​ក្រសួងអប់រំ ​នឹង​មានវិធាន​ការរឹប​អូស​យក​សៀវភៅ​សិក្សា​គោល ​"ហាមលក់" ​និង​ "កម្មសិទ្ធិរបស់រដ្ឋ" ​តាមទីផ្សារ​ បណ្ណាគារ ​និង​តូបលក់ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ​៖ ​យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​កាលពី​ថ្ងៃ​ទី​៣១ ​ខែ​មករា​ចុះ​ហត្ថ លេខា​ដោយ​លោក​រដ្ឋមន្ត្រី​ ហង់​ ជួន​​ណា​រ៉ុ​ន ​បាន​ឲ្យ​ដឹង​ថា ​ទោះ​បី​ជា​កន្លង​មក​ក្រសួង​បាន​ចេញ​សេចក្តី​ណែនាំ​សេច​ក្តី​ជូន​ដំណឹង ​និង​បោះពុម្ពផ្សាយ​ផ្ទាំង​រូបភាព​ផ្សេងៗ​ដែល​មាន​ខ្លឹមសារ​ទប់ស្កាត់​ការ​ លក់​-​ទិញ​សៀវភៅ​សិក្សា​គោល​ដែល​មាន​សរសេរ​នៅ​ក្រប​ថា​ "​ហាម​លក់​" ​និង​ "​កម្មសិទ្ធិ​របស់​រដ្ឋ​" ​យ៉ាង​ណា​ក៏​ដោយ​​ក៏​បច្ចុប្បន្ន​ក្រសួង​សង្កេត​ឃើញ​ថា​ សៀវភៅ​សិក្សា​គោល​ប្រភេទ​នេះ​​​​​នៅ​មាន​ដាក់​លក់​តាម​ទីផ្សារ​ បណ្ណាគារ ​និង​តូប​លក់​សៀវភៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ផង​។​

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ត​ថា​ ចាប់​ពី​ដើម​ខែ​កុម្ភៈ​នេះ​តទៅ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ សហ​ការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​នឹង​ចុះ​តាម​ទីផ្សារ​ បណ្ណាគារនិង​តូប​លក់​សៀវភៅ​នានា​ដើម្បី​រឹបអូស​យក​សៀវភៅ​សិក្សា​គោល ឬ​សៀវ​​​​ភៅ​ពុម្ព​ដែល​មាន​សរសេរ​នៅ​លើ​ក្រប​ថា​ "​ហាម​លក់​" ​និង​ "​កម្មសិទ្ធិ​របស់​រដ្ឋ​"​ ដោយ​ពុំ​មាន​ទូទាត់​ប្រាក់​សំណង​អ្វី​ឡើយ ​ហើយ​ជនល្មើស​ទាំងអស់​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទោស​តាម​ច្បាប់​ជា​ធរមាន​។​

ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បាន​ប្រកាស​សហការ​ជាមួយ​សមត្ថកិច្ច​ចុះ​តាម​ទីផ្សារ​ បណ្ណា​​គារ​ និង​​​តូប​លក់​សៀវ​ភៅ​​​​នានា ​ដើម្បី​រឹបអូស​យក​សៀវភៅ​សិក្សា​ដែល​មាន​សរសេរ​នៅ​លើ​ក្រប​ថា ​"​ហាម​លក់​" ​និង​ "​កម្មសិទ្ធិ​របស់​រដ្ឋ​" ដោយ​​ពុំ​មាន​ទូទាត់​ប្រាក់​សំណង​អ្វី​ឡើយ ហើយ​ជនល្មើស​ទាំងអស់​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទោស​តាម​ច្បាប់​ជា​ធរ​មាន​។​

​​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​បាន​បញ្ជាក់​​ថា ​ការ​លក់​-​ទិញ​សៀវភៅ​សិក្សា​គោល​ដែល​មាន​សរ​សេរ​​​នៅ​លើ​ក្រប​ថា ​"​ហាម​លក់​"​ និង ​"​កម្មសិទ្ធិ​របស់​រដ្ឋ​"​ គឺ ​ជា​អំពើ​ខុស​ច្បាប់​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ដល់​ការងារ​អប់រំ​យ៉ាង​ ខ្លាំង​។

អា​ស្រ័យ​​ហេតុ​នេះ​សូម​អាជីវករ ​និង​សាធារណជន​ទាំង​អស់​ មេត្តា​ជ្រាប ​និង​ឈប់​លក់​-​ទិញ​សៀវភៅ​សិក្សា​គោល​ដែល​​​​មាន​សរសេរ​នៅ​លើ​ក្រប​ថា ​"​ហាម​លក់​" និង "​កម្មសិទ្ធិ​របស់​រដ្ឋ​"​ ជា​បន្ទាន់​៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អ៊ី អន ម៉​ល​ខូ​អិ​ល​ធី​ឌី ​បានលើកឡើង កាលពី​ថ្ងៃទី​២០ ​ខែធ្នូ​ ឆ្នាំ​២០១២​​ នៅសង្កាត់ទន្លេ​បាសាក់​​ថា ​ទោះបីជា​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ននេះនៅ​មិន​ទាន់​មានស្ថិរភាពល្អប្រសើរ​យ៉ាងណាក៏ ​... អានបន្ត


​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [689]

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​អំពាវនាវឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡាបន្ត ពង្រឹងគុណ ភាព អប់រំនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវតែ​បន្ត​ការខិត​ខំប្រឹងប្រែងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដែលជាកត្តាមិន​អាចខ្វះ ... អានបន្ត


​ក្នុង​១​ឆ្នាំ​ៗ​​ រដ្ឋាភិបាល​កម្ពុជា​​ចំណាយ​​ប្រមាណជា​​៣០០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​គុណ​ភាព​អប់រំ​​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [627]

ភ្នំពេញ​៖ អង្គការ UNESCO បានធ្វើការវាយតម្លៃថា កម្ពុជា​បាន​ចំណាយ​ថវិកា ប្រហែល​ជាង​៣០​០​​​លាន​ដុល្លារ​អាម៉េរិកក្នុង​មួយ​ឆ្នាំៗទៅ​លើ​ការ​ពង្រឹងគុណភាពវិស័យ​អប់រំ​។​លោកស្រី Anne Lemaistre តំណាង អង្គការ UNESCO ប្រចាំ​នៅ​កម្ពុជា មាន​​... អានបន្ត


​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [683]

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ស្តីពីវិធីសាស្រ្តបង្រៀន និងរៀប​លើមុខ​វិជ្ជា​​បុរេសំណេរ សម្រាប់​កុមារ​អាយុ៥ឆ្នាំ ផ្នែកមត្តេយ្យសិក្សារដ្ឋ នៅ ក្នុងមធ្យមសិក្សា​គរុកោសល្យ មត្តេយ្យមជ្ឈិម។លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​... អានបន្ត


​ជ្រើសរើសយុវជនឆ្នើម​ផ្នែកកុំព្យូទ័​រ​(MOS)​ទៅប្រគួត​ដណ្តើមពាន់រង្វាន់​ពិភពលោកនៅ ​Disneyland California America ​ឆ្នាំ​២០១៤​
ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [771]

ភ្នំពេញ៖ សិស្ស-និស្សិតកម្ពុជា​ប្រមាណជាង៨៦,២០០នាក់មកពី​ទូទាំងប្រទេស​គ្រោង​ប្រកួតប្រជែង​សមត្ថ​​​​​​​ភាពលើជំនាញ បច្ចេកទេសកុំព្យូទ័រ Microsoft Office Specialist ដើម្បី​ជ្រើស​រើសយកជើងឯកឆ្នើម​សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រកួត​,....... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចបារាំងបង្ហាញថា ការស្លាប់របស់គ្រួសារលោករ៉ូឡង់មែនជាអំពើអត្តឃាត

ភ្នំពេញ​៖ចៅក្រម​ស៊ើបអង្កេត​តុលាការក្រុង​ប៉ារ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [264]


កញ្ចប់សុវត្ថិភាព«ក»មណ្ឌលខេត្ត​សៀម​រាប​បើក​ហើយ​គ្មាន​ភាពមិនប្រក្រតី

ភ្នំពេញ៖ ការបើកញ្ចប់សុវត្តិភាព«ក»...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [376]


ជប៉ុនផ្តល់រថយន្តឆ្លុះចល័ត​មាន​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លា​រ​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កេ​តុ​មា​លា​

​ភ្នំពេញ ​៖ រថយន្ត​ឆ្លុះ​ចល័ត​​មួយគ្រឿងដែលមា...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [305]


ក្រុម​​​ Man Utd​ យក​ឈ្នះ​លើក្រុម​​ Olympiakos​ ដោយ​លទ្ធផល​ ៣-០​​​​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [294]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 30 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 43 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746022​ នាក់