​វិទ្យាល័យ​បឹងត្របែក​៖​ ផេង សុវណ្ណារ៉ា​ ជានាយក​ជំនាញ​គ្រប់គ្រង​ ឬ​ជានាយក​ជំនួញ​…..?​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ វិទ្យាល័យបឹងត្របែកធ្លាប់​មាន​បញ្ហារុំារ៉ៃដោះ​ស្រាយ​មិនចេះចប់​រឿង​បញ្ហា​ដីធ្លី​តាំងពី​អតីត​កាល​​​​​មកដូចជា ការកាត់ច្រៀកទំហំដីមួយចំនួនទៅឱ្យសាលាច្បាប់ ដើម្បីបើកផ្លូវរបស់ខ្លួននៅច្រកទ្វារ​ខាងត្បូង, ការបាត់បង់ទំហំដី​មួយភាគធំនៅខាងក្រោយសាលាច្បាប់ដោយគ្មានការស្រាយបំភ្លឺពីអ្នក​គ្រប់គ្រង ពីអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ​មន្ទីរអប់រំ ឬក្រសួងអប់រំយុវជន និងកីឡា ដែលជា​អាណា​ព្យា​​បាល, ការទទួចចង់បានធ្វើជា​ទីតាំង​នៃអង្គភាពវិស្វកម្ម​សំណង់ស៊ីវិលដែលមិនមែនជាខ្សែបណ្តោយ​របស់​​​​ក្រសួងអប់រំជាដើម។

នេះជាកាលើកឡើងដោយមានត្អូញត្អែញ និងរិះគន់ពីសំណាក់លោកគ្រូ អ្នកគ្រូ បង្រៀនប្រចាំនៅ​វិទ្យា​ល័យ​បឹង​ត្រ​បែក​ដោយចុះមិនបញ្ចេញអត្តសញ្ញាណប្រាប់​អ្នកសារព័ត៌​មាន​នគរឱ្យ​ដឹងពីស្ថា​ន​ភាព​ដឹក​នាំរបស់នាយកគ្រប់គ្រង​នៃ​វិទ្យា​​​​​​ល័យ​​​បឹង​ត្របែកដែលអសមត្ថភាពលើការដឹកនាំ និងកំពុងធ្វើ​ប្រព្រឹត្ត​អំពើ​ពុ​ក​រលួយនៅក្នុងសាលារៀន​​​​​​​​នាពេលបច្ចុប្បន្ន​នេះ​។​

ប្រភពព័ត៌មានបន្តប្រាប់ឱ្យដឹងថា រាល់សមិទ្ធផលនៃការអភិវឌ្ឍន៍នៅវិទ្យាល័យ​បឹង​​​​ត្របែកពីមុន និងបច្ចុប្បន្នជា​លទ្ធ​ផល​​របស់តំណាងមាតបិតាសិស្សដែលកៀងគរជំនួយពីខាងក្រៅ, ការរួមចំណែកបរិចាកពីអតីត​សិស្សរៀម​ច្បង​ជំនា​ន់មុនៗ, ការផ្តល់សំណងអគារកំពុងសាងសង់ដែល​ជាថ្នូរនៃការកាត់ដីទៅសាលាច្បាប់ និងការចំណាយថវិការបស់​វិទ្យាល័យផ្ទាល់ក្រោមការដឹកនាំរបស់ គណៈនាយកពីមុនៗមកប៉ុណ្ណោះ ចំណែកឯសមិទ្ធផលថ្មីជាដុំកំភួន ក្រោម​ការ​ដឹកនាំរបស់នាយកនា ពេលបច្ចុប្បន្នពុំទាន់មានលេចជារូបរាងនៅឡើយទេ។

ប្រភពព័ត៌មានច្បាស់ការណ៍ពីលោកគ្រូ-អ្នកគ្រូ បានបន្ថែមថា លោក ផេង សុវណ្ណរ៉ា នាយក​វិទ្យា​ល័យ​បច្ចុប្បន្នតែង​ធ្វើ​ការរិះគន់ និងទំលាក់កំហុសទៅលើការដឹក​នាំគ្រប់គ្រង ទស្សនៈ និងស្នាដៃរបស់​នាយក​មុនៗថា មិនល្អ មិនមាន​ភាព​ជឿនលឿន មិនមានប្រសិទ្ធភាព និងគ្មានចក្ខុវិស័យដូចការដឹក​របស់​​​​ខ្លួន។ ប៉ុន្តែភាពជាក់ស្តែងដែល​បុគ្គលិកទាំង​អស់​​គ្នាបានដឹងឮ បានឃើញ និងកំពុងសង្កេតមើល​ការដឹកនាំរបស់លោកវិញ គឺពុំអាចប្រៀបផ្ទឹមជាមួយអតីត​នាយក​ជំនាន់មុនៗបានឡើយ ពោលគឺសូម្បីតែនាយិការង សេង សុគន្ធាមកធ្វើការមិនជាប់លាប់ដោយគ្មានដំណឹង និង​តែង​តែ​ប្រើសិស្សឱ្យជួយធ្វើ កិច្ចការស្នូលជំនួសពេលកំពុងសិក្សាជាដើម ក៏លោកនាយកធ្វើការណែនាំ និងមានវិធាន​ការ​បញ្ឈប់ សកម្មភាពអវិជ្ជមាននេះពុំបានផង។

លោកនាយកច្រើនមានទស្សនៈចៅចាក់ស្មុកដោយដុំ និងរេផ្លិច​ជ្រុល ដូចជា៖ គម្រោងសាងសង់ផ្សារ​សម្រាប់លើក​កម្ពស់​​​​អនាម័យ សុខភាពនៃការទទួលទានអាហារ របស់សិស្ស ដែលគណៈកម្មការបានស្នើដោយទទូច និងមាន​ថវិការ​រាប់ម៉ឺនដុល្លារក្នុងដៃបែរជាធ្វើមិន​បាន រីឯបញ្ហាវាយបំផ្លាញកម្រេចចោល​បង្គន់អនាម័យដែលកំពុង​ប្រើប្រាស់​ចាំបាច់​របស់សិស្សនៅអគារ ខាងជើង ក៏ដូចជាការវាយរបងបើកផ្លូវឱ្យសាលា​ច្បាប់ដឹកជញ្ជូនសម្ភារៈ​សំណង់ដែល​បង្ករប៉ះពាល់ធ្ងន់ ធ្ងរដល់សិស្ស ហើយត្រូវបានជំទាស់ដាច់ខាតដោយគណៈកម្ម​ការចំនួនបីលើករួចមក​ហើយនោះ​បែរជា លោកនាយកខាងលើនេះ ខិតខំយ៉ាងស្វិតស្វាញបំផុតទៅវិញ។ ការខំប្រឹងប្រែងរបៀបឆ្លាតជ្រុលពេក​នេះ​ត្រូវបានបុគ្គលិក និងគណៈនាយកខ្លះមើលឃើញថា លោក ផេង សុវណ្ណារ៉ា​បានទទួលលាភសក្ការៈជាច្រើនក្នុង​ហោ​ប៉ៅ​​រ​បស់ខ្លួន ទើបបានជាខំអង្វរសមាជិកគណៈកម្មការឱ្យ​យល់​ព្រម។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា កាលពីឆ្នាំសិក្សា ២០០២-២០០៣ វិទ្យាល័យបឹង​ត្របែកបាន កាត់ដីទំហំធំ ដោយ​​មានក្បាលដីប្រវែង១៣ ម៉ែត្រ តាមការស្នើសុំ និងចរចាចង់បានរបស់សាលាច្បាប់ ធ្វើជាថ្នូរនឹងការចេញ-ចូល លើការដឹកជញ្ជូនផ្សេងៗតាមច្រកទ្វារខាងត្បូងរបស់ខ្លួនរហូតដល់ទីធ្លាខាង ក្រោយ។ ប៉ុន្តែដោយការកេងចំណេញ និងធ្វើអាជីវកម្ម គាត់បានយកផ្លូវនេះធ្វើជាទីលានកីឡា និងកន្លែងអាហារដ្ឋានទៅវិញ។ ទីបំផុតត្រូវតែរំខាន់​វិទ្យា​ល័យ​​បឹងត្របែក ដោយប្រើប្រាស់យន្តការ​ក្រសួង​អប់រំមិនខ្ចីឆ្លងយោបល់មន្ទីរអប់រំរាជធានី ហើយអាចនឹងទម្លាក់​ទ្រនាប់​​​​ដៃ​ខ្លះដល់នាយក ផេង សុវណ្ណារ៉ា ជាការស្រេច។

ការងារលោកនាយកសព្វថ្ងៃ គឺធ្វើជំនួញច្រើនជាងការងារដឹកនាំគ្រប់គ្រងសាលារៀន គឺគាត់​ចង់​បំបាត់​​សមិទ្ធ​ផល​ចាស់ៗជាងការអភិវឌ្ឍឱ្យបានល្អនៅក្នុងអង្គភាពដែលកំពុងទទួលខុសត្រូវ បើមាន សភាពការណ៍អសន្តិសុខ ដូចជា ក្មេងវាយតប់គ្នា ដេញកាប់គ្នាតាមថ្នាក់រៀន ឬក្នុងទីធ្លាសាលាក្តី គាត់​ដោះ​ស្រាយយករួចខ្លួនដោយគ្មានវិធានការក្តៅ មិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច រំលាយ គណៈកម្មាការសន្តិសុខចោល ហើយបណ្តោយឱ្យ​មានភាព​អនាបិតេយ្យ​​កើតមានឡើងជាបន្តទៀតជា ញឹកញាប់។

លើសពីនេះទៀត បើមានការងារដែលមានប្រាក់ចំណូលរួមមាន ជួលទីតាំងក្នុងសាលា ចង់ឱ្យស្ថាប័នផ្សេង​មកនៅ​ក្នុង​សាលា ព័តឥមានដោះដូរដីធ្លីអង្គភាពនានាជាមួយសាលា គឺគាត់ធ្វើ​ដោយស្វាហាប់មិនខ្លាចនឿយហត់ និង​មិន​បាច់ធ្វើការពិគ្រោះយោបល់ជាមួយនឹងបុគ្គលិក ឬគណៈ​នាយកដទៃទៀតឡើយអាងតែ​អំណាចបុណ្យ​សក្តិខ្លួន​ធំ​ជាង​គេ។

លោកគ្រូ-អ្នកគ្រូ ភាគច្រើនបាននិយាយថា «មន្ទីរអប់រំពូកែជ្រើសរើសនាយកមកដឹកនាំមែន គឺជាអ្នកដែលមាន​ជំនាញ​ខាងមុខរបរជំនួញ គួកជេ ច្រើនជាងភាពជាអ្នកដឹកនាំខាងវិស័យអប់រំ»។​ ហើយលោកគ្រូ អ្នកគ្រូខ្លះទៀត បានពោលថា​«ការដឹកនាំគ្រប់គ្រង ការអភិវឌ្ឍន៍ផ្សេងៗ ប្រសិនបើពូកែ ដូចការធ្វើជំនួញ គួកជេជួលទីតាំង​ដែល​កំពុងធ្វើសព្វថ្ងៃនេះវិញ មិនដឹងថាវិទ្យាល័យបឹងត្របែកមាន​ការរីកចម្រើន និងអភិវឌ្ឍខុសប្លែកពីគេយ៉ាងណាទេ»។

ប្រភពព័ត៌មានដែលមិនលាក់លៀមខាងលើ បានអំពាវនាវដល់នាយក និងនាយិការនៃវិទ្យាល័យ​មួយ​នេះ និងមន្ទីរ ក្រសួង​អប់រំមានវិធាការដ៏តឹងរ៉ឹងបំផុតចំពោះនាយកទាំងខាងលើនេះ ដើម្បី​​​​រក​ភាព​រីក​ចម្រើន មានសាមគ្គី​ផ្ទៃក្នុងល្អ​ប្រសើរ និងភាពជាអ្នកដឹកនាំល្អប្រកបដោយ​ទេព​​​​កោស​ល្យ​​ឈ្លាសវៃ ក្លាហានម៉ឹងម៉ាត់ និងមានភាព​ទទួលខុសត្រូវ​ខ្ពស់ លោកនាយកគប្បីលះបង់​ចោល​​នូវ​របៀប​របបគ្រប់គ្រងដែលកំពុងតែអនុវត្តនាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធជុំវិញការរិះគន់របស់លោកគ្រូ អ្នកគ្រូ ខាងលើនេះដែរ អ្នកសារព័ត៌មានយើងមិនអាច​ទាក់ទងសុំការ​បំភ្លឺ​បានទេ​ពីនាយកសាលានៅថ្ងៃទី ៣ ធ្នូ​ នេះ ដោយសារទូរស័ព្ទរបស់លោកមិនមាន​ការ​ឆ្លើយតប៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [620]

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អ៊ី អន ម៉​ល​ខូ​អិ​ល​ធី​ឌី ​បានលើកឡើង កាលពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១២​​ នៅសង្កាត់ទន្លេ​បាសាក់​​ថា ​ទោះបីជា​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ននេះនៅ​មិន​ទាន់​មានស្ថិរភាពល្អប្រសើរ​យ៉ាងណាក៏ ​... អានបន្ត


​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [693]

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​អំពាវនាវឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡាបន្ត ពង្រឹងគុណ ភាព អប់រំនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវតែ​បន្ត​ការខិត​ខំប្រឹងប្រែងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដែលជាកត្តាមិន​អាចខ្វះ ... អានបន្ត


​ក្នុង​១​ឆ្នាំ​ៗ​​ រដ្ឋាភិបាល​កម្ពុជា​​ចំណាយ​​ប្រមាណជា​​៣០០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​គុណ​ភាព​អប់រំ​​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [630]

ភ្នំពេញ​៖ អង្គការ UNESCO បានធ្វើការវាយតម្លៃថា កម្ពុជា​បាន​ចំណាយ​ថវិកា ប្រហែល​ជាង​៣០​០​​​លាន​ដុល្លារ​អាម៉េរិកក្នុង​មួយ​ឆ្នាំៗទៅ​លើ​ការ​ពង្រឹងគុណភាពវិស័យ​អប់រំ​។​លោកស្រី Anne Lemaistre តំណាង អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា មាន​​... អានបន្ត


​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ស្តីពីវិធីសាស្រ្តបង្រៀន និងរៀប​លើមុខ​វិជ្ជា​​បុរេសំណេរ សម្រាប់​កុមារ​អាយុ៥ឆ្នាំ ផ្នែកមត្តេយ្យសិក្សារដ្ឋ នៅ ក្នុងមធ្យមសិក្សា​គរុកោសល្យ មត្តេយ្យមជ្ឈិម។លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​... អានបន្ត


​ជ្រើសរើសយុវជនឆ្នើម​ផ្នែកកុំព្យូទ័​រ​(MOS)​ទៅប្រគួត​ដណ្តើមពាន់រង្វាន់​ពិភពលោកនៅ ​Disneyland California America ​ឆ្នាំ​២០១៤​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [773]

ភ្នំពេញ៖ សិស្ស-និស្សិតកម្ពុជា​ប្រមាណជាង៨៦,២០០នាក់មកពី​ទូទាំងប្រទេស​គ្រោង​ប្រកួតប្រជែង​សមត្ថ​​​​​​​ភាពលើជំនាញ បច្ចេកទេសកុំព្យូទ័រ Microsoft Office Specialist ដើម្បី​ជ្រើស​រើសយកជើងឯកឆ្នើម​សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រកួត​,....... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ពង្រឹងសមត្ថភាព មន្រ្តីថែរក្សាសម្បត្តិ បេតិកភណ្ឌ វប្បធម៌អរូបិយ

ភ្នំពេញ៖ ដើម្បីមានការយល់ដឹងកាន់តែច្បាស់លាស់អនុសញ្ញ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [376]


កងទ័ព​​ប្រទេស​ Venezuela​ បាន​បាញ់​​ទំលាក់​យន្ត​ហោះ ២​គ្រឿង​

ប្រទេស Venezuela៖ ប្រទេស Venezuela បានអោយដឹងថាយន្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [350]


​ ផលិតកម្មចិន​ផ្តើមថត​ខ្សែភាពយន្ត​ភាគខ្នាតធំរឿង ​ឥទ្ធិពលនៃស្នេហ៍​ នៅកម្ពុជា​

ខ្សែភាពយន្តភាគចិនខ្នាតធំ មានចំណងជើងថា (ឥទ្ធិពលនៃស្...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [300]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 21 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 106 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749844​ នាក់