​​​ស្ទឹងត្រែង ​​តំបន់​​ទេសចរណ៍​ធ​ម្មជាតិ​​កំពុង​រង់​ចាំ​ទទួល​​ស្វាគមន៍​​ភ្ញៀវទេសចរ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ស្ទឹងត្រែង៖ ស្ទឹងត្រែង​ជា​ខេត្ត​មួយ​ដ៏​ស្រស់ស្អាត​មាន​ទីតាំង​នៅ​លើ​ខ្ពង់រាប តាម​បណ្តោយ​ទន្លេមេគង្គ​ដែល​ប្រសព្វ​ជាមួយនឹង​ទន្លេ​សេកុង​។ ខេត្ត​នេះ​មាន​ចម្ងាយ​ប្រមាណ​៤៥៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ និង​៤០​គីឡូម៉ែត្រ​ពី​ព្រំដែន​​ឡាវ។ បច្ចុប្បន្ន​ខេត្ត​ស្ទឹងត្រែង​មាន​ការទាក់ទាញ​អ្នកទេសចរ​គួរ​ឲ្យ​កត់​ សម្គាល់មក​លេង​តំបន់​ទេសចរណ៍​មួយចំនួន​​ដូចជា​ល្បាក់ខោន ប្រាសាទ ប្រាំបួន​ល្វែង វត្ត​ហាំង​ខូ​បា អូរ​ពងមាន់ កោះ ខ្សាច់​ជាដើម ជាងនេះទៅទៀត​ស្ទឹងត្រែង ​ក៏​មាន​ភាពល្បីល្បាញ​ខាង​អំពិល​ផ្អែម ត្រី​ប៉ា​សេ​អ៊ីដែល​មាន​រសជាតិ​ឆ្ងាញ់​បំផុ​តដែល​អ្នកទេសចរ​ជា​ច្រើន​និយម​​ ចូលចិត្ត​។​​

ខេត្ត​ស្ទឹងត្រែង​ត្រូវបានភ្ញៀវទេសចរទទួលស្គាល់ថាមាន​តំបន់​ទេសចរណ៍​ដែល​មាន​សោភ័ណ​ភាព​​ដ៏​ស្រស់ត្រ​ម​​កាល​ជាច្រើន​កន្លែងរង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​មាន​ដូចជា​៖ទី​១-​អូរ​ពងមាន់៖ គឺជា​រម​ណី​​យដ្ឋានធម្មជាតិ និង​កែច្នៃ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​ពងមាន់ ឃុំ​អូរ​ពងមាន់ស្រុកស្ទឹងត្រែង​មាន​ចម្ងាយ​៩​គីឡូ​​ម៉ែត្រ​​ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ស្ថិតនៅ​ខាងស្តាំ​នៃ​ផ្លូវ​ជាតិ​លេខ​៧​ត្រង់​ចំណុច​ផ្លូវបំបែក​ឆ្ពោះទៅ​ខេត្ត រតនគិរី ក្រចេះនិង​​ស្ទឹងត្រែង​។​

អូរ​ពងមាន់​ជា​កន្លែង​កម្សាន្ត​មួយ​ដ៏​ស្រស់បំព្រង​ដែល​អ្នកទេសចរ​ចាប់អារម្មណ៍ ពីព្រោះ​ទឹកអូរ ពងមាន់​មាន​ប្រភព​ពី​ក្នុង​ដី​ចម្ងាយ​ពី​តំបន់​កម្សាន្ត​៥០​គីឡូម៉ែត្រ ហូរ​ខួប​ប្រាំង​វស្សាចូលទៅ​ក្នុង​បឹង​ធំ​មួយ​ដែល​មាន​លក្ខណៈ​ជា​អាង​ស្តុក​ទឹក​សម្រាប់​ការ​ងូត​ កម្សាន្តរ​បស់​អ្នកទេសចរ​។នៅ​ទីនោះ​មាន​ខ្ចូ​សតូចៗ សម្រាប់​អង្គុយលេង ស្ទូចត្រី ញុំ​ា​អាហារ ប្រកបដោយ​ខ្យល់អាកាស​បរិសុទ្ធ​ណាស់​។​

ទី​២-​ថា​ឡា​បរិ​វ៉ាត់ ៖ គឺជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ស្រស់ត្រកាល​ស្ថិតក្នុង​ទឹកដី​ស្រុក​ថា​ឡា​បរិ​ វ៉ាត់​ដែល​មានច​ម្ងាយ​តែ​​​​​​៤​គីឡូម៉ែត្រ ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង​។ ការធ្វើដំណើរ​ទៅ​រមណីយដ្ឋាន​ទេស​ចរណ៍​នេះ​ចាំបាច់​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ ទន្លេ​សេកុង និង​ទន្លេ​មេគង្គ​ទៅ​កាន់​ផ្លូវ​ខេត្ត​ព្រះវិហារ​។

ថា​ឡា បរិ​វ៉ាត់ជា​ប្រភេទ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​នៅ​ទីនោះ​មាន​ប្រាសាទ​ ព្រះ​គោ​ដែល​កសាង​ឡើង​នៅ​
សត​វត្សរ៍​ទី​៧ ដល់​ទី​៨​ធ្វើ អំពី​ឥដ្ឋក្រហម​ក្នុង​រជ្ជកាល​ស្តេច​ជយ​វរ័​ន្មទី​១ និង​នៅ​ពីមុខ​ប្រាសាទ​មាន​រូប​សំណាក​ព្រះ​គោ​ដែល​មាន​ទំហំ​ធំ​នៅក្នុងប្រទេស​កម្ពុជាយើង​នេះ​។ អ្នកទេសចរ​តែងតែមាន​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ក្រុម​ប្រាសាទ តូច​ធំ​ជា​ច្រើន​ទៀត​ដែល​នៅ​ជិតៗ​នោះ​។​

ទី​៣-​កោះ​ខ្សាច់ ៖ គឺជា​តំបន់​ទេសចរណ៍​មួយ​ដែល​មាន​ទីតាំង​នៅ​លើ​ដង​ទន្លេ​សេកុង​ដែល​មាន​ ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ កោះ​ខ្សាច់​ជា​ប្រភេទ​រមណីយដ្ឋាន​ធម្មជាតិ​តាម​រដូវ​គឺ​អ្នកទេសចរ​អាច​ទៅ​ លេង​បាន​នៅ​ក្នុង​រដូវប្រាំង ជា​ពិសេស​ពេល​បុណ្យ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​យើង​។ តំបន់​នេះ​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្អាត​មាន​ប្រវែង​២​គីឡូម៉ែត្រ​និង​ទទឹង​៥​ គីឡូម៉ែត្រ ពោល​គឺ​អ្នកទេសចរ​អាច​ទៅ​ងូតទឹក​កម្សាន្ត​លេង​នៅលើ​ឆ្នេរខ្សាច់​បាន​យ៉ាង​សប្បាយរីករាយនិង​ប្រកបទៅដោយ​អនុស្សាវរីយ៍​មិនអាច​បំភ្លេច​បាន​ឡើយ​។​ 

ទី​៤-​វត្ត​ហាំង​ខូ​បា៖​ គឺជា​តំបន់​ទេសចរណ៍​មួយ​ដែល​អ្នកទេសចរ​មិន​អាច​រំលង​បាន​មាន​ទីតាំង​នៅ​ ភូមិ​ហាំង​ខូ​បា ឃុំ​ហាំង​ខូ​បា ក្រុង​ស្ទឹងត្រែង​មាន​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​តាម​ផ្លូវ​ទៅ​ព្រលានយន្ត​ហោះ​បត់​ឆ្វេង​ឆ្លងកាត់​ទន្លេ​សេកុង​។ វត្ត​ហាំង​ខូ​បាជាប្រភេទ​រមណីយដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​ពីព្រោះ​វត្ត ​ហាំង​ខូ​បាមាន​អាយុកា​លជាង​៣០០​ឆ្នាំ​មកហើយ​។ 

ទី​៥-​បុរី​អូរ​ស្វាយ ៖គឺជា​ផ្នែក​មួយ​នៃ​រាជធានី​អាណាចក្រ​ខ្មែរ​សម័យបុរាណ​បច្ចុប្បន្ន​បាន​នឹង​កំពុង​តែ​ក្លាយទៅជា​តំបន់​​​ទេសចរណ៍​មួយ​ដ៏​ពេញនិយម​សម្រាប់​អ្នក​ដែល​ចូលចិត្ត ​ដើរ​កម្សាន្ត ពីព្រោះ​នៅ​ទីនេះ​មាន​ទេសភាព​ស្រស់បំព្រង​ណាស់​ជា​ពិសេស​ពពួកសត្វ​ស្លាប​។

នៅ​រមណីយដ្ឋាន​ទេសចរណ៍​បុរី​អូរ​ស្វាយ គឺ​ប្រៀប​បាន​នឹង​ត្បូង ពេជ្រ​ដ៏​មាន​តម្លៃ​ដែល​បាន​បង្អួត​ខ្លួន​ឡើង​នៅក្នុង​ទ្រូងព្រៃ​ត្រូពិច​ ពណ៌​បៃតង​លាត សន្ធឹង​តាម​បណ្តោយ​ទន្លេមេគង្គ​។ បុរី​អូរ​ស្វាយ​ក៏​បាន​ផ្តល់​នូវ​សម្បត្តិ​ធនធាន​ព្រៃ​ឈើ​​ដែល​ជា​ជម្រក​ដ៏​ ប្រសើរ​សម្រាប់​ហ្វូង បក្សាបក្សី ជាពិសេស​សត្វ​ផ្សោត​ទឹកសាប​។បុរី​អូរ​ស្វាយ​ស្ថិតក្នុង​ឃុំ​អូរ​ស្វាយ​នៃ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​មាន​ ចម្ងាយ​៥៧​គីឡូម៉ែត្រ​ពីផ្លូវជាតិ​លេខ​៧និង​អាច​ធ្វើ​ដំណើរ​តាម​ដង​ទន្លេមេគង្គ​ដែល​ហូរ​ទៅ​ទិស​ពាយព្យ​នៃ​ក្រុង​ ស្ទឹងត្រែង ។ 

ទី​៦-​អូរឫស្សី​កណ្តាល ៖ គឺជា​តំបន់​លំហែកាយ​មួយ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​-​ឃុំ អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក តាម​ផ្លូវជាតិ​លេខ​៧​មាន​ចម្ងាយ​៣០​គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​ទី​រួម​ ខេត្តស្ទឹងត្រែង​នៅ​ជាប់​នឹង​ព្រំប្រទល់​នៃ​ទឹកដី​ខេត្ត​​ក្រចេះ​។ ជា​រៀងរាល់ថ្ងៃ​នៅ​អូរឫស្សី​កណ្តាល​គេ​សង្កេតឃើញ មាន​ភ្ញៀវ​ទេសចរ​មកពី​ទីក្រុង​ភ្នំពេញ ខេត្ត​ក្រចេះ​ជា​​ដើម​បាន​មក​លេង​កម្សាន្ត​នៅ​ទីនេះ ។

នៅ​រមណីយដ្ឋាន​ទេស​ចរណ៍ធម្មជាតិ​អូរឫស្សី​កណ្តាល​នេះ​ដែរ​មាន​ប្រភព ទឹកធម្មជាតិ​ហូរ​មក​ពី​តំបន់​ស្រុក​សេ​សាន​ខួប​ប្រាំង​វស្សា​ថ្លា​ដូច​ កញ្ចក់​ឆ្លុះ​ឃើញ​ដល់​បាត​ទឹក​ដែល​មាន​ហ្វូង​មច្ឆា​តូចៗ​ហែល ប្រដេញ​គ្នា​តាម​ខ្សែទឹក​ហូរ​នៃ​ជ្រ លង​​អូរ​វែង​អន្លាយ​។ នៅ​អម​តាម​មាត់​អូរ​គេ​ឃើញ​មាន​ដើមឈើ​តូច​ធំ​ដុះ​ប៉ប្រះ​នឹង​ផ្ទៃ​ទឹក​ផ្តល់ ​ជា ម្លប់​យ៉ាង​ត្រជាក់
ពិ​សេស​​ដើម​ឫស្សី ពោល​គឺ​សម្រស់​ធម្មជាតិ​នៅទីនេះ​ប្រសិនបើ​លោក​អ្នក​បាន​គយគន់​ហើយ​ប្រាកដជា​ជក់​ចិត្តដិត​អារម្មណ៍​មិន​ខាន​។​ទី​៧-​ល្បាក់ខោន​ឬ​ទឹកជ្រោះ​សុ​ភក្តិ​មិត្ត​៖ ​គឺជា​តំបន់​មួយ​ដែល​មាន​ទឹក​ទន្លេមេគង្គ​ហូរ​ឆ្លងកាត់​បង្កើត​​​បាន​ជា​ជ្រោះ​មើល​​​​ទៅ​គួរឲ្យ​ទាក់ទាញ​ខ្លាំងណាស់​។

ដើម្បី​បាន​ទៅដល់​ទី​នោះ​ចាំបាច់​ភ្ញៀវទេស​ចរ​ទាំងអស់​ត្រូវ​ធ្វើដំណើរ​តាម​ ផ្លូវជាតិ​លេខ​១០៤​ផ្លូវ​ទៅ​ខេត្តព្រះវិហារ​ឆ្ពោះ​​ទៅ​ទឹកដី​ឃុំ​ព្រះ​រំកិល​នៃ​ខេត្ត​ស្ទឹងត្រែង លុះ​យើង​បាន​មក​ដល់​ឃុំ​ព្រះ​រំកិល ហើយ​ភ្ញៀវទេសចរ​អាច​បន្ត​ដំណើ​រ​ដោយ​​​​រថយន្ត​ឬក៏​ជិះទូក​ទេសចរណ៍​ចេញពី​កំពង់ផែ​ព្រំដែន​តាម​ដង​ទន្លេមេគង្គ​ក៏បាន​ចម្ងាយ​ប្រមាណ​ជា​៦​គីឡូ​ម៉ែត្រ​ ទៀត​​​​​​​នោះ​យើង​នឹង​បាន​ទៅដល់​ល្បាក់ខោន​ដែល ស្ថិតនៅក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​និង​មួយ​ផ្នែក​ស្ថិតនៅក្នុង​ភូមិ​-​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប នៃ​ទឹកដី​ខេត្ត​ព្រះវិហារ​។

 ល្បាក់ខោន​គឺជា​តំបន់​ទេសចរណ៍​មួយ​ដែល​ផ្ទៃ​ទឹក​ទន្លេមេគង្គ​ហូរ​ឆ្លងកាត់​ ចុះ​មក​មាន កម្ពស់​២៦​ម៉ែត្រ​ចេញពី​ខ្ពង់​រាប​​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ​និង​សាធារណរដ្ឋ​ឡាវ ហើយ​នៅ​ល្បាក់ខោន​នេះ​សព្វថ្ងៃ​បាន​នឹង​កំពុងតែ​ទាក់​ទាញ​ភ្ញៀវទេសចរ​ខ្លាំងណាស់​៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [566]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [521]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [552]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [497]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [484]

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កងជីវពល​​ប្រឆាំង​ធ្វើ​ការ​បាញ់បោះ​ជាមួយ​នឹង​កង​សន្តិសុខ​របស់​រដ្ឋាភិបាល​លីប៊ី​

ប្រទេសលីប៊ី៖ កាលពីយប់ម្សិលមិញនៅក្នុងស្រុក Suq al J...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [300]


ពួកខ្មាន់​កាំភ្លើង​ Boko​ Haram​ បាន​បាញ់​​សំលាប់​​អ្នក​បើក​បរ​រថយន្ត​ ១៩​នាក់​

ប្រទេសនីសស៊េរីយ៉ា៖នៅក្នុងរដ្ឋ Borno ប្រទេសនីសស៊េរី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [286]


​ឥណ្ឌាកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​និង​វប្បធម៌​នៅកម្ពុជា​

ភ្នំពេញ៖ នៅក្នុង​ជំនួប​ពិភាក្សា​ ផ្លាស់ប្តូរ​យោបល់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [326]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 27 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 47 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746026​ នាក់