខ្លួន ម្ល៉ោះហើយទ្រាំបណ្តោយ តាមយថាកម្ម ពេលថ្នាក់លើស្តី​បន្ទោសឆ្លើយ​ដាក់​គ្នាយករួចខ្លួន។ ការដឹកនាំគ្រប់គ្រងគ្មានផែនការ គ្មានតម្លាភាព នេះនៅរាល់ការប្រជុំរួមប្រចាំខែ​ម្តងៗបុគ្គលិកពុំដែល​ទទួលបានរបាយការណ៍ចំណូលចំណាយថវិការួម ការទូ ទាត់កញ្ចប់ថវិកាបំរុង និងសមិទ្ធផលថ្មីៗឡើយ។
 
ភាពបែកបាក់គ្នាក្នុងជួរគណៈគ្រប់គ្រងត្រូវបានបុគ្គលិកមើលឃើញថា គ្រាន់តែជាឆាកល្ខោនដើម្បីសំងំកើបផលតាម​ជំនាញ​​​រៀងៗ​ខ្លួន និងបំភ័ន្តភ្នែកបុគ្គលិកតែប៉ុណ្ណោះ។ ទាំងនាយកក្តាប់រួម ទាំងនាយិការង លោកស្រី សេង សុគន្ធា កំពុងមានបញ្ហាសព្វថ្ងៃ សុទ្ធតែជាធនធានមនុស្សដែលក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញជ្រើសរើសប្រកបដោយការវិនិច្ឆ័យ ដូចនេះគួរមានវិធីព្យាបាលកុំបណ្តោ​យឱ្យសាច់ស្អុយ ឬដំបៅ​ងាវិវត្ត​ក្លាយទៅជាមហារីក។
 
សកម្មភាពដំណើរការឆ្នាំសិក្សារបស់វិទ្យាល័យ គឺជាឆន្ទះ និងមនសិការរបស់គ្រូដែលអាណិតអាសូរសិស្ស និងគោរពភារ​កិច្ច​របស់​​ខ្លួនតែប៉ុណ្ណោះ បើសង្ឃឹមលើថ្នាក់ដឹកនាំវិញដូចជាអូសឬស្សីបញ្ចា្រសចុង ព្រោះរហូត មកដល់ពេលនេះ​ដំណើរ​ការសិក្សាជិតមួយខែទៅហើយនៅតែគ្មានបញ្ជីពិន្ទុសិស្សដដែល។
 
ថ្នាក់ដឹកនាំមន្ទីរអប់រំរាជធានីភ្នំពេញគួរមានវិធានការក្តៅ និងធ្វើអភិបាលកិច្ចលើបុគ្គលដែលជាអ្នកដឹកនាំ របៀបនេះ​ឱ្យ​បាន​ល្អិតល្អន់ផង ហើយបើចាំបាច់គួរតែផ្លាស់គាត់ទៅនៅជិតថ្នាក់លើវិញក៏ល្អដែរ ព្រោះជាធនធាន ដែលថ្នាក់លើស្នើ​ឱ្យមក​ដឹក​នាំដោយទទូចពីមុនមក។ ដំណាក់កាលកំណែទម្រង់ស៊ីម្រៅរបស់រដ្ឋាភិបាលអាណត្តិ ទី៥ នេះគួរតែមន្ទីរអប់រំយកចិត្ត​ទុកដាក់ និងផ្តល់ឱកាសឱ្យវិទ្យាល័យបឹងត្របែកបានស្តារមុខមាត់ឡើងវិញ ព្រោះសព្វថ្ងៃការវាយតម្លៃវិទ្យាល័យ​នេះបាន​ពិន្ទុ​សូន្យ។ជុំវិញការលើកឡើងខាងលើនេះ អ្នកសារព័ត៌មានយើងមិនអាចសុំធ្វើការបកស្រាយពីអ្នកគ្រប់គ្រង និងអ្នកពាក់ ព័ន្ធបានទេនៅថ្ងៃទី ២៨ តុលា ២០១៣៕
ដោយ៖ មករា
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [620]

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អ៊ី អន ម៉​ល​ខូ​អិ​ល​ធី​ឌី ​បានលើកឡើង កាលពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១២​​ នៅសង្កាត់ទន្លេ​បាសាក់​​ថា ​ទោះបីជា​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ននេះនៅ​មិន​ទាន់​មានស្ថិរភាពល្អប្រសើរ​យ៉ាងណាក៏ ​... អានបន្ត


​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [693]

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​អំពាវនាវឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡាបន្ត ពង្រឹងគុណ ភាព អប់រំនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវតែ​បន្ត​ការខិត​ខំប្រឹងប្រែងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដែលជាកត្តាមិន​អាចខ្វះ ... អានបន្ត


​ក្នុង​១​ឆ្នាំ​ៗ​​ រដ្ឋាភិបាល​កម្ពុជា​​ចំណាយ​​ប្រមាណជា​​៣០០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​គុណ​ភាព​អប់រំ​​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [630]

ភ្នំពេញ​៖ អង្គការ UNESCO បានធ្វើការវាយតម្លៃថា កម្ពុជា​បាន​ចំណាយ​ថវិកា ប្រហែល​ជាង​៣០​០​​​លាន​ដុល្លារ​អាម៉េរិកក្នុង​មួយ​ឆ្នាំៗទៅ​លើ​ការ​ពង្រឹងគុណភាពវិស័យ​អប់រំ​។​លោកស្រី Anne Lemaistre តំណាង អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា មាន​​... អានបន្ត


​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ស្តីពីវិធីសាស្រ្តបង្រៀន និងរៀប​លើមុខ​វិជ្ជា​​បុរេសំណេរ សម្រាប់​កុមារ​អាយុ៥ឆ្នាំ ផ្នែកមត្តេយ្យសិក្សារដ្ឋ នៅ ក្នុងមធ្យមសិក្សា​គរុកោសល្យ មត្តេយ្យមជ្ឈិម។លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​... អានបន្ត


​ជ្រើសរើសយុវជនឆ្នើម​ផ្នែកកុំព្យូទ័​រ​(MOS)​ទៅប្រគួត​ដណ្តើមពាន់រង្វាន់​ពិភពលោកនៅ ​Disneyland California America ​ឆ្នាំ​២០១៤​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [773]

ភ្នំពេញ៖ សិស្ស-និស្សិតកម្ពុជា​ប្រមាណជាង៨៦,២០០នាក់មកពី​ទូទាំងប្រទេស​គ្រោង​ប្រកួតប្រជែង​សមត្ថ​​​​​​​ភាពលើជំនាញ បច្ចេកទេសកុំព្យូទ័រ Microsoft Office Specialist ដើម្បី​ជ្រើស​រើសយកជើងឯកឆ្នើម​សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រកួត​,....... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អ្នកទោស​ ៩២​នាក់​ត្រួវ​បានដោះលែង​រយះពេល​ ៩ថ្ងៃ​សំរាប់​ថ្ងៃបុណ្យ​ណូអែល​

អៀកឡង់ខាងជើង៖ កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសអៀកឡង់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [261]


ប្រទេសជប៉ុ​ន​បាន​ចាប់​ផ្តើ​ម​បង្ហោះ​ Rocket ​ទៅ​ក្នុង​បរិ​យា​កាស​

ប្រទេសជប៉ុន៖ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហោះRoc...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [637]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 14 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 181 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749919​ នាក់